ក្រុមហ៊ុន​ហេង​យូ​អភិ​វឌ្ឈន៏ រំលោភបំពាន​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រិប​

​ព្រះវិហារ​៖​ក្រុមហ៊ុន​ហេង​យូ​អភិ​វឌ្ឈន៏​ដាំ​ដំណាំ​អំពៅ​ដោយ​ទទួល​ដីព្រៃ​សម្បទាន​សេដ្ធកិច្ច​ពី​រាជរដ្ធាភិបាលកម្ពុ​ជាបាន​អនុញាត្តិ​អោយ​វិនិយោគដាំ​ដំណាំ​ចំ​ការអំពៅ​លើ​ផ្ទៃដី​បង្កបងើ្កន​ផល​ចំនួន​៨៩៥៩​ហិច​តា​នៅ​ភូមិសាស្ត្រ​ស្រុក​ឆែប​ខេត្តព្រះវិហារ​សំរាប់​អភិ​វឌ្ឈន៏​ដំណាំ​ចំការ​អំពៅត្រូវ​បានក្រុម​ហ៊ុន​របស់​ចិន​ឈ្មោះ​ហេង​យូ​មិនបាន​គោរព​ទៅតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ហើយ​ក្រុមហ៊ុន​មួយ​នេះ​នៅ​តែ​ធ្វើ​សកម្មភាព​ឈូសឆាយ​រំលោភ​ចូល​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹ​ប​។​ ​យោងតាម​លិខិត​មួយច្បាប់​ដែល​អ្នកយកព័ត៌មាន​ទទួល​បាន​លិខិត​អនុញ្ញាតិ​លេខ​១៨៧០/១៩៧​កសក​ចុះ​ថ្ងៃទី​២៣​ខែ​មិនា​ឆ្នាំ​២០១២​របស់​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ឲ្យ​ក្រុមហ៊ុនហេង​យូ​អភិ​វឌ្ឈន៏​ដាំ​អំពៅ​របស់​ចិនធ្វើការ​ឈូសឆាយជំ​ហាន​ដំបូង​លើ​ផ្ទៃដី​បង្កបង្កើន​ផល​ចំនួន​៥១៧​ហិច​តា​ក្នុង​អនុតំបន់​មួយ​ហើយ​នៅ​ឆ្នាំ​២០១៣​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​អនុញ្ញាតិឲ្យ​ធ្វើ​ការ​ឈូសឆាយ​លើ​ផ្ទៃដី​ចំនួន​៥០០​ហិច​តា​ក្នុង​អនុតំបន់​ពីរ​និង​បន្ត​ឈូសឆាយ​ក្នុង​អនុតំបន់​ចំនួន​១០០០​ហិច​តា​ដែល​ចេញ​ដោយ​ក ស ក​ចុះ​ថ្ងៃទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៣​លេខ​៩៦៩០/៩២០​ក​សក​។​ ​ថ្មីៗ​កន្លងទៅ​នេះ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហេង​យូ​ដែល​បាន​ទទួល​ដីព្រៃ​សម្បទាន​សេដ្ធកិច្ច​សំរាប់​អភិវឌ្ឈន៏​ដាំ​ដំណាំ​អំពៅ​ឈូសឆាយ​ដី​ព្រៃ​មិនទាន់​ធ្វើ​តាម​សេចក្តីជូនដំណឹង​របស់​ក ស ក នៅ​អនុតំបន់ ១ ២ ៣ មិនទាន់​រួចរាល់​ហើយ​ផង​ស្រាប់តែ​ក្រុមហ៊ុន​ហេង​យូ​ដាំ​អំពៅ​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូសឆាយ​ដី​ព្រៃ​រំលោភ​ក្នុ​អនុតំបន់​៤ ៥ អស់​១១២៨​ហិច​តា​ដែល​ពុំ​មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួង​កសិកម្ម​ទាល់តែសោះ​ក្នុង​ឆ្នាំ​២០១៤​កាល​ពី​ថ្មីៗ​កន្លងទៅ​នេះ​ក្រុមហ៊ុន​ហេង​យូ​ធ្វើការ​ឈូសឆាយ​ដី​ព្រៃ​បន្ថែម​ជា​ច្រើន​រយ​ហិច​តា​ទៀត​ធ្វើឲ្យ​ប៉ះពាល់​ចូល​ដី​ឧទ្យាន​រាជបណ្ឌិតសភា​កម្ពុជា​តេជោ​សែនឬ​ស្សី​ត្រឹ​បជិត​១០០០​ហិច​តា​។​សកម្មភាព​ឈូសឆាយ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ប៉ះពាល់​ដល់​ការបង្កបង្កើន​ផល​របស់​អ្នកភូមិ​គុណភា​ព​៧៣​គ្រួសារ​ស្មើ​១៨១៤​ហិច​តា​យ៉ាង​អាណាធិតេយ្យ​ធ្វើឲ្យ​ប្រជាពលរដ្ធ​មិន​បានទ​ទួល​ផល​ពី​ការដង​ច្បោះ​ជ័​របោច​វល្លិ៏​រក​ឃ្មុំ បេះ​ផ្សិត​និង​រកឧស​ថ​បុរាណ​បានឡើយ​។​ តាម​ការ​ឲ្យដឹង​ពី​លោក​ពុធ​សារ៉េ​ង​មេឃុំ​ឆែប​ពីរ​បាន​ឲ្យ​អ្នកយក​ព័ត៌មាន​ដឹងថា​ចាប់តាំងពី​ក្រុមហ៊ុន​ហេង​យូ​បានធ្វើការ​ឈូសឆាយ​ដី​ព្រៃ​មក​ប្រជា​ពលរដ្ធ​នៅ​ភូមិគុណ​ភាពតែង​តែឃើ​ញ​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​យក​ប្រេង​ចាក់​ដុត​ឈើ​ទាំង​ដើមៗ​រាប់​ទាំង​ដើម​ច្បោះ​ជ័រ​។​លោក​មេឃុំ​ឆែប​ពីរ​បន្ត​ថា​ក្រុមហ៊ុន​ឈ្មោះ​ហេង​យូ​ដាំ​អំពៅ​ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ធ​ជា​ម្ចាស់​ច្បោះ​ជ័រ​ចំនួន​៨​នាក់​ដែល​បាន​ផល​ពី​រការ​ច្បោះ​ជ័រ​ទី​១.​ស៊ិន​សេត​ទី​២.​ស៊ិន​សិទ្ធ​ទាំង​ពីរ​នាក់​បងប្អូន​ត្រូវបាន​ក្រុមហ៊ុន​ឈូសឆាយ​បាត់​ច្បោះ​ជ័រ​សរុប​៦០០​ដើម ទី​៣.​ថា​ត់​សាប៊ុន​បាត់​បង់ចំនួន​៨៥០​ដើម ទី​៤.​ចាន់ ជឿន​អស់​១០០​ដើម ទី​៥.​ឡី…

លោក ប៉ែន អៀន អភិបាលរង​ខេត្ត​កំពង់ចាម ដឹកឈើ​ធ្ន​ង​២​យី​ឌុប អះអាង​ថា​យក​ទៅ​ធ្វើ​ផ្ទះ ត្រូវបាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច

​កំពង់ធំៈ បទល្មើស​ការដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ចាប់ផ្តើម​កំរើក​សារជាថ្មី បន្ទាប់ពី​មាន​សភាព​ស្ងប់ ស្ងាត់​មួយ​ដង្ហើមចង្រិត និង​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជា​ទ្រង់ទ្រាយ​ធំ និង​ការដឹកជញ្ជូន​ដូច​សត្វ​កណ្តៀរ តាម​រថយន្ត​តូ​រី​ស ត្រូវបាន​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​កំពង់ធំ ដឹក​កំលាំង សមត្ថកិច្ច​ជំនាញ ចុះ​ស្ទាក់​រថយន្ត​ប្រភេទ យី​ឌុប​ចំនួន​២​គ្រឿង ដែល​បាន​ដឹកឈើ​ធ្នង់ សង្ស័យ​គ្មាន​លិខិត អនុញ្ញាតិ…

តំលៃ​សណ្ដែកសៀង​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​បន្តិច​ធៀប​កាលពី​ឆ្នាំ​២០១៣​ប៉ុន្ដែ​ការប្រមូល​ផល​ខ្ពស់​ល្អ​ដូច​គ្នា​

​ខេត្ត​ព្រះវិហារ​៖​ប្រជា​កសិករ​នៅ​ស្រុក​គូលែន​ជិត​បញ្ចប់​ការប្រមូល​ផល​សណ្ដែកសៀង​ហើយ​គិត​មកដល់​ថ្ងៃ​ទី​១៧​វិច្ឆិការ​២០១៤​នេះ​ហើយ​បាន​លក់​ចេញ​ទៅ​អោយ​ឈ្មួញកណ្តាល​មកពី​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​និង​ពី​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អោយមាន​ការរីកចំរើន​។​​ ​ឈ្មួញកណ្តាល​មកពី​ខេត្ត​បាត់ដំបង​ម្នាក់​បាន​អោយដឹងថា​គាត់​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​តំលៃ​១៧០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​សណ្តែកសៀង​ដែល​ទិញ​ពី​ស្រុក​គូលែន​គឺ​ដឹក​យកទៅ​លក់​បន្ត​អោយ​ឈ្មួញ​ថៃ​នៅ​ជាប់​ព្រំដែន​ខេត្តបាត់ដំបង​។​ ​ ​ឈ្មួញកណ្តាល​ម្នាក់ទៀត​ឈ្មោះ​ឈាន​ហេង​អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​បាន​អោយដឹងថា​គាត់​បាន​ប្រមូល​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​សរុប​បាន​ចំនួន​៦០០​តោន​ក្នុង​រយះពេល​១​ខែ​នេះ​។​គាត់​និយាយ​ថា​តំលៃ​សណ្ដែកសៀង​គាត់​ទិញ​ចាប់​ពី​តំលៃ​១៥០០​ដល់​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ទៅតាម​សណ្តែកសៀង​ប្រភេទ​ល្អ​និង​មិនល្អ​។​ ​ ​លោក​ឈាន​ហេង​បាន​បញ្ជាក់​អោយដឹង​ថា​ផល​សណ្តែកសៀង​ដែល​គាត់​ទិញ​បាន​ពី​ប្រជា​កសិករ​ហើយ​លក់​ចេញ​វិញ​ទៅ​អោយ​ឈ្មួញ​ធំ​មក​ពី​ស្រុក​ជ្រៃ​ធំ​ខេត្ត​កណ្តាល​ជាប់​ព្រំដែន​វៀតណាម​ក្នុង​តំលៃ​២០០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​គាត់​និយាយ​ថា​តំលៃ​សណ្តែកសៀង​ឆ្នាំ​នេះ​បើ​គិត​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ធ្លាក់​ថ្លៃ​៥០០​រៀល​ធៀប​កាលពី​ឆ្នាំ​២០១៣​រយះពេល​ដូចគ្នា​វា​មាន​តំលៃ​២៣០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​ ​ ​លោក​ប៉ាង​យៀ​ត​អភិបាលស្រុក​គូលែន​បានអោយ​អ្នកសារព័ត៌មាន​ដឹងថា​ក្នុង​របាយការណ៍​កសិកម្ម​ស្រុក​ប្រជាកសិករ​លក់​ចេញ​សណ្ដែកសៀង​ទៅអោយ​ឈ្មួញកណ្តាល​ចុះមក​ទិញ​ផ្ទាល់​ជា​ទូទៅ​បាន​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​ផ្ទៃ​ដី​ចំការ​ដាំ​សណ្ដែកសៀង​នៅ​ទូទាំង​ស្រុក​គូលែន​ឆ្នាំ​នេះ​សរុប​មាន​ចំនួន​២៩០០​ហិកតា​។​ ​ ​លោក​អភិបាលស្រុក​បន្ត​ទៀត​ថា​ប្រជាកសិករ​ប្រមូល​ផល​សណ្ដែកសៀង​គិត​មកដល់​ថ្ងៃទី​១៧​វិច្ឆិការ​នេះ​បាន​ចំនួន​១០០០​ហិកតា​ហើយ​ទទួលបាន​ផល​សរុប​ចំនួន​៣០០០​តោន​។​ពេល​នេះ​ប្រជាកសិករ​កំពុង​សំរុក​ប្រមូល​ផល​សណ្តែកសៀង​ជា​បន្តបន្ទាប់​អាច​នឹង​បញ្ចប់​រយះពេល​ដ៍​ខ្លី​ខាងមុខនេះ​៕ ​

មួកសុវត្ថិភាព​បាន​ជួយ​ឲ្យ​យុវជន​ម្នាក់​រួច​ផុត​ពី​ជីវិត ខណៈ​ដែល​គ្រោះថ្នាក់​បាក់​ជើង​ស្តាំ​

​ខេត្ត​ព្រះវិហារ​៖​យុវជន​ស្ទាវ​ម្នាក់​រងរបួស​ធ្ងន់​សន្លប់​ឈឹងខ​ណះ​ពេល​គាត់​ជិះ​ម៉ូតូ​ជ្រែ​ពេញ​ផ្លូវ​សា​ធា​រណះ​ហើយ​ភ្លាត់ស្នៀត​ទៅ​បុក​រថយន្ដ​យី​ឌុប​១​គ្រឿង​កំពុង​ចត​ស្ងៀម​ស្រប​ទិស​គ្នា​បណ្តាលអោយ​ជនរងគ្រោះ​បាក់ជើង​ខាងស្តាំ​និង​គ្រាំគ្រា​ពេញ​ខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១២​វិច្ឆិកា​២០១៤​ស្ថិតនៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​ ​ស្ថានភាព​គ្រោះថ្នាក់​ចរាច​រដ៍​អាក្រក់​នេះ​ជនរងគ្រោះ​ប៊ិះ​នឹង​ស្លាប់​បាត់បង់​ជីវិត​បោក​ក្បាល​ទៅ​នឹង​ថ្នល់​កុំ​បាន​ជនរងគ្រោះ​ពាក់មួក​ការពារ​សុវត្ថិភាព​តែ​ប៉ុណ្ណោះ​។​នៅ​នឹង​កន្លែង​កើតហេតុ​យើង​ឃើញ​មួក​ការពារ​សុវត្ថិភាព​បាន​ប្រេះ​បែក​ស្រាំ​ដោយសារ​កំលាំង​ដួល​បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​។​ការ​ពាក់មួក​សុវត្ថិភាព​ពិតជា​មាន​ប្រសិទ្ធភាព​ប្រាកដ​មែន​គឺ​វា​បាន​ជួយ​ការពារ​ជីវិត​មនុស្ស​គ្រប់ពេលវេលា​ក្នុង​ពេល​ធ្វើដំណើរ​បើកប​រ​ម៉ូតូ​។​ ​តាម​សាក្សី​បានអោយដឹង​ថា​មុនពេល​កើត​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ឃើញ​យុវជន​ស្ទាវ​ម្នាក់​នេះ​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រែ​ពេញ​ផ្លូវ​ធ្វើ​ដំណើរ​សង្ស័យ​ស្រវឹងស្រា​ជោកជាំ​។​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រះវិហារ​តែងតែ​ភ័យ​លស់​ព្រលឹង​រៀងរាល់​ថ្ងៃ​ព្រោះ​យុវជន​ស្ទាវ​នេះ​មាន​ចរិត​ឬ​ក​ពារ​ព្រហើន​និង​មាន​ទម្លាប់​បើកបរ​ម៉ូតូ​លឿន​មិន​គោរព​ច្បាប់​ចរាចរ​នោះ​ទេ​។​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ជនរងគ្រោះ​ខាងលើ​ឈ្មោះ​ម៉ៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​មិន​ពេញចិត្ត​យុវជន​ស្ទាវ​ជា​ជនរងគ្រោះ​ម្នាក់​នេះ​ទេ​ព្រោះ​តែ​ម៉ូតូ​របស់​គេ​បំពាក់​ស៊ីប្លេរ​ឮ​បំពង​សំលេង​រំខា​នហើយ​លេង​បំពង់​ស៊ី​មាំ​ង​ធំ​ប្រែ​ន​ថែម​ទៀត​។​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មាស់​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​រី​ឯ​យុវជន​ស្ទាវ​ម្នាក់នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​សេព​គ្រឿងញៀន​ផង​ដែរ​។​ ​លោក​គង់គារ​អធិការនគរបាល​ស្តីទី​ក្រុង​ព្រះវិហារ​បាន​និយាយ​ថា​ជនរងគ្រោះ​ត្រូវបាន​គ្រូពេទ្យ​ខេត្ត​ដឹក​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​ព្រោះតែ​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​មិនមាន​ឧបករណ៍​ត​ឆ្អឹង​បាក់​នោះ​ទេ​។​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​ជនរងគ្រោះ​បង្ក​ទ្បើង​ដោយ​ខ្លួនឯង​៕​

កូន​ទាហាន​ដែល​កាប់​ផ្តាច់​បំពង់​ក​មេ​របស់​ខ្លួន​ហើយ​រត់​គេចខ្លួន​ទៅ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ប៉េ​អ៊ឹម​ចាប់បញ្ជូន​មក​បន្ទាយមានជ័យ​វិញ​ហើយ​

​បន្ទាយ​មានជ័យះ កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​តាម​ប្រមាញ់​ចាប់បាន​ហើយ​ឃាតករ​ជា​កូន​ទាហាន​ដែល​ប្រើ​ក្វែវ​កាប់សំលាប់​មេ​របស់​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី ២២ តុលា ២០១៤ នៅ​ក្បែរ​បន្ទាយ​កងពល ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​។​ លោក ស៊ិន រ៉ាស៊ី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បានអោយដឹងថា​ក្រោយពី​មាន​ហេតុ​ការ​ឃាតកម្ម​កើត​ទ្បើង​រវាង​នាយទាហាន​ម្នាក់​ឈ្មោះ ង៉ែត គង់​រិទ្ធិ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​ឋានះ​ជាមេ គ នៃ​កងពល​តូច​ថ្មើរជើង​លេខ ៥១​ព្រោះ​តែ​ចូល​ទៅ​ជួយ​សម្រុះសម្រួល​កូនទាហាន​ខ្លួន​ឈ្មោះ…

អ្នកសារព័ត៌មាន​ម្នាក់​នៅ​ព្រះវិហារ ត្រូវ​ឈ្មួញ​ឈើ​ដេញ​វាយ ខណៈ​ឈ្មួញ​ឈើ​អះអាងថា​ជា​ឈើ​លោក​មន្ត្រី​ប្រឆាំង​អំពើពុករលួយ​

