មន្ត្រីនគរបាលម្នាក់ត្រូវរថយន្តបុកពីក្រោយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលបានស្លាប់យ៉ាងអាណោចអាធ័មខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបែនដឹកខ្សាច់បេីកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលេីកំណាត់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពរងគ្រោះមានឈ្មោះស្រេង សំណាង ភេទប្រុសអាយុ៥៣ឆ្នាំ មុខរបរជាមន្ត្រីនគរបាលមានឋានន្តរសក្តិអនុសេនីយ៍ឯក ជានាយរងផ្នែកថែរក្សា មានស្រុកកំណេីតនៅស្រុកលេីកដែក ខេត្តកណ្តាល។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកFino…