ក្មេងទំនើង២ក្រុមមកពីភ្នំពេញ បង្កហិង្សាដាក់គ្នានៅចំណុចរម្យមនីយដ្ឋានតាដា ខេត្តកំពតត្រូវឃាត់ខ្លួន
កំពតៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត របស់លោកកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាបឃាត់ខ្លួនបក្ខពួកក្រុមក្មេងទំនើង០២ក្រុមភ្លាមៗ ដែលបានបង្ករភាពអនាធិបតេយ្យ (ខឹងមើលមុខបានចង្អុលដាក់គ្នា រួចបានយកដុំថ្មគប់លើគ្នាទៅវិញទៅមក) នៅចំណុចរម្យមនីយដ្ឋានតាដា ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១…