​ខេត្ត​ព្រះវិហារ​៖​លោក សៅ វ៉ាន់ឌី អ្នកយក​ព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះវិហារ​ត្រូវបាន​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​និង​ក្រុមបក្ខ​ពួក​ជន​អន្ធពាល​ប្រើ​អំពើហិង្សា​ដេញ​វា​យខ​ណះ​ចុះ​ថត​យក​ព័ត៌មានស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២​តុលា​២០១៤​ស្ដិតនៅ​ភូមិ​អូរ​ខ្លែង​ពណ៌​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​។​ បន្ទាប់​ពី​កើត​ហេតុការណ៍​បង្ក​ទ្បើង​ដោយ​ក្រុម​ជន​អន្ធពាល​ជា​ឈ្មួញ​ឈើ​នោះ​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​បាន​ចុះ​ទៅ​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​និង​ចាប់ខ្លួន​ក្រុម​ជនដៃដល់​ប៉ុន្ដែ​ពួកវា​បាន​នាំគ្នា​រត់​គេចខ្លួន​អស់​ចំណែក​ជនរងគ្រោះ​បាន​ខំ​រត់​ប្រវេរ​ប្រវ៉ា​យករួចខ្លួ​ន​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ចំណែក​សមត្ថកិច្ច​នៅ​ជាប់​តាម​ដងផ្លូវ​ជាតិ​៦២​ប្រមាណ​២០​កន្លែង​សុទ្ធតែ​ជា​មនុស្ស​ចោលម្សៀត​ព្រោះតែ​មិន​អាច​ចាប់​ឃាត់​រថយន្ដ​ល្មើស​១​គ្រឿង​ខាងលើ​បាន​ហើយ​មាន​ចេតនា​បណ្តោយ​អោយ​ឈ្មួញ​ឈើ​បើក​រត់​រួច​ដល់​ទឹកដី​ខេត្តកំពង់ធំ​ដោយ​សុវត្ថិភាព​។​កំលាំង​នគរបាល​ក្រុង​ព្រះវិហារ​និង​អ្នកសារព័ត៌មាន​២​នាក់​បាន​ខិតខំ​ទំនាក់ទំនង​ហៅ​ទូរស័ព្ទ​ទៅកាន់​លោក​សៅ​វ៉ាន់ឌី​អោយ​ចេញពី​ក្នុងព្រៃ​វិញ​គឺ​រហូត​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​គាត់​ព្រម​ដើរចេញ​ពី​ក្នុង​ព្រៃ​ដើម្បី​វិល​ត្រទ្បប់ទៅផ្ទះ​វិញ​ហើយ​មិន​ឃើញ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​អ្វី​នោះទេ​។​ លោក​សៅ​វ៉ាន់ឌី​អ្នកកាសែត​រស្មី​កម្ពុជា​បាន​រៀបរាប់​អោយដឹងថា​ហេតុការណ៍​ខាងលើ​កើត​ទ្បើង​នៅវេលា​ម៉ោង​៧​យប់​ខ​ណះ​ពេល​គាត់​បើកបរ​រថយន្ដ​នៅតាម​ដងផ្លូវ​ហើយ​បាន​ប្រទះ​ឃើញ​រថយន្ដ​សាំ​យ៉ុង​ពណ៌​ខៀវ​១​គ្រឿង​ពាក់​ស្លាក​លេខ​២A១០៣៣​ដឹកឈើ​សន្លឹក​ប្រណីត​ខ្នាត​មុខ​១​ម៉ែត្រ​ប្រវែង​៣​ម៉ែត្រ​ចំនួន​៣​សន្លឹក​ពេលនោះ​គាត់​បាន​តាម​ថត​យក​ព័ត៌មាន​។​ចាប់ពី​ឧទ្យាន​លោកតា​ឌី​រហូតមកដល់​ចំណុចកើតហេតុ​ឈ្មួញ​ឈើ​បាន​ឈប់​រថយន្ដ​ហើយ​ជេរប្រមាថ​ទៅ​លើ​អ្នកកាសែត​និង​គំរាមកំហែង​ថា​ឈើ​ប្រណីត​ទាំងនេះ​ដឹក​អោយ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យក​ទៅ​ភ្នំពេញ​។​ឈើ​ប្រណីត​៣​សន្លឹក​នេះ​មាន​តំលៃ​ថ្លៃ​ណាស់​។​ លោក​សៅ​វ៉ាន់ឌី​បន្តទៀតថា​មិនទាន់​បាន​សួរនាំ​ឈើ​ប្រណីត​ទាំងនេះ​ដឹក​ចេញ​ពី​ណា​ផង​ស្រាប់តែ​ឃើញ​បក្ខពួក​គ្នា​វា​១​ក្រុម​ចុះ​ពី​រថយន្ដ​ធុន​ត្រា​ពណ៌​ស​ស្ទុះ​មក​ដេញ​វាយ​ទាត់​ធាក់​គាត់​យ៉ាង​កំរោល​ដោយ​មាន​កាន់ដំបង​ថែម​ទៀត​។​ឃើញ​ស្ថានភាព​មិន​ល្អ​គាត់​បាន​ខំ​រត់គេចខ្លួន​ពី​ក្រុម​ជន​អន្ធពាល​ចូល​ពួន​សម្ងំ​ក្នុង​ព្រៃ​ជ្រៅ​ក្បែរ​ភូមិ​។​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​នោះ​ទេ​គ្រាន់តែ​ដឹងថា​ក្នុង​ពេល​កើតហេតុ​គាត់​ឃើញ​ឈ្មោះ​ឈឿន​ចាន់​ភ្នាក់ងារ​ទូរទស្សន៍​អប្សរា​កំពុង​ឈរ​ជជែក​គ្នា​ជាមួយ​ជនដៃដល់​ជិះ​រថយន្ដ​ធុន​ត្រា​ក្នុងចំណោម​បក្ខពួក​ជន​អន្ធពាល​ចំនួន​៦​នាក់​។​ នៅ​យប់​ថ្ងៃ​ដដែល​ជនរងគ្រោះ​បាន​ចូលខ្លួន​ទៅ​រាយការណ៍​ប្រាប់​លោក​គង់គារ​អធិការនគរបាល​ស្ដីទី​ក្រុង​ព្រះវិហារ​ដើម្បី​សំណូមពរ​អោយ​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនដៃដល់​ជា​ឈ្មួញ​ឈើ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​ជនរងគ្រោះ​បាន​ស៊ើប​ស្គាល់ឈ្មោះ​ជនដៃដល់​រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣​តុលា​២០១៤​គឺ​ឈ្មោះ​ធី​ជា​ឈ្មួញ​ឈើ​ដុះ​ស្លែ​មកពី​ខេត្ត​កំពង់ធំ​ហើយ​តែងតែ​យក​ឈ្មោះ​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​រាជធានី​ភ្នំពេញ​មក​កាង​មុខរបរ​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​របស់​ខ្លួន​ច្រើន​ឆ្នាំ​មកហើយ​។​ក្នុង​រូបភាព​បុរស​ម្នាក់​មាន​សញ្ញា​ខ្វែង​ខ្មៅ​ជា​ជនល្មើស​កំពុង​និយាយ​ទូរស័ព្ទ​និង​ម្នាក់​ទៀត​ឈរ​អោបដៃ​ជា​ជនដៃដល់​។​ គួរបញ្ជាក់​ថា​ចូល​ដល់​ខែ​តុលា​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​តាម​ដង​ផ្លូវជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​និង​បទល្មើស​ព្រៃឈើ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​និង​ស្រុក​ជ័យ​សែន​កាត់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​មាន​ភាព​គគ្រឹកគគ្រេង​ខ្លាំង​លើស​ដើម​។​ប្រជាពលរដ្ឋ​ធ្វើ​ការប៉ាន់ស្មាន​ថា​ក្នុង​១​ថ្ងៃៗ​អាច​មាន​រថយន្ដ​ម៉ាក​សាំ​យ៉ុង​និង​តាកូ​ម៉ាប្រមាណ​៧០​គ្រឿង​ដឹក​ឈើ​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​រីឯ​សមត្ថកិច្ច​មិន​បង្ក្រាប​។​ គួរអោយ​កត់សំគាល់​ក្នុង​ឆ្នាំ​២០១៤​នេះ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​ព្រះវិហារ​ត្រូវបាន​គេ​រំលោភបំពាន​តាមរយះ​ការប្រើ​អំពើហិង្សា​វាយដំ​ទាត់​ធាក់​ពី​សំណាក់​ជន​អន្ធពាល​ហើយ​អាជ្ញាធរ​ខេត្ត​ព្រះវិហា​រដែ​ល​មាន​លោក អ៊ុំ ម៉ា​រ៉ា ជា​អភិបាលខេត្ត​ហាក់ដូចជា​មិន​អើពើ​អ្វី​សោះ​ក្នុង​ការការពារ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ដែល​បាន​ទទួល​រងគ្រោះ​ក្នុងការ​បំពេញបេសកកម្ម​យក​ព័ត៌មាន​ក្នុង​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​នោះ​។​ទាំង​ថ្នាក់​ដឹកនាំ​ខេត្ត​និង​ស្ថាប័ន​សមត្ថកិច្ច​ខ្លះ​នៅ​ខេត្ត​ព្រះវិហារ​សម្ងំ​យក​សេចក្ដីសុខ​តែ​ខ្លួនឯង​ហើយ​បាន​សោយសុខ​លើ​គំនរ​ទុក្ខ​អ្នកសារព័ត៌មាន​៕​

