កម្មក​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្រូវ​កម្មករ​ដូចគ្នា​លប​កាប់​ពីក្រោយ​ស្លាប់ ត្រូវបាន​បញ្ជូន​ទៅ​ស្រុកកំណើត ឯ​ខេត្ត​តាកែវ​ចេញ​តម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​

​ ​ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សព​កម្មក​រ​ខ្មែរ​ពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ព្រំ ដើម្បី ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​ឯ​ខេត្តតាកែវ ខណៈ​កម្មករ​ខ្មែរ​រូប​នេះ ត្រូវបាន​កម្មករ ខ្មែរ​ដូច​គ្នា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ស្រវឹងស្រា ហើយ​លប​កាប់​ពីក្រោយ ដោយ​មិន​ដឹង​ខ្លួន​បណ្តាល ឱ្យស្លាប់​យ៉ាង​អាណោច​អ​ធ័ម ហើ ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ ។ ​ ​ហេតុការណ៍​លួច​កាប់​ប្រហារ​នេះ​នៅ…

អាវុធហត្ថ​ស្នាក់ការ​២០១​ស្រុក​បាទី​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​គេច​ពន្ធ​បំរុង​លោត​ឆ័ត​មក​ភ្នំពេញ​

​ ​ខេត្តតាកែវ​៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់ការ​២០១ ប្រតិបត្តិ​ការស្ទាក់ចាប់​រថយន្ត​ដឹកទំនិញ​ចាប់ហួយ​គេចពន្ធ​បំរុង​លោត​ឆ័ត​ពី​ច្រករបៀង​ខេត្តតាកែវ មក​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ១ និង​៣០​នាទី រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៤ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចំណុច​ភូមិ​ហនុ​ម៉ាណ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ លោក​អនុសេនីយ៍ឯក សឿន ណ្ណៃ​រ៉ា…

ជលផល​គ្រប់​ជាន់​ថ្នាក់​ត្រូវប៉ាន់​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ និង​បទល្មើស​ជលផល​ស្រុក​អង្គរបុរី​

តាកែវ ៖ បទល្មើស​ជលផល​កើត​មាន​ពេញ​ផ្ទៃ​បឹង​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ជនជាតិ​វៀតណាម​ឆ្លងដែន ។ ចំណែក​អស់លោក​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​ថ្នាក់​សង្កាត់​រហូតដល់​ថ្នាក់លើ​អត់​ខ្ចី​ចុះបង្ក្រាប​គឺ​បណ្តែតបណ្តោយ​ជនជាតិ​វៀតណាម​សំរុក​ឆ្លងដែន​ចូល​ប្រព្រឹត្ត​បទល្មើស​ជលផល​ពេញទំហឹង ។​ បទល្មើស​កំពុង​កើតមាន​ក្នុងស្រុក​អង្គរបុរី​រួមមាន សៃយឺន​យក្ស ឡុក​ស្បៃ​មុង​ខៀវ កន្ទុយ​កណ្តុរ លប​ក្តាម លប​ត្រី​រ៉​ស់ ។ ឧបករណ៍​ទាំងនេះ​ជនជាតិ​វៀតណាម​នាំចូល​ពី​ប្រទេស​វៀតណាម មក​បំផ្លាញ​មច្ឆា​ជាតិ​នៅ​ស្រុក​ខ្មែរ​ដោយ​សេរី ។ រីឯ​អស់លោក​មន្ត្រី​ជំនាញ​ជលផល​សម្ងំ​ទទួល​លុយ​ពី​បទល្មើស​យ៉ាង​ត្រជាក់​ល្ហឹម ដូច​គ្មាន​បទល្មើស​អ្វី​កើតឡើង​នៅក្នុង​ផ្ទៃ​បឹង​អញ្ចឹង…

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន អញ្ជើញ​ទៅ​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត គិរី​ចុង​កោះ ស្រុង​គីរីវង់ និង​ប្រគេន​បច្ច័យ ព្រមទាំង​ទេយ្យទាន​ផ្សេងៗ​ដល់​ព្រះសង្ឃ​នៅ​វត្ត ឧទុម្ពរ​ក្រោម ឃុំ​ព្រះបាទ​ជាន់​ជុំ​

