ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិត
តាកែវ: ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៏តូចមួយ វាសនា លោកយាយ វ័យចំណាស់ម្នាក់ និងកូនពិការភ្នែកទាំងគូរពីកំណើតផងនោះ ពេលនេះត្រូវបានព្រហ្មលិខិតកំណត់ចារមកស្ទើរក្សិណក្ស័យជីវិតម្តងៗ ហេតុតែលំបាកមិនចង់រស់រានឃើញពិភពលោកទាំងមូល។ ស្នូរសម្លេងខ្យល់ បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ រកកលនឹងភ្លៀងៗម្តង ទឹកនេត្រា លោកយាយវ័យ៨៣ឆ្នាំម្នាក់ ដែលមានរាងកាយដំបៅ ស្ទើរតែគ្រប់កន្លែង បានហូរចុះមកឆ្លងកាត់ផែនថ្ពាល់ជ្រីញជ្រួញដោយមិនដឹងខ្លួន ពេលនោះហើយ…