រថយន្តក្រុង​ក្រុមហ៊ុន ជុំ​សុវណ្ណ​ដឹក​អ្នកដំណើរ បន្លំ​ដឹកឈើ​ប្រណិត ជាប់អន្ទាក់​សមត្ថកិច្ច

បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត ត្រូវបាន​ចរាចរណ៍ ចេញពី​ខេត្តព្រះវិហារ ដូច​ហែរ​កឋិន ពុំ​ត្រូវបាន លោក​មេព្រៃ មាន​វិធានការ​បង្ក្រាប​នោះទេ មានតែ​វិធាន​ការរាប់​ក្បាល ឡាន​យកលុយ ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​ខ្ចី​អើពើ​បង្ក្រាបដោយសារតែ​គេ​ខំប្រឹងប្រែង​បង្ក្រាប ចុងក្រោយ​គ្មាន​សល់​អ្វី​បន្តិច ឡើយ​សូម្បីតែ​គុណសម្បត្តិ ថែម​គុណវិបត្តិ​មក​ជាន់ក​បន្ថែមទៀត​។ ដោយឡែក​គេ​សង្កេតឃើញ​កំលាំង​ក្នុង​ការចុះ​ប្រតិបត្តិ​ការណ៍ បង្ក្រាប​បទល្មើស​ដឹកឈើ​ប្រណិត​ខុសច្បាប់ កន្លងមក មាន​សភាព​មមាញឹក និង​ការ​ស្វាស់ស្វែង​បង្ក្រាប​បទល្មើស​ឈើ​គ្រញូង​បាន​រាប់រយ​ឡាន និង​រាប់រយ​ម៉ែត្រគូប…

កាមរី​ស្វិត​បុក​រថយន្ដ​កែច្នៃ​១​គ្រឿង​បណ្ដាលអោយ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ម្នាក់​រួមទាំង​ប្រពន្ធ​កូន​រងរបួស​ធ្ងន់​

