​ក្មេងស្ទាវ​ចំនួន​១៧​នាក់ត្រូវបានស្នងការដ្ឋាន នគរបាល​ខេត្តតាកែវ កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ

ខេត្តតាកែវ ៖ក្នេ​ង​ស្ទាវ​ចំនួន​១៧​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តតាកែវ កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៤ ដោយ​ក្រុមក្មេងស្ទាវ​ទាំងនោះ បាន​ប្រយុទ្ធ​គ្នា​ពេល​រាំ​ធុងបាស ក្នុង​ពិធី​រៀប​មង្គលការ កាលពី​យប់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៤ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់…

​ពិធី​ប្រជុំ​ផ្សពផ្សា​យ​ប្រកាស​ផ្សព្វផ្សាយ​ប្រកាស​អន្តរ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុងខេត្តតាកែវ​

​ឯ​.​ឧ ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល ខេត្តតាកែវ បាន​មានប្រសាសន៍ថា ដោយយោង​តាម​ប្រកាស អន្តរក្រសួង​លេខ ៣៨៥៦​ប្រក ចុះ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៣ របស់​ក្រសួង​មហាផ្ទៃ និង ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោយ​ពី​ក្រសួង​ទាំងពីរ​បាន​ដាក់ចេញ​នូវ ប្រកាស​អន្តរក្រសួង ស្តីពី​ ការ…

លោកស្រី​វរៈសេនីយឯក ប្រាក់ សៅ​នី ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​​ទទួលមរណៈភាព​ដោយ​រោគាពាធ​

​កំពង់ឆ្នាំង​៖​ ​ក្រោយ​ពី​ស្វាមី និង​ក្រុមគ្រួសារ​បាន​យកចិត្តទុកដាក់​ព្យាបាល​ជម្ងឺ​មហារីក​ថ្លើម​ជាង​២​ឆ្នាំ យ៉ាង​អស់​លទ្ធភាព​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស នៅតែ​មិន​ជា​ឡើយ នៅវេលា​ម៉ោង​០១​និង​៤២​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤ លោកស្រី​វរៈសេនីយឯក ប្រាក់ សៅ​នី ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ទទួលបន្ទុក​យេនឌ័រ ទទួលមរណៈភាព ក្រោម​ការសោកស្តាយ​អាឡោះអាល័យ​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​គ្រួសារ និង​មន្ត្រីនគរបាល​ទូទាំង​ខេត្ត​កំពង់ឆ្នាំង​។​ ​ ​លោក​ឧត្តមសេនីយត្រី អាត់ ខែម…

បញ្ជូន​ចោលួច​លុយ​លោកសង្ឃ ១២ ម៉ឺន​រៀល​ទៅ​តុលាការ​ខេត្ត​តាកែវ​

​តាកែវ​៖​បុរស​ម្នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ ២០១៤ ដោយសារ​បុរស​នេះ បាន​ចូល​ទៅ​លួច​លុយ របស់​លោក​សង្ឃ​នៅក្នុង​កុដិ វត្ត​ស្វាយ​អំ​ពារ ស្ថិតនៅ​ឃុំ​អង្កា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃ​ទី ៣១ ខែ​មិនា ២០១៤ កាលពី​វេលា​ម៉ោង ១១​និង​៣០…

៤៥ ថ្ងៃ​ទៀត​ដល់​ថ្ងៃ​រៀបការ​កូនក្រមុំ​រត់ចោល​កូនកំលោះ​​មក​ភ្នំពេញ​

ក្មេងស្រី​ម្នាក់​បាន​រត់ចោល​កូនប្រុស​ជិត​ដល់​ថ្ងៃ​រៀបការ​នៅសល់តែ ០១ ខែ​កន្លះ​គត់​ពិធី​និង​ចាប់ផ្តើម​ជា​ផ្លូវការ ហើយ​ម្តាយ​បាន​កក់​ថ្លៃ​ម្ហូបអាហារ និង​រឿង​ផ្សេង​ទៀត​អស់​លុយកាក់​ជាច្រើន ។​ហើយ​ម្តាយ​បាន​មក​តាម​យក​កូន​ធ្វើអោយ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​សា​ធា​រណះ​នៅ​ម៉ោង​ជាង ២ និង ២០ នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែ​មិនា ឆ្នាំ ២០១៤ នៅ​ចំណុច​ខាង​មុខ​ហាង​យីហោ ម្លប់​ពោធិ ផ្លូវ ២០០៤​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ។​ ស្ត្រី​ឈ្មោះ…

ចោរប្លន់​ប្រដាប់​អាវុ​ធមួយ​ក្រុម​ធ្វើ​សកម្មភាព​បាញ់​ប្លន់​២​កន្លែង​ផ្សេង​គ្នា​ផ្អើល​ពេញ​មួយ​ខណ្ឌមានជ័យ​

