ភ្ញាក់ផ្អើល! បុរសម្នាក់ផឹកថ្នាំកណ្តៀរស្លាប់នៅក្រោយភូមិក្បែរមាត់អូរការតិច

រតនគិរីៈ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី មានករណីផឹកថ្នាំកណ្តៀរស្លាប់នៅក្រោយភូមិក្បែរមាត់អូរការតិចស្ថិតនៅភូមិឡាអ៊ិន ឃុំតឺន កូនមុំ(មានករណីផឹកថ្នាំកណ្ដៀសំលាប់ខ្លួនឯង)កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១និង០០នាទីនៅចំណុចភូមិឡាអ៊ិនចំការ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះនី ហ៊ាន ភេទប្រុស អាយុ48ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឡាអ៊ិនចំការ…

គួរឲ្យសង្វេគណាស់! រន្ទះបាញ់ ស្លាប់ពីរនាក់ម្តាយកូនក្នុងខ្ទមចំការ

រតនគិរីៈ នៅវេលាម៉ោង៦ និង២៥នាទីយប់ថ្ងៃទី០៤ ឧសភា ២០១៩ អ្នកភូមិគងយុ ឃុំប៉ាតេ ស្លាប់ពីរនាក់ម្តាយកូន ដោយសារ រន្ទះបាញ់ នៅក្នុងខ្ទមចំការរបស់ខ្លួន ចំណុចកើតហេតុ ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ជនរងគ្រោះដែលស្លាប់ទី១ ឈ្មោះ សេវ ភិន…

ទៀតហើយ! រកឃើញ ងៀតបបែល មានផ្ទុកសារធាតុគីមី

រតនគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារបានលុង…

ភ្លៀងធ្លាក់មួយប្រាវ ខ្យល់បក់ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ នៅស្រុកកូនមុំ

រតនគិរីៈ នារសៀលថៃ្ងទី២ ខែឧសភា ឆ្នាំ២០១៩នេះ ភ្លៀងធ្លាក់មួយប្រាវលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ប៉ើងដំបូលផ្ទះធ្ងន់ធ្ងរចំនួន ០៤ខ្នង នៅភូមិ០៣ ឃុំពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី៕

សូមប្រុងប្រយ័ត្នបងប្អូន! អាជ្ញាធរ ហាមឃាត់ការដឹកជញ្ជូនសត្វជ្រូកចេញ និងចូល ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែបន្ដរាលដាល

រតនគិរីៈ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តរតនគិរី បានឲ្យដឹងតាមទូរសព្ទ័ថា អាជ្ញាធរខេត្តបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះការហាមឃាត់ដឹកជញ្ជូនសត្វជ្រូកចេញ-ចូលក្នុងដែនដីរដ្ឋបាលខេត្តខណៈដែលជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ដរាលដាលដល់ស្រុកមួយទៀតនៃខេត្តរតនគិរី។ ករណីនេះ បានសម្លាប់សត្វជ្រូកជាង១០០ក្បាលនៅក្នុងភូមិកាំ ឃុំល្អក ស្រុកអូរជុំ ដែលជាស្រុកទីពីរហើយដែលផ្ទុះជំងឺនេះ បន្ទាប់ពីស្រុកអូរយ៉ាដាវ ជាប់ព្រំដែនប្រទេសវៀតណាមកាលពីខែមុន។ ប្រធានមន្ទីររូបនេះបន្តថា…

ភ្ញាក់ឲ្យព្រើត! សមត្ថកិច្ចរកឃើញកាំភ្លើង ពេលចុះបង្ក្រាបគ្រឿងញៀន

រតនគិរីៈ នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋថា មានអ្ន កប្រើប្រាស់សារធាតុញៀន នៅចម្ការមួយកន្លែង ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ។ ជនសង្ស័យឈ្មោះ ហម…

