បង្ក្រាបទីតាំងល្បែងស៊ីសង០១កន្លែង (យូគី) សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចំនួន០៤នាក់

តាកែវៈ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងអន្តរាគមន៍ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី…

ម្ចាស់ការ៉ាស់សាំង PTT មួយកន្លែង បាញ់សម្លាប់ខ្លួនព្រោះមានវិបត្តិរឿង…

ភ្នំពេញ៖ បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស០២នាក់របួសធ្ងន់ស្រាល នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើដងជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តពីរគ្រឿង ខណៈកំពុងបើកបរបានបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន០២នាក់ និងរងការខូចខាតរថយន្តទាំង សងខាងយ៉ាងធ្ងន់ធ្ងរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក…

ចុងសប្ដាហ៍៣ថ្ងៃនេះ! ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។…

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់ស្រាលនៅស្រុកព្រៃនប់

ព្រះសីហនុៈ នៅថ្ងៃទី១៥ខែ តុលាឆ្នាំ២០២១ វេលាម៉ោ ង៣និង៣៥នាទីស្ថិតនៅលើដងផ្លូវជា តិលេខ4ច ន្លោះគីឡូ ម៉ែត្រលេខ210-211ក្នុងភូមិចំ ណោតរាមឃុំបិតត្រាំង ស្រុកព្រៃស្រុកព្រៃនប់ ខេត្តព្រះសី ហនុមានករ ណីគ្រោះ ថ្នាក់ចរាចរ ណ៍មួយបានកើតឡើងរវាងរថយន្តធុនធំ1គ្រឿងម៉ាកUDពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3A-5301ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញលុះមកដល់ចំណុចកើត ហេតុខាង លើបានរេចង្កូតទៅខាងឆ្វេងដៃបណ្តាលអោយបុកម៉ូតូ1គ្រឿងម៉ាកឌ្រីមសង់ពណ៌ ខ្មៅពាក់ស្លាកលេខព្រះសីហនុ1E-0199ដែលម្ចាស់កំពុងអង្គុយលើម៉ូតូនិងចតនៅចញ្ចើមផ្លូវ។ ករណីខាង…

ទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយ ត្រូវមន្ត្រីជំនាញដកហូតក្នុងរាជធានី ខេត្តចំនួន៥

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញខូចគុណភាពប្រមាណ ១៤០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ៦៩០លីត្រត្រូវបានមន្ត្រីក.ប.ប. ដកហូត ក្នុងរាជធានី ខេត្តចំនួន ៥ មន្ត្រីក.ប.ប. បានចុះឃ្លាំពិនិត្យទីផ្សារមួយចំនួនស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកំពត និងខេត្តព្រះសីហនុ នៅថ្ងៃទី១៤…

រយៈពេល១សប្តាហ៍បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា សរុបរយៈពេលពេញមួយសប្តាហ៍ (បូករួមទាំងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌ) ភ្ញៀវសរុបមានចំនួន ៩១១,១៤៧នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ដោយឡែកសម្រាប់ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាឱកាសចុងសប្តាហ៍បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ គឺនៅថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ គឺមានភ្ញៀវសរុបមានចំនួន…

រដ្ឋបាលខេត្តកំពតប្រកាស អំពីការបើកបង្ហូរទឹក នៃទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃនេះ! បន្ទាប់ពីអាងស្តុកទឹកវារីអគ្គិសនី មានការកើនឡើង

កំពត៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញ ពីទំនប់វារីអគ្គិសនី កំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មាន ថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត។ ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយ មានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានបន្តថា ក្រុមបច្ចេកទេសនៃទំនប់…

រកឃើញហើយ! ម្ចាស់ជ័យលាភីគ្រងមកុដបវរកញ្ញាឯកដ៏អស្ចារ្យឆ្នាំ ២០២១ បានទៅលើ Miss Grand តំណាងឱ្យខេត្តបាត់ដំបង

កម្មវិធីប្រកួត Miss Grand Cambodia បានធ្វើការប្រកួតជ្រើសរើសបេក្ខភាពបវរកញ្ញាជាច្រើនសប្ដាហ៍ ក្នុងការសម្រិតសម្រាំងយកបេក្ខភាពបវរកញ្ញាមួយរូប ដែលមានសមត្ថភាពលេចធ្លោ អាចក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២១ ដើម្បីតំណាងឱ្យកម្ពុជាក្នុងការប្រកួត Miss Grand International ២០២១ នៅឯប្រទេស​ថៃនាពេល​ខាង​មុខ​នេះ។ បន្ទាប់ពីឆ្លងកាត់ការប្រកួតចម្រាញ់ជាច្រើនសប្ដាហ៍កន្លងទៅ ទីបំផុត…

រយ:ពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ ចេញដើរទស្សនាកម្សាន្តជាង ៦៦ម៉ឺននាក់

តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរ ទេស ចរណ៍រាជធានី ខេត្តបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេស ចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤ ៦៩៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់ គោល ដៅទេសចរណ៍ទាំង២៥រាជធានី…