ជនសង្ស័យ៣នាក់ ធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរីៈ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ត្រង់ចំណុចភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ ពាក់ពន្ធ័ករណីរក្សាទុក និង ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទី១- ឈ្មោះសួន វណ្ណៈ (ហៅម៉ៅ)…

ដាច់យល់សប្តិអស់ ម៉ោងកំពុងលង់លក់ស្រួល ស្រាប់តែមានអគ្គិភ័យឆេះរថយន្តដឹកដំទ្បូង ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

រតនគិរីៈ កាលពីវេលាម៉ោង ២៤ និង៣០នាទីកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្ត១គ្រឿង នៅចំណុចផ្លូវកាត់អូរខាន់លឿង ចម្ងាយពីទីរួមស្រុក២៥ គីឡូម៉ែត្រ លើផ្លូវជាតិ៧៦ ចន្លោះបង្គោល២៥១-២៥២ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ៥ភ្លៅ ពណ៌ខៀវ…

Update៖​ មិនដឹងជាម្ចាស់ស្ដាយយ៉ាងណាទេ! ករណីអគ្គិភ័យឆេះរថយន្តនៅស្រុកលំផាត់ សង្ស័យជារបស់អ្នកនិពន្ធបទភ្លេងដ៏ល្បីមួយរូប

រតនគិរីៈ កាលពីវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្ត ត្រង់ចំណុចមុខឃ្លាំង ចាន់ វណ្ណា ស្ថិតភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿងបើកបរពីមណ្ឌលគិរី ទិសដៅពីត្បូងទៅជើង…

ករណីប្រទះឃើញម៉ូតូមួយគ្រឿងក្នុងទឹកទន្លេស្រែពក មានបងប្អូនណាបាត់ទេ?

រតនគិរីៈ នៅវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានករណីប្រទះឃើញម៉ូតូក្នុងទឹកទន្លេស្រែពក។ ម៉ូតូ ១គ្រឿងម៉ាក សូម៉ាអ៊ិច ពណ៌ស លេខម៉ាស៊ីន JF.62E0109855 លេខតួ MLHJE 620XH 5109855…

លាន់ដូចរន្ទះ! រថយន្តហាយឡែនឌឺផ្ទុះកង់ ធ្លាក់ផ្លូវបង្កជាអណ្ដាលភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ

រតនគិរីៈ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្ត ត្រង់ចំណុចមុខឃ្លាំង ចាន់ វណ្ណា ស្ថិតភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ ដំណើររឿង៖ នៅវេលាកើតហេតុ មានរថយន្ត១គ្រឿងបើកបរពីមណ្ឌលគិរី ទិសដៅពីត្បូងទៅជើង…

ករណីប្រទះឃើញសពលោកយាយអាយុ ៧៩ឆ្នាំម្នាក់ដេកស្លាប់ក្នុងព្រៃ នៅស្រុកលំផាត់

រតនគិរីៈ កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចអូរត្រពាំងឫស្សី ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី មានករណីប្រទះឃើញសពលោកយាយម្នាក់ ។ ជនរងគ្រោះឈ្មោះ សុខ សំ អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។…

សមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើកបររថយន្តគ្រប់ប្រភេទ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម ១២២នាក់

រតនគិរីៈ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧៨ ក្បែររង្វង់មូលយាយទូលចេក ភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ចុះត្រួតពិនិត្យលើអ្នកបើកបររថយន្តគ្រប់ប្រភេទ ជាពិសេសអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរ។ សូមបញ្ជាក់៖ ករណីនេះមន្ត្រីនគរបាលជំនាញកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងកាដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងបានលុង ចុះធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរគ្រប់ប្រភេទសរុបចំនួន ១២២នាក់…

បុរសម្នាក់សន្លប់ស្ដូកស្ដឹង បន្ទាប់ពីជិះម៉ូតូទៅបុកគូទរថយន្តពេញទំហឹង

រតនគិរីៈ កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០២០ ត្រង់ចំណុចមុខរោងអ្នកតាភ្នំកូនសេក តាមកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។ ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ស្មាស់វីវូ ពណ៌ខ្មៅ…

ស្លឹកខ្ទឹមដែលមានផ្ទុកសារធាតុគីមីហាមឃាត់ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត នៅក្នុងផ្សារស្រុកបាលុង

រតនគិរីៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារបាលុង ក្រុងបាលុង ខេត្តរតនគិរី។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងផ្សារបានចំនួន…

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ៤ ទីតាំង ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញមានភាពមិនប្រក្រតី

រតនគិរីៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២0 មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ១០ ទីតាំង នៅក្នុងខេត្តរតនគិរី។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ១០…