​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តតាកែវ និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ បាន​អញ្ជើញ​ទៅ​កាន់បិណ្ឌ​ទី​៨ នៅ​វត្ត គិរី​ចុង​កោះ ស្ថិតនៅក្នុង​ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ​។​ ​មានប្រសាសន៍​ទៅកាន់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី…

ជលផល​ខេត្ត​តាកែវ​បើកដៃ​ឲ្យ​កើតមាន​បទល្មើស​ជលផល​ពេញ​ផ្ទៃ​បឹង​ស្រុក​អង្គរ​បុរី​

តាកែវ ៖ បទល្មើស​ជលផល​កើតមាន ឬ មិន​មាន​វា​អាស្រ័យ​ទៅលើ​មន្ត្រី​ជំនាញ​ជលផល ។ តែ​បើ​មន្ត្រី​ជំនាញ​ទាំង​អនុវត្ត​ច្បាប់​ជលផល ប្រាកដ​ជា​បទល្មើស​ជល​ផល​ក៏​មិនអាច​កើត​មាន​បែប​អាណាធិបតេយ្យ​ស្អី​ដែរ ។ លុះត្រាតែ​មន្ត្រី​ជំនាញ​ទាំងនោះ​នៅ​ពីក្រោយ​ខ្នង​បទល្មើស ។​ យ៉ាងណាម៉ិញ​នៅលើផ្ទៃ​បឹង​តំបន់​អតីត​ឡូត៏​លេខ​១០.១១.១២.១៣ ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ ពោរពេញ​ទៅ​ទូក​បទល្មើស​នេសាទ​ឆ្លងដែន​រាប់រយ​ទូក ។ ចំណែក​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​សង្កាត់​រហូតដល់​ខណ្ឌ​អធិការដ្ឋាន រដ្ឋបាល​ជលផល​ចតុមុខ សុទ្ធតែ​បាន​ដឹងថា​ពី​បទល្មើស​ទាំងនេះ​តែ​ម្នាក់ៗ​មិន​ខ្ចី​ចេញមុខ​បង្ក្រាប​គឺ​សម្ងំ​នាំគ្នា​លាក់ខ្លួន​ពួន​អាត្មា​យក​សមាគម​ន៏​ឡូត៏​នេសាទ​ធ្វើ​ជា​ដំបូលរួច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទ​ទូល​លុយ​ពី​បទល្មើស​យ៉ាង​ស្ងាត់ស្ងៀម បណ្តែតបណ្តោយ​ឲ្យ​ជន​ជា​តិ​វៀតណាម​ឆ្លងដែន​ចូល​ប្រព្រឹត្ត​បទល្មើស​ជលផល​ដោយ​សេរី…

អភិបាលខេត្ត​តាកែវ​អញ្ជើញ​ទៅ​ដោះស្រាយ​ដីធ្លី​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឧត្តម​សូរិយ៉ា ស្រុក​ត្រាំកក់​

​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ​នៅ​ក្នុង​ឃុំ​ឧត្តម​សូរិយ៉ា ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​បាន​មាន​ទំនាស់​ដី​ខ្នង​ប្រឡាយ​មាន​ប្រវែង ប្រហែល​៦០​ម៉ែត្រ ទំហំ​ប្រហែល ៥​ម៉ែត្រ​ទទឹង ហើយ​ខ្នង​ប្រឡាយ​ពួក​គាត់​ធ្លាប់​ធ្វើដំណើរ​ចេញចូល​ដឹក​ផល​ដំណាំ​គ្រប់​រដូវ​រាង រាល់​ឆ្នាំ​ហើយ​ខ្នង​ប្រឡាយ​នេះ​ត្រូវបាន​បងប្អូន​មួយ​គ្រួសារ​គាត់​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ទៅ​វិញ នេះ​ជា​បញ្ហា​របស់​គាត់ តែ​សំណាងល្អ​ណាស់​នៅ​រសៀល​ថ្ងៃទី​០៤.០៩.២០១៤ នេះ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ រួម ដំណើរ​ជាមួយ​មន្ត្រី​ពាក់​ពន្ធ័ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​អញ្ជើញ​ចូល​ទៅ​ដល់​ចំណុច ភូមិ…

