មន្ដ្រីយោធាចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បាបញ្ជូនទៅកាន់តុលាការហើយ! (Update)

សៀមរាប ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសជួញដូរអាវុធខុសច្បាប់ នៅខេត្តបាត់ដំបង បានបញ្ជូនទៅកាន់តុលាការហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។ នាយឧត្តមសេនីយ៍ សៅ សុខា ឲ្យដឹងថា មន្ដ្រីយោធាចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួនចាប់ខ្លួននៅយប់ថ្ងៃទី១៩…

ចាប់ខ្លួនឧត្តមសេនីយ៍យោធាផ្កាយ១ម្នាក់ ពាក់ព័ន្ធរក្សាទុក និងជួញដូរអាវុធខុសច្បាប់ នៅខេត្ដបាត់ដំបង

ខេត្ដបាត់ដំបង ៖ ឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនពាក់ព័ន្ធរក្សាទុក និងជួញដូរអាវុធខុសច្បាប់ (កាំភ្លើងវែង ប្រភេទAK៤០ដើម) នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះ នៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។…

រយៈពេល ៣ថ្ងៃនៃបុណ្យអុំទូក មានភ្ញៀវចេញដើរកម្សាន្តជាង ៩០ម៉ឺននាក់

(ភ្នំពេញ)៖ បើតាមឯកឧត្ដម ថោង ខុន ដែលបានមានប្រសាសន៍ថា៖ នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។ ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖ * ថ្ងៃទី១៖…

ថ្ងៃទី២នៃបុណ្យអុំទូក ទូទាំងប្រទេសទទួលបានភ្ញៀវទេសចរជាង៣៣ម៉ឺននាក់, សរុប២ថ្ងៃមានចំនួនជាង៤៦ម៉ឺននាក់

ភ្នំពេញ)៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗសម្រាប់ថ្ងៃឈប់សម្រាកទី២នេះ រួមមាន៖ * រាជធានីភ្នំពេញ ៦៦,៧៥០នាក់ * ខេត្តសៀមរាប ៤៧,៧០២នាក់ *…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ថ្ងៃទី១នៃបុណ្យអុំទូក មានភ្ញៀវទេសចរដើរកម្សាន្តជាង១៣ម៉ឺននាក់ ហើយនឹងបន្តកើនឡើងនៅទី២ និងទី៣

(ភ្នំពេញ)៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨…

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាបទទួលបានការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ដោយឥតគិតថ្លៃ

ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាបទទួលបានការតភ្ជាប់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនឡើយ ព្រោះការចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់អនាម័យ បរិស្ថានទីក្រុងឱកាន់តែស្រស់ស្អាត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិង អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានថា ក្រៅពីសមិទ្ធផលផ្លូវថ្នល់ទាំង៣៨ខ្សែ…

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍២ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្ត មានជាង១៨ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប១៨០,២៩៦នាក់។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា…

ដួលដបសាំងឆាបរាលទៅចង្ក្រានហ្គាស់ដែលកំពុងធ្វើម្ហូបបណ្ដាលអោយផ្ទុះឆេះពេញក្នុងផ្ទះ

សៀមរាបៈ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០ នាទី មានករណីឆេះផ្ទះម្ចាស់ផ្ទះ បងប្អូន ប្រជាពលរដ្ឋឈ្មោះ ឡាន់ ឡុន ភេទ ស្រី អាយុ ៤៤ ឆ្នាំ ស្ថិតនៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម…

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដំណើរចូលមកកម្ពុជាមិនចំបាច់ត្រូវធ្វើចត្តាឡីស័កទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំងដែលត្រូវចត្តាឡីស័ក ១៤ថ្ងៃ

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេស ដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ ប៉ុន្តែអ្នកទាំងអស់ដែលបានធ្វើដំណើរតាមផ្លូវអាកាស ចុះមករាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវយកសំណាក ដោយម៉ាស៊ីន PCR សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារកម្ពុជាយើងបានចាក់វ៉ាក់សាំងពេញលេញ…

ពលករខ្មែរធ្វើចត្តាឡីស័កនៅ ក្រុងប៉ោយប៉ែត ដែលយកអាល់កុលលាយជាមួយ​ភេសជ្ជៈ ផឹកជំនួសស្រា បន្តស្លាប់ កើនឡើងដល់ ៧នាក់ហើយ

បន្ទាយមានជ័យ ៖ ចាប់ពីម៉ោង ២រសៀលម្សិលមិញ រហូតដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១ ពលករខ្មែរដែលធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលយកអាល់កុលលាងដៃ លាយជាមួយភេសជ្ជៈធ្វើជាស្រាផឹកបណ្តាលឲ្យពុលស្លាប់ បានកើនឡើងដល់៧នាក់ហើយ ។ លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា នៅមណ្ឌលចត្តាឡីស័កកូបធំមានករណីពលករខ្មែរ…