ជនរងគ្រោះ ដែលរងគ្រោះនៅគុកទួលស្លែង ចាត់ទុកថា លោកអាចរស់រានមានជីវិតបាន គឺថ្ងៃរំដោះ ៧មករា
(ភ្នំពេញ): ជនរងគ្រោះ ដែលរួចរស់ជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែងបានថ្លែងថា លោកអាចរស់រានមានជីវិតបានរហូតមកទល់សព្វថ្ងៃនេះ ដោយសារតែថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ខណៈក្រុមសន្តិសុខខ្មែរក្រហមបាន ត្រៀមរួចជាស្រេចទៅហើយក្នុងការសម្លាប់រូបគាត់។ លោក ជុំ មី អតីតអ្នកទោសគុកទួលស្លែងជំនាន់ខ្មែរក្រហមបានថ្លែងដូច្នេះទៅកាន់អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៦ នៅ អំឡុងពេលសវនាការលើសំណុំរឿង…