ឃើញម្ចាស់រវល់ បន្លំលួចការបូបលុយហើយរត់គេច ត្រូវសមត្ថកិច្ចចាប់ក្របួច

រតនគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង ៥៥នាទី ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៩ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កាបូប​លុយ​អ្នកលក់​ខោអាវ​ក្នុង​ផ្សារ ​ត្រង់ចំណុច​ផ្សា​របរ​កែស្ថិត​ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរីត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន។​ ​ ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន…

បុគ្គលិកធនាគាហត្ថាកសិករម្នាក់ ប្រញាប់មកធ្វើការបើកម៉ូតូលឿនដូចហោះ បុកពីក្រោយរថយន្ត បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

រតនគិរីៈ នៅវេលាម៉ោងប្រហែល ១ និង ៣០នាទីយប់ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរម៉ូតូបុករថយន្តពីក្រោយ លើកំណាត់ផ្លូវជាតិលេខ ៧៨A ស្ថិតភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម…

អ្នកក្រុងបានលុងមានដឹងមូលហេតុដាច់ភ្លើងថ្ងៃនេះដែរឫទេ?

រតនគិរីៈ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក អគ្គិសនីរតនគិរី សុំផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅប៉ុស្តិ៍ត្រង់ស្វូរលេខ១១២ ស្ថិតក្នុងភូមិទេសអន្លង់ និងប៉ុស្តិ៍ត្រង់ស្វូរលេខ០៦០ ភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីឲ្យក្រុមការងាររបស់មន្តី្រសាលាក្រុងបានលុង ធ្វើការរុះរើស្លាកយីហោ និងសំយ៉ាបប្រជាពលរដ្ឋ ដែលសង់រំលោភដីសាធារណៈនៅក្រោមគន្លងខ្សែបណ្តាញតង់ស្យុងមធ្យម MV22kV ។…

ប្រុសស្រី៣នាក់មានម្នាក់ជាអនិតិជន ចែកចាយនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

រតនគិរីៈ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ០០នាទី កំលាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។ ជនសង្ស័យចំនួន ៣នាក់រួមមាន៖ ១/ឈ្មោះ ពេជ្រ…

បុរសម្នាក់ចេញពីស្រុកកំណើតបាន ៥ថ្ងៃ ស្រាប់តែស្លាប់ចោលកូនប្រពន្ធ យ៉ាងអាណោចអធ័ម

រតនគិរីៈ នៅវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ មានគាំងបេះដូងស្លាប់ចោលកូនប្រពន្ធ ស្ថិតក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ ខួន ខន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ​ មុខរបរកសិករ ស្រុកកំណើតនៅភូមិទួលបី ឃុំរាយប៉ាយ…

បងថ្លៃប៉ងរំលោភប្អូនស្រីខ្លួន អាយុ ១១ឆ្នាំ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ចាមៈ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤ល្ងាច សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ស្ថិតភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ម្ដាយមីងជនរងគ្រោះឈ្មោះ ស.ធ ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ។​ ជនរងគ្រោះឈ្មោះ គ.ឈ…

រថយន្តច្រើនគ្រឿងត្រូវសមត្ថកិច្ចឃាត់ ករណី…

រតនគិរីៈ នៅយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងកាដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ និងបុស្តិ៍នគរបាលរដ្ឋបាលឃុំតាអង ចុះធ្វើតេស្តទឹកនោមរកសារធាតុញៀន លើអ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរគ្រប់ប្រភេទសរុបចំនួន ៣៧នាក់ រថយន្តចំនួន ២៨គ្រឿង៕

អាវុធហត្ថឃាត់រថយន្តមួយគ្រឿងរកឃើញត្រីប្រភេទកម្រជាង២០០គីឡូ នៅរតនៈគិរី

រតនគិរីៈ កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី កម្លាំងមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តរតនគិរីចំនួន២នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី មឿង មិត្ត អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខ សហការជាមួយកម្លាំងជំនាញជលផលខេត្តបានធ្វើការឃាត់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវៀតណាមមួយគ្រឿង។ យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចបានឆែកឆេរនិងត្រួតពិនិត្យក៏ប្រទះឃើញមាន ត្រីត្រសក់ប្រភេទកម្រចំនួន…

ត្រៀមៗ បងប្អូន! អ្នកបើកបរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរជាច្រើននាក់ ត្រូវមន្ត្រីជំនាញធ្វើតេស្តរកសារធាតុញៀន

រតនគិរីៈ កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងកាដ្ឋាននគរបាលខេត្តរតនគិរី បានសចុះធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តដឹកទំនិញ និងដឹកអ្នកដំណើរគ្រប់ប្រភេទសរុបចំនួន ៣៣នាក់ និងរថយន្តចំនួន ២៦គ្រឿង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩៕

របួសធ្ងន់ស្រាល៣នាក់បន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង

រតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមានមនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាល ខណ:បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ ឈូក រតនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ…