A L T R O Z   N E W S

ខេត្តបាត់ដំបង

ពលកខ្មែរម្នាក់បានស្លាប់ក្នុងដីថៃថៅកែសៀមសងបួនមឺនបាតដើម្បីបញ្ចប់រឿង

កម្មកសំណង់ម្នាក់បានស្លាប់ក្នុងដីថៃដោយសារដែកធ្លាក់ពីលើក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានអាជ្ញាធរ័ថៃប្រគល់អោយបងប្អូនយកមកស្រុកកំណើតវីញឯថៅកែដែលជាម្ចាស់សំណង់វីញនោះបានសងសំណងចំនួនបួនម៉ឺនបាតជូនក្រុមគ្រួសារសពសម្រាប់យកទៅធ្វើបុណ្យមើលទៅវាដូចជាថោកខ្លាំងណាស់សម្រាប់ជីវិតពលកខ្មែរម្នាក់ដែលបានស្លាប់ក្នុងពេលបំពេញការងាអោយថៅកែថៃនោះ។ ក្នុងហេតុការខាងលើនោះគឺកើតមាននៅក្នុងម៉ោង៩ព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៥នេះនៅចំណុចក្រុងថេបប្រទេសថៃតែម្តងខណះដែលជនរងគ្រោះកំពុងធ្វើសំណង់ក្នុងអាគាជាន់ទីបីហើយត្រូជាងកាត់ដែកលើជាន់ទី៩បណ្តាលអោយដែករបូតធ្លាក់មកលើក្បាលជនរងគ្រោះតែម្តងសពនោះបានមកដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅម៉ោង៨ និង ៣០នាទីយប់ថ្ងៃទី៤ខែសីហាឆ្នាំ២០១៥នេះនៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង។លោកជុតចំរើនអាយុ៣៦ឆ្នាំត្រូវជាបងប្រុសបង្កើតរបស់សាកសពឈ្មោះជុតសុខំអាយុ៤២ឆ្នាំបានអោយដឹងថាជនរងគ្រោះរស់នៅភូមិប៉ាដាកឃុំរស្មីសង្ហារស្រុករតណះមណ្ឌលខេត្តបាត់ដំបងហើយទៅធ្វើពលកបានចំនួន៥ខែប៉ុណ្ណោះហើយកត្រូវស្លាប់ដោយសារដែកធ្លាក់លើតែម្តងទៅលោកបានបន្តទៀតថាក្រោយពេលកើតហេតុថៅកែសៀមជូនសំណងជាលុយចំនួនបួនម៉ឺនបាតសម្រាប់អោយយកមកធ្វើបុណ្យបើទួសជាគាត់សំលុយបន្ថែមលើសពីបួនមឺនទៀតក៍គេមីនអោយដែរ។

ចោរឆ្លងជនជាតិថៃម្នាក់លួចម៉ូតូខ្មែរ ត្រួវសមត្ថកិច្ចអាវុធហត្ថខេត្តប៉ៃលិន ឃាត់ខ្លួន

ខេត្តប៉ៃលិន៖ បុរសញៀនថ្នាំដែលជាជនជាតិថៃម្នាក់ បែកគំនិតលួចម៉ូតូជនជាតិខ្មែរ ត្រួវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន...

អគ្គីសនីកម្ពុជា​នឹង​ចាយ​ $១៦៧​លាន ​ដើម្បី​តភ្ជាប់​បណ្ដាញ​ជុំវិញ​បឹង​ទន្លេសាប​

ភ្នំពេញ៖ អគ្គីសនីកម្ពុជា នឹងចំណាយ ១៦៧លានដុល្លារអាមេរិក...

​ស្តា​ប់​​ទឹ​ក​ដ​ម​​​ សំ​នៀ​ង​​ដ៏​ពិ​រោះ​​​រ​បស់​យុ​វ​ជ​ន​​ខេ​ត្ត​​​បា​ត់ដំ​ប​ង​​​តិ​ច​មើ​ល​ !​ (Video Inside)

ភ្នំពេញ​៖ ​យុវជនខេត្តបាត់ដំបង និងជាម្ចាស់បទ “​ឈឺចាប់​ថ្ងៃ​បោះ​បាយបិណ្ឌ​”...

