លួចលុយជីតាជាង១ម៉ឺនដុល្លារនិងខ្សែកយកទៅទិញម៉ូតូនិងទូរស័ព្ទអោយមិត្តភក្តិម្នាក់១គ្រឿង ត្រូវកម្លាំងនគរបាលស្រុកត្រាំកក់ឃាត់ខ្លួន…
តាកែវ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានអោយដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក២ខ្សែកាលថ្ងៃទី ២ខែ មេសាឆ្នាំ ២០២៣កន្លងទៅ។ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីថ្ងៃ២ ខែមេសា ២០២៣ ។…