A L T R O Z   N E W S

ខេត្តសៀមរាប

កម្លាំង​ប៉ូលិស ចាប់​បាន​ចោលួច​ដ៍ស​កម្ម​ម្នាក់​នៅសៀមរាប

សៀមរាប​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​សៀមរាប​ដឹកនាំ​ដោយ​អនុ​ការិយាល័យ​បាន​សហការ​ជាមួយ​នគរបាល​ក្រុង​និង​សង្កាត់​សាលា​កំរើក​ធ្វើការ​បង្ក្រាប​បាន​ចោលួច​ដ៍ស​កម្ម​ម្នាក់​។​ ​អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​លោក​ហុង​ប៊ុន​ហាវ​បានឲ្យដឹង​ថា​ប្រតិបត្តិ​ការ​បង្ក្រាប​រហូត​ឈាន​ទៅ​ចាប់ខ្លួន​ចោ​ម្នាក់​ដ៍ស​កម្មនេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​០១​ខែ​ឧសភា​ឆ្នាំ​២០១៤​ស្ថិតនៅ​ទីតាំង​របស់​ជនសង្ស័យ​តែ​ម្ដង​ក្នុង​ភូមិ​ត្រពាំងវែង​សង្កាត់​សាលា​កំរើក​ក្រុង​.​ខេត្តសៀមរាប​។​ ​មន្ត្រី​ប៉ូលិស​បន្ថែម​ថាជ​ន​សង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​តាមដាន​ស្រាវជ្រាវ​២​យប់​២​ថ្ងៃ​មក​ហើយ​ទម្រាំ​ឈានដល់​ការចាប់ខ្លួន​បាន​នេះ​។​លោក​ហុង​ប៊ុន​ហាវ​បន្ថែម​ថា​ក្រោយពី​កម្លាំង​នគរបាល​ធ្វើការ​តាមដាន​ទៅ​លើ​ជន​ស​ង្ស័​ខាងលើ​នោះ​ស្រាប់តែ​ព្រឹក​ម៉ិ​ញ​មុន​ចាប់​ខ្លូន​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុងតែ​ជិះ​ម៉ូតូ​ខ​ណះ​នោះ​សមត្ថកិច្ច​ក៍​តាម​ពីក្រោយ​រហូត​ដល់​កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ​តែ​ម្ដង​ទើប​ចាប់ខ្លួនបាន​។​ ​សមត្ថកិច្ច​បញ្ជាក់​ថា​ជ​ន​សង្ស័យ​ឈ្មោះ​សុខ​សុភ័ក្រ​អាយុ​២៤​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​ពាម​ក្រៅ​ឃុំ​កោះ​ស្នា​ស្រុក​ស្ទឹងត្រង់​ខេត្ត​កំពង់ចាម​បច្ចុប្បន្ន​មក​ស្នាក់នៅ​ជាមួយ​បង​ដែល​នៅ​យាម​ដី​ឲ្យគេ​នៅ​ខេត្ត​សៀមរាប​ក្នុង​ដី​ឡូ​ខាងលើ​។​ក្រោយពី​បាន​ចាប់ខ្លួន​ភ្លាមៗ​ក៍​បាន​រាយការណ៍​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​លោក​សំរិទ្ធ​សាខុន​ដើម្បី​ធ្វើ​ការឆែកឆេ​នៅក្នុង​បរិវេណ​ដី​ឡូ​ដែល​ជន​នេះ​ស្នាកនៅ​។​ ​មន្ត្រីនគរបាល​នៅ​កន្លែងកើតហេតុ​និយាយថា​ជនសង្ស័យ​រូបនេះ​បាន​ធ្វើ​កម្ម​ភាព​លួច​មិន​រើសមុខ​ដូចជា​លួច​ម៉ូតូ​ឆក់​កាបូប​ភ្ញៀវ​ឡើង​លួច​សំភារៈ​នៅ​ផ្ទះ​និង​សណ្ឋាគារ​ជាដើម ហើយ​គោលដៅ​ធំ​ដែល​គេ​ធ្វើ​កម្ម​ភាព​គឺ​នៅ​ខេត្ត​កំពង់ចាម​។​ ​គេ​ធ្វើ​សកម្មភាព​នៅ​ខេត្ត​កំពង់ចាម​ហើយ​គេ​រត់​មក​ស្នាក់នៅ​ខេត្ត​សៀមរាប​ពេល​លួច​នៅ​ខេត្តសៀមរាប​បាន​គេ​រត់​ទៅ​នៅ​កំពង់ចាម​ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចុងក្រោយ​គេ​បានធ្វើ​សកម្មភាព​លួច​កុំ​ព្យទ័រ​លេប​ថប់​ពី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​វត្ត​បូណ៌ ហើយ​ត្រូវ​សមត្ថកិច្ច​តាមដាន និង​ឈាន​ចូលដល់​ឃាត់ខ្លួន​នៅ​ថ្ងៃនេះ​តែម្តង​។ ​លោក​ហុង​ប៊ុន​ហាវ​បញ្ជាក់ថា​បច្ចុប្ន​នេះ​សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការសាកសួរ​បន្ថែម​ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​តុលាការ​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​៕ ​

