ជនជាតិចិនម្នាក់ខឹងប្រពន្ធចុះចោល ចាក់សម្លាប់កូនស្រីស្លាប់ និងយកន្ត្រៃចាក់សម្លាប់ខ្លួនឯង តាមក្រោយមិនបានសម្រេច
កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីបុរសជនជាតិចិនម្នាក់ ចាក់សម្លាប់កូនស្រីខ្លួនឯងនៅក្នុងបន្ទប់ផ្ទះសំណាក់រួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះទៅអន្តរាមន៍ចាប់ខ្លួនជនសង្ស័យរូបនេះ តែដោយសារជនសង្ស័យចាក់ប្រហារខ្លួនឯងដែរនោះ ទើបសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅសង្រ្គោះនៅមន្ទីរជ័យជំនះ។ ករណីឃាតកម្មសម្លាប់កូនស្រីខ្លួនឯងហើយចាក់សម្លាប់ខ្លួនឯងជាក្រោយ តែមិនស្លាប់នេះបានកើតឡើងកាលពី វេលម៉ោង១៩នឹង១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់លេខ១០១ ផ្ទះសំណាក់…