យុវជន​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​៤​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាត់​

​ភ្នំពេញ​៖ យុវ​សិស្សសាលា​ភាសា​កូរ៉េ​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​២​ដើម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ យុវជន​រងគ្រោះ​ជិះ​ម៉ូតូ ម្នាក់ឯង​ត្រឡប់ទៅផ្ទះ​វិញ​ដល់​ពាក់កណ្តាល កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​២​ខែ​កញ្ញា ឆ្នាំ​២០១៤​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​នគរបាល​បានឲ្យដឹងថា យុវជន​រងគ្រោះ​មាន​ឈ្មោះ គិន ចាន់ថន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មាន​មុខរបរ​ជា​អ្នកលក់​គ្រឿង​ទូរស័ព្ទ​និង​ជា​អ្នក​សិស្ស​រៀន​ភាសា​កូរ៉េ​ស្នាក់នៅ​ក្នុង​ភូមិ​ត្រាំ​ស្លឹក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​សំណ​ខ្មៅ ឃុំ​សំណរ​ខ្មៅ ស្រុក​ទ្រាំង ខេត្តតាកែវ…

លេបថ្នាំ​បំពុល​កុក​ធ្វើអត្តឃាត សង្ស័យ​ប្រចណ្ឌ​ប្រពន្ធ​

​បុរស​ម្នាក់​លេបថ្នាំ​បំពុល​កុក​ធ្វើអត្តឃាត តែ​ត្រូវ​ម្តាយក្មេក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះកុសុមៈ​ទាន់ពេលវេលា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​០៨ ខែ​សីហា កើតឡើង​នៅ​ភូមិ ព្រៃកប្បាស ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។​ ​បុរស​លេបថ្នាំ​សម្លាប់​ខ្លួន​នោះ មានឈ្មោះ ស៊ន ទ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ប្រពន្ធ ឈ្មោះ ចាន់…

តុលាការ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​ចោរលួច​ម៉ូតូ​ម្នាក់​ស្ទើរ​ស្លាប់​

តាកែវ៖​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​គ្នីគ្នា​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ ព្រួត​គ្នា​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដោយ​ជនសង្ស័យ​បានធ្វើ​សកម្មភាព កាច់​សោរ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅ​ជិត​ស្ពាន​បន្ទាយមាស ខេត្ត​កំពត ។ ​ហេតុការណ៍​ប្រជាពលរដ្ឋ វាយ​ជនសង្ស័យ​ខាងលើនេះ បាន​កើតឡើង​នៅ​ឃុំ​កំពែង ស្រុក​គីរីវង់ ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៤ ។ ​លោក​អធិការ​ស្រុក​គីរីវង់…

បុរស​ម្នាក់​មក​លោត​ទឹក​ទន្លេ​មុខ​វត្ត​ឧណ្ណា​ឡោម បង្ករ​ការភ្ញាក់ផ្អើល​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​មក​លោត​ទឹកទន្លេ​មុខ​វត្ត​ឧណ្ណា​ឡោម បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ​និង​បាន​ស្រែកប្រាប់​ទូក​នេសាទ​ជនជាតិ​ចាម​ជួយ​ស្រង់​មក​ដាក់​លើ​គោក​មាត់​ច្រាំងទន្លេ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​៤​ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ច​ក្នុង​ទន្លេ​មុខ​វត្ត​ឧណ្ណាឡោម ស្ថិតនៅ​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​ ​ជនរងគ្រោះ​មានឈ្មោះ ថោង សុខ​ជា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​តាម​វត្ត​ម្តុំ​ពោធិ៍ចិនតុង មាន​ស្រុកកំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ ​យោង​តាមប្រព័​ត៌​មាន​ពី​អ្នកឃើញ​ហេតុការណ៍​បាន​ឱ្យ​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្លៀក​ខោខ្លី…