ដំណឹងប្រកាសសួររកញាតិ…

ត្បូងឃ្មុំៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដំណឹងប្រកាសសួររកញាតិរបស់បងស្រីឈ្មោះ យ៉ាង ស្រីល័ក្ខ នៅភូមិអណ្តូងស្វាយ។ បច្ចុប្បន្ននេះ គាត់បានមកឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងលេខទូរស័ព្ទរបស់គាត់ផ្ទាល់ 0962215397 ឬទំនាក់ទំនងមកលេខទូរស័ព្ទរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ២៤ម៉ោង 071 4422 666 ៕

មុខសញ្ញាជនសង្ស័យ០២នាក់ ប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ ត្រូវកម្លាំងនគរបាលល្បាតឃាត់ខ្លួន

ក្រចេះ: ជនជាមុខសញ្ញាក្នុងអំពើលួចម៉ូតូចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលល្បាតរបស់អធិការដ្ឋាននគរបាលក្រុងក្រចេះ ចុះធ្វើការចាប់ខ្លួននៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីពួកគេប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ តែមិនបានសម្រេច ដោយត្រូវឃាត់ខ្លួនទាន់ពេល ។ ជនសង្ស័យទាំង០២នាក់មាន៖ ១-ឈ្មោះ ម៉េត ចំរើន អាយុ ៣៦ ឆ្នាំ…

កម្លាំងនគរបាលសហការគ្នា ដេញចាប់រថយន្តតូរីស ករណីគ្រោះថ្នាក់ចរាចរណ៍

ត្បូងឃ្មុំៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ព័ត៌មានបឋមមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកាម៉ារី និងរថយន្តតូរីស ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងតាមទូរសព្ទរបស់ជនរងគ្រោះ កម្លាំងនគរបាល នៅតាមបណ្តាគោលដៅទាំងបួន បានធ្វើការសហការគ្នាដេញតាមចាប់រថយន្តតូរីស រហូតដល់ចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលគោកស្រុក ទើបចាប់បាន…

ករណីបើករថយន្តធ្លាក់ផ្លូវ បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់

មណ្ឌលគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សចំនួនពីរនាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ២៣និង១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ៧៨-៧៩ លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ដម៉ាកធុនត្រា ពណ៌ស…

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ទៀត ទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរ ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះស្រី០១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

កម្លាំងនគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលស្រុកព្រះសេ្តច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចរថយន្ត

កណ្ដាលៈ យោងតាមផេកប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយបានឲ្យដឹងថា កម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយ កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយ សហការជាមួយកម្លាំងនគរបាលស្រុកព្រះសេ្តច បើកការស៊ើបអង្កេត តស៊ូករណីរហូត ដល់បង្រ្កាបបានមុខសញ្ញាលួចសកម្ម ដោយជោគជ័យ ស្តីពីករណី អំពើលួច(លួចរថយន្ត) -កើតហេតុ: ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០១:២១នាទី…

សូមជួយស៊ែរបន្តផង! ក្រុមគ្រួសារបារម្ភណាស់ណាស់ ព្រោះបាត់សមាជិកជាង ១០ថ្ងៃហើយ រកមិនឃើញសោះ

ត្បូងឃ្មុំៈ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងៗ សមត្ថកិច្ច អាជ្ញាធរ ដែលបានប្រទះឃើញបុរសម្នាក់ដែលគាត់បានចាកចេញពីផ្ទះ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ បុរសដែលបាត់ខ្លួនខាងលើមានឈ្មោះ គិន រិន អាយុ ២៦ឆ្នាំ កម្ពស់១.៦៣ សម្បុរខ្មៅ ថ្ងៃដែលបាត់ពាក់អាវយឺតដៃខ្លី ស្លៀកខោខាវប៊យ បាត់ចេញពីទីលំនៅ…

ជនសង្ស័យក្នុងករណីអំពើឃាតកម្ម ត្រូវកម្លាំងសមត្ថកិច្ចជំនាញសហការបង្រ្កាប

ត្បូងឃ្មុំៈ យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ។…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យធ្លាក់ប្រឡាយរងរបួសធ្ងន់ម្នាក់

កណ្តាលៈ យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤រោចខែ អាសាឍ ឆ្នាំ ខាល ចក្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីកើតឡើង រវាងរថយន្ត…

ក្មេងស្រីសិស្សសាលាម្នាក់ លង់ទឹកនៅទន្លេសប្បនិមិត្ត ក្នុងទីរួមខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១១និង០០នាទីព្រឹក មានករណីក្មេងសិស្សសាលា បានលង់ទឹកនៅទន្លេសប្បនិមិត្តផ្នែកខាងក្រោម ក្នុងទីរួមខេត្តត្បូងឃ្មុំ ។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន ម៉ាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាដឹកនាំ កងកម្លាំងវេនប្រចាំបញ្ជា…