សមត្ថកិច្ចបង្ក្រាប ករណីឆក់កាបូប នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ឃាត់ខ្លួនជនសង្ស័យ ៣នាក់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហសត្បិ៍ ១០រោច ខែកត្ដិក ឆ្នាំខាល ចត្វាដ័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩ និង ០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល…

បុរសម្នាក់ស្រវឹងស្រា និងខឹងប្រពន្ធ បានប្រើ​ពូថៅ​គប់​រថយន្ត​អ្នក​ដទៃ ត្រូវនគរបាលឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២១​និង​០០​នាទី​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧​ ចំណុច​ក្រុម​ទី​១៦​ ភូមិ​ភ្នំ​សំពៅ​លិច​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ខេត្តបាត់ដំបង​ មាន​ករណី​ហិង្សា​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ ទៅ​លើ​រថយន្ត​របស់​ឈ្មោះ​ ចែត​ សុខ​ជា​ ហៅ​ជ័យ​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​…

សមត្ថកិច្ចបង្ហាញមុខ​ជនសង្ស័យ​៧​នាក់​ ពាក់ព័ន្ធករណី​ប្លន់​កាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​

​ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២២​ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៧​នាក់​ ជាប់​ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​ប្លន់​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​យក​ម៉ូតូ​០១​គ្រឿង​ បាន​សម្រេច​នៅ​ក្នុង​ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​ ។​ ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ចំណាយពេល​ជា​ច្រើន​ម៉ោង​ស្រាវជ្រាវ ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ កាលពី​អធ្រាត្រ​ថ្ងៃ​ទី​២៩​ ខែតុលា​…

ព្រឺរន្ធត់ណាស់! រថយន្តបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ដាច់ក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

កំពតៈ នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមួយលើក រវាងរថយន្តបុកនិងម៉ូតូ រួចប៉ះនឹងរថយន្ត១គ្រឿងទៀត លើផ្លូវជាតិលេខ៣ កំពត.វាលរេញ ត្រង់ចំណុចលើស្ពានថ្មី ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ…

មុខសញ្ញាជនសង្ស័យ​ម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាប ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន​

​កំពតៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ដោយ​មានការ​យកចិត្តទុកដាក់​ ចង្អុល​ បង្ហាញ​ និង​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ការ​បង្ក្រាប​នូវ​រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ប្រភេទ​ នៅ​ទូ​ទាំង​ខេត្តកំពត​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​០១​ករណី​ ។ ​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃ​ចន្ទ​…

រថយន្តបុកម៉ូតូស្កុពីមួយគ្រឿងពេញទំហឹង ផ្តាច់យកជីវិតយុវនារីវ័យក្មេងខ្ចីម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់

កណ្ដាលៈ (ព័ត៌មានបឋម) នាវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បុកម៉ូតូស្កុពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1AA-0142 ពេញទំហឹង បានផ្តាច់យកជីវិតយុវនារីវ័យក្មេងខ្ចីម្នាក់ និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មករថយន្តបើកគេចបាត់ស្រមោល ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដើមត្រាំង…

ករណីហិង្សាក្នុងគ្រួសារ កូនយកកាំបិតកាប់ម្ដាយ បណ្តាលឲ្យរងរបួសដៃខាងស្ដាំ រយះដេរចំនួន១៥ថ្នេរ

កំពតៈ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២និង០០នាទី មានករណីហិង្សាក្នុងគ្រួសារ កូនយកកាំបិតកាប់ម្ដាយ កើតឡើងនៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ ជនរងគ្រោះឈ្មោះ មាន ម៉ៅ ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ…

ករណីប្លន់សម្លាប់នៅដីចំការមួយកន្លែង ស្រុកស្រែអំបិល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ជាប្រពន្ធជនរងគ្រោះ

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរង ទទួលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យ ២នាក់ (ម្នាក់ជាប្រពន្ធជនរងគ្រោះ) ពាក់ព័ន្ធករណីប្លន់សម្លាប់បុរសម្នាក់ឈ្មោះ…

ព្រឺរន្ធត់ណាស់! បើកឡានធ្លាក់ជ្រោះដោយខ្លួនឯង ស្លាប់ខ្មែរនិងបរទេស៣នាក់ បាត់ខ្លួនពីរថ្ងៃទើបរកសពឃើញ

កំពតៈ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បើកឡានធ្លាក់ជ្រោះដោយខ្លួនឯង នៅចំណុចក្រោមទំនប់វ៉ារីអគ្គិសនីកំចាយចំងាយ១៥០ម៉ែត្រ បណ្តាលឲ្យខ្មែរ និងជនបរទេសចំនួន០៣នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តមួយគ្រឿងម៉ាកតូរីស…

រថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ៥នាក់ នៅស្រុកបូទុមសាគរ

កោះកុង: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤និង១៣នាទីរសៀល លើផ្លូវជាតិលេខ៤៨ ចន្លោះkm៥៥-៥៦ នៅចំណុចក្លោងទ្វារវត្ត (ហៅវត្តភ្នំត្រងោល) ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក សាំយុង ពណ៌ស ពាក់ស្លាកលេខ…