ខេត្ត​ព្រះវិហារ​៖​គ្រោះថ្នាក់​ចរាចរ​មួយ​បានកើត​ទ្បើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២​បង្ក​ទ្បើង​ដោយ​រថយន្ដ​កាមរី​ស៊េរី​១៩៩១​បើកបរ​ដោយ​ឈ្មោះ​ទ្បាយ​សុភាព​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ព្រះវិហារ​ទៅ​បុក​រថយន្ដ​កែច្នៃ​១​គ្រឿង​ចត​ស្ងៀម​នៅ​ស្តាំ​ដៃ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១០​កញ្ញា​២០១៤​ស្ថិតនៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​។​ ​តាម​សាក្សី​នៅក្បែរ​កន្លែង​កើត​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បាន​អោយ​ដឹង​ថា​គ្រោះថ្នាក់​ចរាចរ​នេះ​បង្ក​ទ្បើង​ដោយ​ឈ្មោះ​ទ្បាយ​សុភាព​បើកបរ​ល្មើសច្បាប់​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង​ហើយ​សង្ស័យ​ស្រវឹង​ជោកជាំ​ថែមទៀត​ផង​ទៅបុក​ពេញទំហឹង​រថយន្ដ​កែច្នៃ​ចត​ស្ងៀម​ក្នុង​ទិស​ស្របគ្នា​។​រថយន្ដ​បង្កហេតុ​ពណ៌​ត្រី​ឆ្លួញ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B9067 ។​ ​សាក្សី​បន្តទៀត​ថា​រថយន្ដ​បង្ក​ឃើញ​ជិះ​គ្នា​ច្រើន​រួម​មាន​ប្រពន្ធ​និង​កូន​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាល​អោយ​ជនបង្ក​រងរបួស​រយះ​មុខ​រយះ​មាត់​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​ហើយ​ប្រពន្ធ​និង​កូន​រងរបួស​ធ្ងន់​ស្រាល​ថែម​ទៀត​។​រីឯ​រថយន្ដ​រងគ្រោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​ឈ្មោះ​ហេង​ហៅ ត​ត ថៅកែ​សណ្ឋាគារ​ហេង​ហេង ក្នុង​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​។​សាក្សី​ផ្សេងទៀត​បាន​អោយដឹងថា​ឃើញ​ជន​បង្ក​ឈ្មោះ​ទ្បាយ​សុភាព​និង​ប្រពន្ធ​កូន​បាននាំគ្នា​ទៅ​ស៊ីផឹក​សប្បាយ​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ទំនប់​៩៥​នៅ​ព្រឹក​ថ្ងៃទី​០៩​កញ្ញា​២០១៤​ផង​ដែរ​រំលង​បន្ទាប់​មក​ក៍​ឃើញ​គ្រោះថ្នាក់​ចរាចរ​ធ្ងន់ធ្ងរ​កើត​ទ្បើង​តែ​ម្ដង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ដដែល​ហើយ​រថយន្ដ​បង្ក​១​គ្រឿង​នេះ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​នៅ​ព្រឹក​ថ្ងៃទី​១០​កញ្ញា​២០១៤​នេះ​កំលាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​។​រថយន្ដ​ទាំង​២​គ្រឿង​នឹង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះវិហារ​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​តាមរយះ​គ្រោះថ្នាក់​ចរាចរ​នេះ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់​ថា​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​រហូត​ដល់​កង​រាជ​អាវុធហត្ថ​ថ្នាក់​ខេត្ត​ឧស្សាហ៍​ឃើញ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ​សា​ធា​រណះ​ជា​ញឹកញាប់​ដើមហេតុ​មក​ពី​ចូលចិត្ត​បើកបរ​រថយន្ដ​ល្មើស​ច្បាប់​ព្រហើនកោងកាច​មិន​ខ្លាច​បុក​ប្រជាពលរដ្ឋ​ស្លាប់​បាត់បង់​អាយុជីវិត​នោះទេ​។​ ​ប្រជាពលរដ្ឋ​បានដាក់​រហស្សនាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ក្នុងសម័យ​លោក​កង​សៅ​គុណ​ដឹកនាំ​បន្ទាយ​ថា​ជា​អធិរាជ​ហើយ​បាន​ខំ​តាំង​ខ្លួនឯង​ជា​ចៅហ្វាយ​ប្រជាពលរដ្ឋ​ទៅ​វិញ​ព្រោះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​មួយចំនួនធំ​កំពុង​បណ្តែតបណ្តោយ​ខ្លួន​អោយក្លាយ​ទៅ​ជា​ជើងកាង​នៅ​តាម​ទី​សា​ធា​រណះ​អាង​អំណាច​បុណ្យ​សក្តិ​ជាធំ​សូម្បី​ស្ថាប័ន​តុលាការ​ខេត្ត​ព្រះវិហា​រក៍​ខ្លាច​ញញើត​ដែរ​។​ ​ប្រជាពលរដ្ឋ​បាន​លើកទ្បើង​ថា​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​សព្វថ្ងៃ​នេះ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​តាំង​ខ្លួនឯង​ជា​អធិរាជ​ម៉ា​ខេត្តព្រះវិហារ​ចង់​បង្ក​អំពើហិង្សា​បើករថយន្ដ​លឿន​ល្មើស​ច្បាប់​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​,​ចង់​ស៊ីឈ្នួល​កាង​ផ្លូវ​អោយ​ថៅកែ​គ្រញូង​ទុច្ចរិត​,​ចង់​ជួញដូរ​ដឹកជញ្ជូន​ឈើ​ប្រណីត​,​ចង់​ប្រមាថ​ចាប់ចង​គេឯង​និង​ចុងក្រោយ​ដាក់​កំលាំង​តាម​គោលដៅ​គ្រប់​ច្រកល្ហក​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ​ក៍​មិន​ខុស​ច្បាប់​ដែរ​៕ ​