​ភ្នំពេញ ៖ កក្រើក​ពេញ​មួយ​ខណ្ឌមានជ័យ​ដោយ​មាន​ក្រុម​ចោរប្លន់​ប្រដាប់អាវុធ​មួយ​ក្រុម​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​២​កន្លែង​ផ្សេង​គ្នា​ក្នុង​ចន្លោះពេល​១៥​នាទី បណ្ដាល​អោយ​នារី​ម្នាក់​រងរបួស​ស្រាល​ត្រូវ​ក្រុមចោរ​បាញ់​គំរាម​២​គ្រាប់​យក​ម៉ូតូ​តែ​មិន​បាន​ក៏​វាយ​យក​ខ្សែក លុយ​និង​ទូរស័ព្ទ​គេចខ្លួនបាត់ ចំណែក​បុរស​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​ក្រុមចោរ​បាញ់​២​គ្រាប់​ត្រូវ​មួយ​គ្រាប់​ចំ​ចង្កេះ​ពីក្រោយ​បៀម​គ្រាប់​ជាប់ ប្លន់​យក​ម៉ូតូ​សង់​ឌ្រី​ម C125 ស៊េរី​២០១៤​មួយ​គ្រឿង​ជិះ​គេចខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។​ ​ករណី​ប្លន់​ប្រដាប់អាវុធ​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវលំ​ការដ្ឋាន​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​ប្រភព​ព័ត៌មាន​ពី​នារី​រងគ្រោះ​ឈ្មោះ សយ ដាឡែន អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​លេខ​២២១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា…

គ្រោះថ្នាក់​ចរាចរ​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ស្លាប់​ ៤​នាក់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​

ខេត្តកណ្តាល​៖ សេ​ក្តី​រាយការណ៍​ពី​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាបភ្លឺ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៧-២៨ ខាងមុខ​ផ្សារ​ព្រៃទទឹង ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2F-7411 បើកបរ​ដោយ​ឈ្មោះ ឆេង ចាន់​សាត ភេទ​ប្រុស…

សត្វក្រៀល ឬកុកទេព

សត្វក្រៀល ឬកុកទេព មានឈ្មោះជាភាសាអង់គ្លេសហៅថា “Sarus Crane” ជាប្រភេទសត្វស្លាប់ដែលហើរបាន មានមាឌធំ និងកម្ពស់ខ្ពស់ជាងគេបំផុតលើពិភពលោក ហើយក៏អាចហើរបានឆ្ងាយ និងខ្ពស់ផងដែរ។ ក្រៀលមានពណ៌ក្រហមប្រផេះ (ពណ៌ប្រាក់) និងមានក្បាលពណ៌ក្រហម ជើងពណ៌ក្រហម មានម្រាម៥។ កម្ពស់របស់សត្វក្រៀលមានរហូតដល់ទៅ ១.៨០ម៉ែត្រ ហើយពេលវាត្រដាងស្លាបហើរមានប្រវែង ២.៤០ម៉ែត្រគិតពីស្លាបម្ខាងទៅស្លាបម្ខាងទៀត និងអាចរស់នៅបានអាយុ…

តន្ត្រីទេសចរណ៍ អានឆ័រ ២០១២

តន្ត្រីអានឆ័រ ២០១២ បាន​វិលមកវិញហើយ ដែលលោកអ្នកអាចចូលរួមទ​​ស្សនាតន្ត្រី​ទេសចរណ៍ អាន់ឆ័រ ២០១២ នេះដោយសេរី និង​រីក​រាយ​។​ តន្ត្រីទេសចរណ៍ អាន់ឆ័រ ២០១២ ដ៏អស្ចារ្យនេះ មានការចូលរួមសម្តែង​ជា​កិត្តិ​យស​ពី​សំ​ណាក់កំពូលតារាចំរៀងល្បីៗប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដូចជា លោក ព្រាបសុវត្ថិ, កញ្ញា ឱក សុគន្ធកញ្ញា,…

FIFA ផ្តល់៥០ម៉ឺនដុល្លារសម្រាប់ Goal Project ទី ៤

លោកគល់ សុផាណាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ស៊ីញ៉េទទួល Goal Project ទី ៤ពីលោក Domeka Garamendiតំណាងរបស់ FIFA Goal Project ទី​៤​របស់​FIFA​ត្រូវបាន​ចុះហត្ថលេខា​ទ​ទួ់​នា​ល្ងាច​ថ្ងៃទី​១៧​មករា​នៅ​ សណ្ឋាគារ​សាន់វ៉េ​រវាង​ លោក​គល់ សុ​ផា​ណា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​លោក​Domeka Garamendi ដែលជា​ មន្ត្រី​អភិវឌ្ឍន៍​របស់​FIFA​ប្រចាំ​នៅ​គូ​ឡា​ឡាំ​ពួរ ។​…