ជនសង្ស័យ២នាក់ លួចយកម៉ូទ័រស្វាន ម៉ូទ័រកាត់ដែក និងខ្សែភ្លើង ត្រូវជាប់ខ្នោះសមត្ថកិច្ចម្នាក់

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក មានករណីជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពលួចយកម៉ូទ័រស្វាន ម៉ូទ័រកាត់ដែក និងខ្សែភ្លើងចំនួន១ដុំ របស់ជនរងគ្រោះឈ្មោះ សួន សំខាន់ ភេទប្រុស ខណៈពេលដែលបានដេកលក់នៅក្នុងផ្ទះលេខ២១ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍ខាងលើនេះ…

ករណីប្តីប្រពន្ធពីរនាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ មានករណីប្តីប្រពន្ធពីរនាក់ ដេកស្លាប់ បែកពពុះមាត់ក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ ស្ថិតត្រង់ចំណុចទីតាំងផ្ទះលេខ ២៨៣ ផ្លូវលំ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ១-ជនរងគ្រោះឈ្មោះ ភន…

ករណីរថយន្តបុកបង្គោលភ្លើងបាក់អស់ ១ដើម រួចបើករត់គេចខ្លួនបាត់ស្រមោល នៅខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីរថយន្តបុកបង្គោលភ្លើងបាក់អស់មួយដើម នាវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ ករណីនេះ ក្រោយពីកើតហេតុរថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល៕

Update៖ជាងសំណង់ម្នាក់អត់ស្រួលខ្លួនទៅពេទ្យ៣កន្លែង តែពេទ្យមិនទទួល រួចដឹកបន្តរកទៀតស្រាប់តែដាច់ខ្យល់ស្លាប់តាមផ្លូវ

ភ្នំពេញៈ បុរសម្នាក់ជាងសំណង់ដោយមានអាការមិនស្រួលខ្លួនបានស្លាប់នៅលើកង់បីគួរឲ្យអាសូរ បន្ទាប់ពីកម្មករដូចគ្នាបានបញ្ជូនទៅសង្គ្រោះ ដោយបានទៅកាន់មន្ទីរពេទ្យចំនួន៣កន្លែង ប៉ុន្តែ ពេទ្យមិនទទួលយកព្យាបាលនិងបន្តដឹកតាមPassappដើររកពេទ្យទៀតស្រាប់តែដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវ បង្កឲ្យមានភ្ញាក់ផ្អើល កាលពីវេលា ម៉ោងប្រមាណជាង ៣និង២០នាទី រសៀល ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ នេះ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចំណុចចំណតរថយន្តក្រុងខាងកើតផ្សារទឹកថ្លា សង្កាត់ទឹកថ្លា…

ករណីអគ្គិភ័យឆាប់ឆេះ ផ្ទះលក់ចាប់ហួយ ម៉ាក់ សៀវអ៊ី នៅសង្កាត់ស្ទឹងមានជ័យ៣

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាប់ឆេះ ផ្ទះលក់ចាប់ហួយ ម៉ាក់ សៀវអ៊ី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ!!! មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

ក្មេងទំនើងចំនួន០៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីហិង្សាដោយចេតនា

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៣និង១០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៥ នាក់ ករណីហិង្សាដោយចេតនា នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្មេងទំនើងទាំងនោះរួមមាន៖១. ឈ្មោះ…

ចេញឆក់លើកដំបូង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង ០៥នាទីមានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ)ចំណុចតាមផ្លូវជាតិលេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ ឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៤២ឆ្នាំ…

រថយន្តបែនដឹកខ្សាច់បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ ​នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតទល់មុខបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក FOTERNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-1199…

យុវជនមួយក្រុមមានស្រីប្រុស ប្រដាប់ទៅដោយពូថៅដេញកាប់ ទៅលើបុរស២នាក់ផ្អើលដល់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍

ភ្នំពេញៈ យុវជនមួយក្រុមមានគ្នា៤នាក់ មានស្រីនិងប្រុស ខឹងទៅលើបុរស២នាក់ ព្រោះតែរឿងលេបខាយពាក្យសំដី ជាមួយនិងសង្សារខ្លួន ស្រាប់តែជិះម៉ូតូយកពូថៅ ទៅកាប់លើបុរស២នាក់ ដល់កន្លែងជិតនិងស្តុបក្បាលខ្នល់ បណ្តាលឲ្យមានរបួសស្នាមទាំងសងខាង ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង០៩ និង ០០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចស្តុបក្បាលថ្នល់ ក្នុងសង្កាត់ចក្រអង្រែលើ…

រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រ ពណ៌ស ផ្លាកលេខភ្នំពេញ 2BC-2737 បានកៀរគ្នាជាមួយរ៉ឺម៉ក បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៨និង១៤ នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ស៊េរីទំនើម១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BC-2737 បានកៀរគ្នាជាមួយរ៉ឺម៉ក បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ស្ថិតនៅក្បែរស្តុប ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ…