A L T R O Z   N E W S

ខេត្តសៀមរាប

ក្រុម​គ្រូបង្រៀន​វិទ្យាល័យ​១០​មករា​ជាង​មួយ​រយ​នាក់​ធ្វើ​កូដកម្ម ទាមទារ​ឲ្យ​ប្តូរ​គ្រូ​ម្នាក់​ចេញ​ពី​សាលា​

​សៀមរាបៈ​លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​១០​មករា​១៩៧៩​ក្រុង​សៀមរាប ប្រមាណ​១២៦​នាក់ ក្នុងចំណោម​១៧៦​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ​កុម្ភៈ​បាន​ធ្វើ​កូដកម្ម...

ឈ្មួញ​ប្រុស​ស្រី​ដុះ​ស្លែ​៧​នាក់​ដឹកឈើ​ជ្រាយ​និង​ប្រណីត​គេច​​ពន្ធ​ចេញពី​ស្រុក​គូលែន​ចូល​ក្រុង​សៀមរាប​សមត្ថកិច្ច​មិន​បង្ក្រាប​

​ខេត្តសៀមរាប​៖​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បានអោយដឹងថា​បទល្មើស​ព្រៃឈើ​បាន​ចរាចរ​យ៉ាង​រលូន​ដឹក​តាម​រថយន្ដ​សាំង​យ៉ុង​និង​យី​ឌុប​ប្រមាណ​១០​គ្រឿង​និង​រថយន្ដ​តា​កូម៉ា​១​បាំង​កន្លះ​ប្រមាណ​១០​គ្រឿង​ផ្សេងទៀត​ចេញពី​ឃុំ​ស្រយង់​ឆ្ពោះទៅកាន់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​ដោយ​គ្មាន​ការបង្ក្រាប​ទប់ស្កាត់​ពី​សមត្ថកិច្ច​នោះ​ទ្បើយ​។​ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានអោយដឹងថា​ប្រភព​ឈើ​ប្រណីត​និង​ឈើ​ជ្រាយ​ប្រភេទ​ដួងចែម​,​ផ្តៀក​,​គគីរ​,​សុ​ក្រំ​ដឹក​ចេញពី​ស្រុក​សង្គម​ថ្មី​និង​ឃុំ​ត្បែង​២​ស្រុក​គូលែន​ខេត្ត​ព្រះវិហារ​និង​១​ភាគ​ធំ​ទៀត​ជន​ខិលខូច​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តាម​តំបន់ភ្នំ​ត្បែងមានជ័យ​ដែល​ជា​តំបន់​ការពារ​អភិរក្ស​ដ៍​តឹងរ៉ឹង​។​ ​ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា​នៅតាម​ដងផ្លូវ​ឃើញ​មាន​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ប្រចាំ​តាម​ទីស្នាក់ការ​រាយ​គ្នា​បណ្តាក់​ដូច​ខ្យង​ប៉ុន្ដែ​បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ឈើ​ទៅវិញ​ព្រោះ​តែ​បាន​ទទួល​ផលប្រយោជន៍​លាភ​សក្កា​រះ​ជា​ថ្នូរ​មិន​ចាប់​បង្ក្រាប​។​បើទោះបី​ក្រុម​ឈ្មួញ​ឈើ​រត់ការ​បង់លុយ​ក្បាល​រថយន្ដ​អោយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ច្រើន​ក៍​ដោយ​ក៍​ឈ្មួញ​នៅតែ​អាចមាន​លទ្ធភាព​រកស៊ី​ដឹក​ឈើ​ខុសច្បាប់​យ៉ាង​កាក់កប​រហូត​ឈាន​ដល់​ពង្រីក​មុខរបរ​នេះ​ថែមទៀត​គឺ​បាន​ដើមទុន​ទិញ​រថយន្ដ​សាំ​យ៉ុង​២​ទៅ​៣​គ្រឿង​ក្នុង​ឈ្មួញ​ម្នាក់​ដើម្បី​ដឹកឈើ​។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្និត​ជាមួយ​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​ថា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​តំបន់​ស្រយង់​រួមមាន​ទី​១​ឈ្មោះ​យាយ​លី​ជា​ឈ្មួញ​ឈើ​ជើង​ខ្លាំង​ខាង​ចេញ​ក្បាច់គុណ​វាយតប់​អ្នកកាសែត​និង​សមត្ថកិច្ច​,​វ៉ា​,​ហាក់​,​ណាក់​,​តាំង​គា​និង​យាយ​បារាំង​ប្រពន្ធ​តា​គិត​,​យាយ​អេង​ឈ្មួញ​ឈើ​ធំ​ប្រចាំ​ទីរួមស្រុក​គូលែន​។​ក្រុម​ឈ្មួញ​ប្រុស​ស្រី​រកស៊ី​ដឹកឈើ​គេចពន្ធ​ទាំង​៨​នាក់​នេះ​បាន​ធ្វើ​អធិរាជ​ដឹក​ឈើ​ដឹកឈើ​ប្រណីត​និង​ឈើ​ជ្រាយ​យកទៅលក់​នៅ​ខេត្តសៀមរាប​បាន​ចំណូល​យ៉ាង​កាក់កប​និង​យ៉ាង​រលូន​ជិត​២០​ឆ្នាំ​មកហើយ​។​ ​ជំនាញ​មេព្រៃ​ប្រចាំ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​សព្វ​ថ្ងៃនេះ​មិនឃើញ​មាន​ក្រុម​ឈ្មួញ​ឈើ​ដឹក​ឆ្លងកាត់​តំបន់​គាត់​គ្រប់គ្រង​ទ្បើយ​។​ ​រី​ឯ​ឈ្មួញ​ឈើ​ខ្លះ​ក្នុងចំណោម​ឈ្មួញ​ឈើ​ទាំង​៧​នាក់​ខាងលើ​បាន​និយាយ​បោះពាក្យ​សំដី​ថា​ពួកគាត់​បង់​លុយ​ក្នុង​១​ក្បាល​រថយន្ដ​ចំនួន​១០​ម៉ឺន​រៀល​ទៅ​អោយ​គ្រប់​ជំនាញ​មេព្រៃ​នៅតាម​ទីស្នាក់ការ​ជាប់​ដងផ្លូវ​ជាតិ​និង​បង់​ចំនួន​៤​ម៉ឺន​រៀល​ផ្សេង​ទៀត​ទៅ​អោយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ចម្រុះ​រាប់សិប​កន្លែង​ឈរជើង​នៅតាម​ដងផ្លូវ​ទើប​ពួក​គាត់​អាច​ដឹក​ឈើ​ខុសច្បាប់​យកទៅលក់​អោយ​ឈ្មួញ​កណ្តាល​ដល់​គោលដៅ​៕ ​