ប្រហិតសាច់ត្រីវៀតណាមទំនងមានសារធាតុគីមី​ឆ្លងដែនទៅបាត់ដំបង​ទុក​ធ្វើណែម

កំពង់ឆ្នាំង​៖ប្រហិតសាច់ត្រី​​សម្រាប់ទុកធ្វើណែម ​ឆ្លង​ដែន​ចេញពីវៀតណាម ​ចេញមកខេត្តកណ្តាល និងឆ្ពោះទៅកាន់​ខេត្តបាត់ដំបង...

MV បទចម្រៀង​ របស់យុវជនខេត្តបាត់ដំបង ចេញ​ជាផ្លូវការហើយ

ភ្នំពេញ​៖ បទចម្រៀង “ខ្ញុំជាអ្នកខេត្តបាត់ដំបង” ដែលយុវជន...

ស្នាដៃបទថ្មីយុវជន​ខេត្តបាត់ដំបង “ខ្ញុំគឺជាអ្នកខេត្តបាត់ដំបង”

ស្នាដៃបទថ្មីយុវជន​ខេត្តបាត់ដំបង “ខ្ញុំគឺជាអ្នកខេត្តបាត់ដំបង” ជាបទ​មួយ ដែលច្រៀងដោយយុវជនឈ្មើ...

តំលៃ​សណ្ដែកសៀង​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​បន្តិច​ធៀប​កាលពី​ឆ្នាំ​២០១៣​ប៉ុន្ដែ​ការប្រមូល​ផល​ខ្ពស់​ល្អ​ដូច​គ្នា​

​ខេត្ត​ព្រះវិហារ​៖​ប្រជា​កសិករ​នៅ​ស្រុក​គូលែន​ជិត​បញ្ចប់​ការប្រមូល​ផល​សណ្ដែកសៀង​ហើយ​គិត​មកដល់​ថ្ងៃ​ទី​១៧​វិច្ឆិការ​២០១៤​នេះ​ហើយ​បាន​លក់​ចេញ​ទៅ​អោយ​ឈ្មួញកណ្តាល​មកពី​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​និង​ពី​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អោយមាន​ការរីកចំរើន​។​​ ​ឈ្មួញកណ្តាល​មកពី​ខេត្ត​បាត់ដំបង​ម្នាក់​បាន​អោយដឹងថា​គាត់​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​តំលៃ​១៧០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​សណ្តែកសៀង​ដែល​ទិញ​ពី​ស្រុក​គូលែន​គឺ​ដឹក​យកទៅ​លក់​បន្ត​អោយ​ឈ្មួញ​ថៃ​នៅ​ជាប់​ព្រំដែន​ខេត្តបាត់ដំបង​។​ ​ ​ឈ្មួញកណ្តាល​ម្នាក់ទៀត​ឈ្មោះ​ឈាន​ហេង​អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​បាន​អោយដឹងថា​គាត់​បាន​ប្រមូល​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​សរុប​បាន​ចំនួន​៦០០​តោន​ក្នុង​រយះពេល​១​ខែ​នេះ​។​គាត់​និយាយ​ថា​តំលៃ​សណ្ដែកសៀង​គាត់​ទិញ​ចាប់​ពី​តំលៃ​១៥០០​ដល់​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ទៅតាម​សណ្តែកសៀង​ប្រភេទ​ល្អ​និង​មិនល្អ​។​ ​ ​លោក​ឈាន​ហេង​បាន​បញ្ជាក់​អោយដឹង​ថា​ផល​សណ្តែកសៀង​ដែល​គាត់​ទិញ​បាន​ពី​ប្រជា​កសិករ​ហើយ​លក់​ចេញ​វិញ​ទៅ​អោយ​ឈ្មួញ​ធំ​មក​ពី​ស្រុក​ជ្រៃ​ធំ​ខេត្ត​កណ្តាល​ជាប់​ព្រំដែន​វៀតណាម​ក្នុង​តំលៃ​២០០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​គាត់​និយាយ​ថា​តំលៃ​សណ្តែកសៀង​ឆ្នាំ​នេះ​បើ​គិត​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ធ្លាក់​ថ្លៃ​៥០០​រៀល​ធៀប​កាលពី​ឆ្នាំ​២០១៣​រយះពេល​ដូចគ្នា​វា​មាន​តំលៃ​២៣០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​ ​...