Anonymous Cambodia នៅតែបន្តវាយ​ប្រហាលើវិបសាយរដ្ឋាភិបាល​

ម៉ោង ១០ យប់​ថ្ងៃ​ទី ២៤...

មហាសន្និបាត​ពង្រីក​ស​មាគ​ម​ក្រុមប្រឹក្សា​ក្រុង​ស្រុក ឃុំ សង្កាត់​

​នា​ព្រឹក​ថ្ងៃទី​២១​ខែ មេសា ឆ្នាំ​២០១៤​នេះ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត...

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៥៨ អាណត្តិ​ទី​១ របស់​ក្រុមប្រឹក្សា​ខេត្ត​

នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥៨ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប ក្រោម​កិច្ច​ដឹកនាំ​ប្រជុំ​របស់​ឯ​.​ឧ...

កិច្ចប្រជុំ​លើក​ទី​២​របស់​ក្រុម​ការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​

​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​២ ក្នុង​ការបែងចែក​ក្រុមការងារ...

ឯ​.​ឧ ម៉ៅ វុ​ឌ្ឍី ដឹកនាំ​ប្រតិភូ​ខេត្ត​គោរព​វិញ្ញាណក្ខ័ន្ធ លោក ឯម វ៉ាត់​

នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី ៣០ ខែ...

គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​​ទទួល​អំណោយ​ពី​សប្បុរសជន​

​នៅ​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ​២០១៤...

សិក្ខាសាលា​ស្ដីពីរ​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ស្រះ​ជំរក​ត្រី​

​កំពង់ធំ​៖​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ​បាន​បើក​សិក្ខាសាលា​រៀបចំ​ដោយ​អង្គការ​មជ្ឈមណ្ឌល​ត្រី​ពិភពលោក​ហៅ​កាត់​(​យូ​សេដ​)​បាន​សហការ​ជាមួយ​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ​និង​ខ័ណ្ឌ​រដ្នា​បាល​ជលផល​ខេត្ត​កំពង់ធំ​ក្រោម​ការផ្ដល់​ជំនួយ​ដោយ​ទីភ្នាក់ងារ​សហ​រដ្ន​អា​មេ​រិច ដើម្បី​អភិ​វឌ្ឈន៍​ជា​អន្តរជាតិ ពិធី​នេះ​មាន​ការចូលរួម​ពីរ​ឯកឧត្តម...

អភិបាលខេត្ត​ជួបពិភាក្សា​ជាមួយ​វិទ្យាស្ថាន​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ​

​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ មីនា...

ជាង​ពាក់កណ្ដាល​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរ សំដៅ​ទៅ​កាន់​ប្រាសាទអង្គរវត្ត​

ភ្នំពេញ៖ ​យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដែល​ចេញផ្សាយ​កាលពី​ថ្មីៗ​នេះ​បានឲ្យដឹងថា កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន ៤.២១០.១៦៥​នាក់...