អាជ្ញាធរ​ជាតិ​អប្សរា ដាក់​កម្លាំង​១​ពាន់​នាក់​ការពារ​ប្រាសាទបុរាណ ដើម្បី​ទប់ស្កាត់​ភ្ញៀវទេសចរ​ថតរូប​អាសអាភាស​

​ខេត្តសៀមរាប​៖ មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថា ខ្លួន​បាន​ពង្រឹង​កងកម្លាំង​សន្ដិសុខ​(​ឆ្មាំ​)​បន្ថែមទៀត សរុប​ចំនួន​ជិត​១​ពាន់​នាក់...

រថយន្ត​គិលានសង្គ្រោះ ១០​គ្រឿង ! អំណោយ​របស់​មិត្ត​ចិន ប្រគល់ជូន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប​

​សៀមរាប៖ តាមរយៈ​ក្រសួង​សុខាភិបាល ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ...

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ជួយ​លុបបំបាត់​ទប់ស្កាត់​ទេសចរណ៍​ផ្លូវភេទ

​សៀមរាប​៖​ខេត្ត​សៀមរាប​គឺជា​ខេត្ត​មួយ​ដែល​បាន​ប្រមូលផ្តុំ​នូវ​ទំនាម​ទំលាប់​វប្បធម៌​ប្រពៃណី​ជា​ច្រើន​សម័យកាល និង​បាន​ធ្វើឲ្យ​មាន​លំហូរ​ចូល នូវ​ភ្ញៀវ​ទេសចរណ៍ ជាតិ...

ស្ត្រី​ជនជាតិ​អាមេរិក​២​នាក់ បងប្អូន​ដែល​ថតរូប​អាក្រាតកាយ​នៅ​ប្រាសាទព្រះខ័ន​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ម្នាក់​៦​ខែ​និង​ពិន័យ​ម្នាក់​១​លាន​រៀល​

​ខេត្ដ​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​៧​ខែ​កុម្ភៈ​នេះ​ប៉ូលិស​ទេសចរ​និង​អាជ្ញាធរ​អប្សរា​បាន​នាំ​ខ្លួន​ស្ត្រី​ជនជាតិ​អាមេរិក​២​នាក់​មក​តុលាការ​ដើម្បី​កាត់ទោស​ក្នុងករណី​ពួកគេ​បាន​នាំគ្នា​ថតរូប អាក្រាតកាយ​នៅក្នុង​ប្រាសាទព្រះខ័ន​នោះ​កាលពី​ថ្ងៃ​ទី​០៦​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​។​នៅក្នុង​សវនាការ​នោះ​ក្រោម​ការ​ជំនុំ​ជំ​រះ​ដោយ​ចៅក្រម កូយ...

ចង់​ល្បី ដាច់​ចំណង យក​វប្បធម៌​ខ្មែរ​ទៅ​ជាន់ឈ្លី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ (Video Inside)

​ហេតុតែ​ចង់​ល្បី ស្ត្រី​ម្នាក់​ដែល​សម្តែង​ក្នុង​ផ្សារ​រាត្រី​ខេត្តសៀមរាប ស្លៀក​សម្លៀក​បំពាក់​បុរាណ​ខ្មែរ បាន​ធ្វើឲ្យ​ខ្លួន​ឯង...

ស្ត្រី​បំរើការ​ក្នុង​ខារ៉ាអូខេ​យីហោ​ម្លប់​ដូង ត្រូវ​បាន​រថយន្ត​បុ​កឲ្យស្លាប់​ទាំង​២​នាក់​សង្សាក្រោយ

​កំពង់ធំ​៖​ហេតុ​ការ​ដ៏​រន្ធត់​មួយ​បាន​បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល ដោយសារ​តែ​មច្ចុ​រាជយាន​យន្ត បាន​ផ្តាច់ជីវិត គូសង្សា​មួយគូរ...