ហាង KARAOKE ភាគច្រើន​ប្រឈមមុខ​ដួលរលំ​ខ​ណះ​ពួក​ឈ្មួញ​ឈើ​រកលុយ​មិនសូវ​បាន​​​​

​ខេត្ត​ព្រះវិហារ ៖​សេវាកម្ម​កំសាន្ដ​អារម្មណ៍​ច្រៀង KARAOKE កំពុង​ពេញនិយម​ខ្លាំង​នៅ​ខេត្ត​ព្រះវិហារ​ចាប់តាំងពី​ឆ្នាំ​២០០៨​ដល់​២០១៣​ប៉ុន្ដែ​មក​ដល់​ឆ្នាំ​២០១៤​ហាក់បីដូចជា​មាន​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ប្រមាណ​៧០​ភាគរយ​បណ្តាលមកពី​កត្តា​ភ្ញៀវ​ទាំងនោះ​រក​លុយ​មិន​សូវ​បាន​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ម្ចាស់​ហាង​ខារ៉ាអូខេ​និង​នារី​កំដរ​ភ្ញៀវ​។ សេវាកម្ម​កំសាន្ដ​ច្រៀង​ខា​រ៉ាងូ​ខេនៅ​ខេត្តព្រះវិហារ​វាអា​ច​ដំណើរការ​រីកចំរើន​ទៅបាន​គឺ​៩០​ភាគរយ​ពឹងផ្អែក​ខ្លាំង​ទៅលើ​ភ្ញៀវ​មាន​ចំណូល​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​ខ្ពស់​ដែល​ភាគច្រើន​បំផុត​ជា​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត​គ្រញូង​បេង​ធ្នង់​នាងនួន​ខុសច្បាប់​។​ភ្ញៀវ​ដ៍ទៃ​ទៀត​ជា​ឈ្មួញ​រកស៊ី​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​និង​ខ្លះទៀត​អ្នក​បើក​បន​ល្បែងស៊ីសង​បៀ​អាប៉ោង​និង​មេ​កន្ទុយលេខ​ខុសច្បាប់​ផង​ដែរ​។ ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ខុសច្បាប់​ដែល​មាន​ជីវភាព​ធូរធារ​ទាំងនោះ​ចាយលុយ​ដូច​ក្រដាស​អស់​ប៉ុន្មាន​ក៍​មិន​ស្ដាយ​គឺជា​អ្នក​ប៉ាវ​សមត្ថកិច្ច​ខិលខូច​ដូចជា​នៅក្នុង​អង្គភាព​និង​ឈរជើង​នៅ​តាម​គោលដៅ​ដង​ផ្លូវជាតិ​លេខ​៦២​ចូល​ច្រៀង​ខារ៉ាអូខេ​ស្ទើរ​រាល់ថ្ងៃ​រាល់​ខែ​រាល់​ឆ្នាំ​។​កត្តា​នេះ​បាន​បង្ក​អោយ​មាន​លក្ខណះ​ល្អ​ប្រសើរ​ដល់​ម្ចាស់​ហាង​ខារ៉ាអូខេ​ទាំងអស់​អង្គុយ​កើប​លុយ​ពី​ពួក​ភ្ញៀវ​ក្លាយជា​អ្នកមាន​យ៉ាង​ងាយស្រួល​។ ហាង​ខារ៉ាអូខេ​នៅ​តំបន់​ស្រអែម​ក្នុងស្រុក​ជាំ​ក្សាន្ដ​និង​នៅ​ក្រុង​ព្រះវិហារ​សរុប​ប្រមាណ​៣០​កន្លែង​ដោយ​មាន​នារី​កំដរ​ភ្ញៀវ​និង​នារី​ចាប់​ទឹកកក​មកពី​តាម​បណ្តា​ខេត្ត​រាជធានី​សរុប​រាប់រយ​នាក់​។​តាម​ការសាកសួរ​នារី​កំដរ​ភ្ញៀវ​បានអោយដឹង​ថា​ពួកខ្លួន​គ្មាន​ប្រាក់ខែ​នោះទេ​គឺ​សង្ឃឹម​លើ​លុយ​ទឹកតែ​ភ្ញៀវ​តែ​ប៉ុណ្ណោះ​បើ​ប៉ះ​ចំ​ភ្ញៀវ​ល្អ​ជា​អ្នក​ចាយលុយ​មិន​ស្តាយ​ធីប​លុយ​ម្នាក់​ចាប់​ពី​១០​ដុល្លារ​ដល់​១០០​ដុល្លារ​អាមេរិក​ក៍មាន​ដែរ​គឺ​អោយ​ទៅ​តាម​សម្ផស្ស​នារី​កំដរ​ភ្ញៀវ​ស្អាត​រឺ​ក៍​មិន​ស្អាត​។ រីឯ​នារី​ចាប់​ទឹកកក​អោយ​ភ្ញៀវ​តាម​បន្ទប់​ខារ៉ាអូខេ​ទទួលបាន​ប្រាក់ខែ​តែ​៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ដោយ​ធ្វើការ​ចាប់ពី​ម៉ោង​៧​យប់​រហូតដល់​ម៉ោង​៣​ភ្លឺ​រឺ​ក៍ដល់​ព្រឹក​ក៍មានដែរ​។​ការងារ​បំរើ​ចាប់​ទឹកកក​អោយ​ភ្ញៀវ​នេះ​ពេល​ខ្លះ​បាន​លុយ​ធីប​ពី​ភ្ញៀវ​ហើយ​ពេល​ខ្លះ​មិន​បាន​នោះ​ទេ​នេះ​បើ​តាម​ការសាកសួរ​ពី​នារី​ចាប់​ទឹកកក​មួយចំនួន​។ មកដល់​ឆ្នាំ​២០១៤​នេះ​ហាង​ខារ៉ាអូខេ​មួយ​ចំនួន​នៅ​ស្រអែម​និង​ក្រុង​ព្រះវិហារ​បាន​បិទទ្វារ​ផង​ដែរ​ដោយសារ​កំណើន​ភ្ញៀវ​ធ្លាក់ចុះ​ប្រមាណ​៧០​ភាគរយ​ព្រោះតែ​សង្កេតឃើញ​ថា​មុខរបរ​ជួញដូរ​ឈើ​ប្រណីត​គ្រញូង​បេង​ធ្នង់​នាងនួន​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​ធ្លាក់​ចុះ​ធ្វើ​អោយ​ឈ្មួញ​រក​លុយ​មិន​សូវ​បាន​ដូច​កាលពី​ឆ្នាំ​២០០៨​ដល់​២០១៣​នោះទេ​។​រីឯ​នារី​កំដរ​ភ្ញៀវ​មួយចំនួន​បាន​វិល​ត្រទ្បប់ទៅផ្ទះ​សំបែង​វិញ​ដែរ​ដោយ​កត្តា​ចំនួន​ភ្ញៀវ​ចូល​ច្រៀង​ខារ៉ាអូខេ​មាន​ការធ្លាក់​ចុះ​ប្រមាណ​៧០​ភាគរយ​នៅ​ឆ្នាំ​២០១៤​នេះ​។​ហាង​ខារ៉ាអូខេ​ដែល​កំពុង​បើក​សេវាកម្ម​កំសាន្ដ​សព្វថ្ងៃ​នេះ​ក៍​ប្រឈម​មុខ​ការ​ខាតបង់​លុយ​កាក់​ដែរ​ដូចជា​ការចិញ្ចឹម​បុគ្គលិក​បង់​ថ្លៃ​ទឹក​ភ្លើង​និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ទៀត​។ ប្រភព​ព័ត៌មាន​ពី​មជ្ឍដ្ឋាន​ខ្លះ​បានអោយដឹង​ថា​នារី​កំដ​រ​ភ្ញៀវ​នៅ​តាម​ហាង​ខារ៉ាអូខេ​ខ្លះ​ដែល​មាន​រូប​សម្ផស្ស​ស្អាតៗ​បាន​ក្រាញ​មិន​ចេញពី​ខេត្ត​ព្រះវិហារ​ទៅ​ខេត្ត​ផ្សេង​នោះទេ​ព្រោះ​អាច​លក់​ខ្លួន​ប្រាណ​អោយ​ភ្ញៀវ​នាំទៅ​ក្រេបទឹក​ឃ្មុំ​តាម​ផ្ទះសំណាក់​និង​សណ្ឋាគារ​បន្ទាប់​ពី​កំដរ​ភ្ញៀវ​ច្រៀង​ចប់​។​ខេត្តព្រះវិហារ​ខុសពី​ខេត្ត​ផ្សេងៗ​ទៀត​គឺ​សេវា​បំរើ​ផ្លូវភេទ​ជាមួយ​នារី​កំដរ​ភ្ញៀវ​បាន​ថ្លៃ​ទ្វេរ​ដង​ចាប់ពី​១០០​ដល់​១៥០​ដុល្លារ​ដេក​ជាមួយ​ភ្ញៀវ​ក្នុង​១​យប់​ប៉ុណ្ណោះ​។ និយាយ​ជា​រួម​មុខរបរ​រកស៊ី​បើកហាង​ខា​រ៉ាងូ​ខេនៅ​ខេត្តព្រះវិហា​រមិន​ទៀងទាត់​នោះ​ទេ​គឺ​វា​អាស្រ័យទៅលើ​ចំណូល​បទល្មើស​ព្រៃឈើ​ដែល​មាន​មនុស្ស​ប្រមាណ​៩០​ភាគរយ​ជា​នគរបាល​,​កងរាជអាវុធហត្ថ​,​យោធា​,​គ្រូបង្រៀន​ជន​ស៊ីវិល​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ​ជា​ឈ្មួញ​ឈើ​ខុសច្បាប់​ហើយ​ពួក​សមត្ថកិច្ច​និង​គ្រូ​បង្រៀន​ទាំងអស់​នេះ​ជា​ជន​ធ្វើជា​គំរូ​អា​ក្រាក់​អង្គុយ​លើ​ច្បាប់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សំរាប់​ប្រជាជន​ស្លូតត្រង់​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល​តែម្ដង​៕​

ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​របស់លោក ហ៊ីម ៤​គ្រឿង​ឆ្ពោះទៅ​ស្រុក ស្វាយ​លើ​ឆ្លងកាត់​ស្រុក​គូលែន​សមត្ថកិច្ច​មិន​បង្ក្រាប​

ខេត្ត​ព្រះវិហារ​៖ ស្រប​ពេល​តំលៃ​ឈើ​គ្រញូង​នៅ​ព្រំដែន​វៀតណាម​ជាប់​ខេត្ត​ត្បូងឃ្មុំ​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ងើប​ទ្បើង​វិញ​នោះ​ធ្វើអោយ​ការ​ចរាចរ​ឈើ​គ្រញូង​ខុសច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ​ដែល​មាន​ឃ្លាំង​ស្តុក​ធំៗ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​មាន​សកម្មភាព​កក្រើក​ទ្បើង​វិញ​ចាប់តាំងពី​ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១២​សីហា​២០១៤​។​ ​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​គឺ​ទុ​លក់​អោយ​ថៅកែ​គ្រញូង​ឈ្មោះ​ហ៊ីម​មកពី​ខេត្ត​កំពង់ធំ​និង​ថៅកែ​គ្រញូង​ដ៍​ល្បី​ម្នាក់ទៀត​ឈ្មោះ​ហេង​មកពី​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​។ ប្រភព​ព័ត៌មាន​ពី​បក្ខពួក​ឈ្មួញ​គ្រញូង​បានអោយដឹងថា​មកដល់​ពេល​នេះ​តំលៃ​ឈើ​គ្រញូង​នៅតែ​មាន​តំលៃ​ខ្ពស់​ដដែល​គឺ​តំលៃ​ចាប់ពី​១៥០០០​ដល់​២០០០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​នៅពេល​ដឹកយក​ទៅ​លក់​ដល់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​។ ​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​មាន​មូលដ្ឋាន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូតមក​ដល់​រង្វង់​មូលព្រះ​នរាយណ៍​ក្រុងព្រះវិហារ​និង​បន្ត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​បានអោយដឹង​ថា​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​មិន​ដែល​ជួប​ឧបសគ្គ​ទ្បើយ​ព្រោះ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ក្រុង​ព្រះវិហារ​ជា​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​និង​ឃ្លាំ​មើល​សភាពការណ៍​តាម​ដងផ្លូវ​យ៉ាង​ប្រយ័ត្នប្រយែង​។ ​សកម្មភាព​ឃ្លាំ​មើល​តាម​ដងផ្លូវ​នេះ​ដើម្បី​អោយ​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ចាកចេញ​ដោយ​សុវត្ថិភាព​ពី​ទឹកដី​ក្រុង​ព្រះវិហារ​។​បើ​សភាពការណ៍​តាម​ដងផ្លូវ​មិន​ល្អ​ឃើញ​មាន​ក្រុម​មេព្រៃ​ចេញ​ល្បាត​នោះ​សមត្ថកិច្ច​ស៊ីឈ្នួល​កាង​ផ្លូវ​ប្រាប់​ទៅ​ថៅកែ​គ្រញូង​មិន​អោយ​ចេញ​ក្បួន​រថយន្ដ​នោះ​ទេ​។​ប្រភព​ព័ត៌មាន​ពី​មេព្រៃ​ខេត្តព្រះវិហារ​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ពិតជា​មាន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​របស់​ឈ្មោះ​ហ៊ីម​ចេញ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​៦២​ក្នុង​ក្រុង​ព្រះវិហារ​ប្រាកដ​មែន​ដោយ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ជា​អ្នក​កាង​ផ្លូវ​និង​រារាំង​ផ្លូវ​មិន​អោយ​សមត្ថកិច្ច​ជំនាញ​ដេញតាម​ចាប់​បង្ក្រាប​បាន​នោះ​ទ្បើយ​។ ​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​អោយដឹងថា​ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​រួម​មាន​ម៉ាក​កាមរី​ហើម​៩៥,​ឆ្លាម​,​បា​ទ្បែ​ន​,​លុច​ស៊ី​ស​៤៧០,៥៧០,​នី​សាន់​ណា​វ៉ា​រ៉ា​និង​ម៉ាក​ទុនដ្រា​ស៊េរី​ថ្មីៗ​នៅពេល​ក្រុម​សមត្ថកិច្ច​ជំនាញ​ចេញ​ចាប់​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​នោះ​គឺ​មាន​បញ្ជា​ពី​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​អោយ​ក្រុម​តៃកុង​ល្មើស​បើក​សំរុកចូល​ទៅ​លាក់​ខ្លួន​ក្នុង​ចំការ​ស្វាយ​ដ៍​ធំ​មួយ​នៅ​ភូមិ​បេង​កោង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ជាប់​នឹង​ផ្លូវជាតិ​៦២​តែម្ដង​។​ ​ចំការ​ស្វាយ​ដ៍​ធំ​ល្វឹងល្វើយ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​មន្ដ្រី​មាន​អំណាច​ម្នាក់​គឺ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ធ្វើ​ការឆែកឆេរ​នោះ​ទេ​បើ​គ្មាន​ដីកា​ឆែកឆេរ​ពី​តុលាការ​ខេត្ត​ព្រះវិហារ​នោះ​។ សមត្ថកិច្ច​ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​២០១៤​នេះ​ថា​កាលពី​យប់​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ​មាន​ក្បួន​រថយន្ដ​ដឹកជញ្ជូន​ឈើ​គ្រញូង​តូចធំ​ចំនួន​៤​គ្រឿង​បាន​ប្តូរ​ទិស​ដៅ​មិន​ឆ្លងកាត់​ក្រុង​ព្រះវិហារ​ទេ​គឺ​បត់​ក្បាល​ក្បួន​រថយន្ដ​ល្មើស​ទាំងនោះ​សំដៅ​ទៅ​កាន់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​ឆ្លងកាត់​ទឹកដី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដោយ​រលូន​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​បង្ក្រាប​ទប់ស្កាត់​នោះទេ​។​រីឯ​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​រាល់​ពេល​ដឹង​ខ្លួន​ថា​មាន​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ឆ្លងកាត់​តាម​គោលដៅ​ខ្លួន​គ្រប់គ្រង​នោះ​គឺ​មិន​ងាយ​លើក​ទទួល​ទូរស័ព្ទ​នោះ​ទ្បើយ​៕​