អតីតមេឃុំម៉ាលិក ចង.កសម្លាប់ខ្លួន

រតនគិរីៈ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីចង.កសម្លាប់ខ្លួន និងខ្សែអង្រឹងក្នុងបន្ទប់លើផ្ទះរបស់ខ្លួន នៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ ទីង ងួន ភេទប្រុស អាយុ ៥២ឆ្នាំជនជាតិទំពួនប្រពន្ធឈ្មោះ សល់ លី…

ព្រលឹងចុងសក់! ព្រលប់មិនទាន់ រថយន្តបាឡែន ក្រឡាប់ផ្ងារជើង ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

រតនគិរីៈ នៅវេលាម៉ោង ៦ និង២០នាទីព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះចំការឈ្មោះមឿន លឿនស្ថិតនៅភូមិវ៉ងឃុំកាចូន ស្រុកវើនសៃ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តបាឡែនបើកក្រឡាប់ដោយខ្លួនឯង ស្លាប់ម្នាក់ របួស៧នាក់ (ធ្ងន់៤នាក់ ស្រាល ៣នាក់)។ ជនរងគ្រោះទាំងនោះមានឈ្មោះដូចខាងក្រោម៖ ១. នួន ស្រីនាង…

ឈាមរាវ២នាក់មានផ្ទុកសារធាតុញៀនក្នុងខ្លួន ជិះម៉ូតូ គ្រវីដាវសាំម៉ូរៃ តាមផ្លូវសាធារណៈត្រូវសមត្ថកិច្ចចាប់ខ្លួន

រតនគិរីៈ យុវជនឈាមរាវ២នាក់ជិះម៉ូតូគ្រវីដាវសាំម៉ូរៃ តាមផ្លូវសាធារណៈបង្កការភ័យខ្លាចដល់អ្នកដទៃ ត្រូវសមត្ថកិច្ចដេញតាមចាប់ក្របួចជាប់ឆែកមើលក្នុងខ្លួនមានផ្ទុកសារធាតុញៀន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅក្នុងសង្កាត់ ឡាបាសៀក ក្រុងបានលុង ខេត្តរតនគិរី។ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងបានលុងធ្វើការឃាត់ខ្លួន ពីបទពាក់ព័ន្ធករណី ប្រើប្រាស់អាវុធខុសច្បាប់ ដោយជិះម៉ូតូក្រវីដាវសាម៉ូរៃ តាមផ្លូវសាធារណៈ។ ជនសង្ស័យទី១-ឈ្មោះ ចាន់ឌី…

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់របួសស្រាលម្នាក់នៅកូនមុំ

រតនគិរីៈ នៅវេលាម៉ោង៨ថ្ងៃទី១៤ខែ០៤ឆ្នាំ២០១៩មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងមូតូចំណុចមុខផ្ទះលោកហេងចាន់ថនភូមិ០១ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរីលើផ្លូវជាតិលេខ៧៨ ចន្លោះបង្គោល534និង533។ ម៉ូតូម៉ាកគុប ចាស់ ស្លាកលេខគ្មានអ្នកបើកបរឈ្មោះញៀនសុផាតភេទប្រុសអាយុ៦៧ឆ្នាំជនជាតិខ្មែរស្នាក់នៅបណ្តោះ អាសន្នភូមិ៣ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរីមិន រងរបួសធ្ងន់បែកក្បាលស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យ។ ម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខកំពង់ចាម 1Q 0704 អ្នកបើកបរឈ្មោះ ចិន សារឿនភេទប្រុសអាយុ ១៨ឆ្នាំមានទីលំនៅភូមិ២ឃុំស្រែអង្រងស្រុកកូនមុំខេត្តរតនគិរីរងរបួសស្រាល។ ម៉ូតូទាំង២គ្រឿងបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាតែម្តង។ ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍និងជំនាញបានវាវែងកន្លែងកើហេតុនិងយកវត្ថុតាំងមករក្សាទុកនៅអធិការ ដោយឡែកសាកសពត្រូវបានប្រគល់ជូនឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