ក្រុមជម្រើសជាតិកង់ហ្វឹកហាត់នៅបារំាងបានជិត២ខែ ដើម្បីបង្កើនបច្ចេកទេសត្រៀម ស៊ីហ្គេម នាចុងខែមេសា ឆ្នាំ២០២២

CAMSOC-ភ្នំពេញ៖ នៅក្នុងគម្រោងហ្វឹកហាត់រយៈពេល៣ខែ នៅតំបន់ភ្នំ អាលែស ភាគខាងត្បូង នៃប្រទេសបារំាង ក្រុមកីឡាករជម្រើសជាតិទោចក្រយាន (កង់) កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មបានរយៈពេលជិត២ខែហើយ គិតមកដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីសម្រួចបច្ចេកទេសឲ្យកាន់តែប្រសើរ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការ នាចុងខែមេសា ដល់ដើមខែឧសភា…

ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់៖…

សង្កាត់ចំនួន៤ក្នុងក្រុងសៀមរាបនិងឃុំបីក្នុងស្រុកសូទ្រនិគម ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នបន្ទាប់ពីបានកំណត់ជាតំបន់ក្រហម និងលឿងទុំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (Delta)

ក្រោយពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការបិទខ្ទប់ភូមិសាស្ត្រខេត្ត ចំនួន០៨ ដើមី្បទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវិដ១៩ ប្រភេទដែលតា ( Delta ) ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ ក្នុងស្ថានភាពការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបនាពេលបច្ចុប្បន្នមានការកើនឡើងនោះ រដ្ឋបាលខេត្តសៀមរាបបានសម្រេចការបិទខ្ទប់ភូមសាស្ត្រសង្កាត់ចំនួន៤ ក្នុងក្រុងសៀមរាប កំណត់ជាតំបន់លឿងទុំ មានសង្កាត់ស្វាយដង្គំ ,សង្កាត់សាលាកំរើក , សង្កាត់ស្លក្រាម និង សង្កាត់គោកចក ព្រមទាំងឃុំចំនួន៣…

លោកយាយចាន់ ឃីម ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន បានទទួលថវិកាលើកទឹកចិត្តចំនួន ១០លានរៀល ពី សម្តេចតេជោ ហ៊ុន សែន

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំថវិកាលើកទឹកចិត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ ចាន់ ឃីម ព្រះជន ៧៥ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩…

សម្តេចតេជោ ​ហ៊ុន សែន បានប្រកាសរកឃើញអ្នកចាក់វ៉ាក់សាំងលេខរៀងទី ៧លាន

តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់។ សូមអបអរសាទរចំពោះលោកយាយចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់ និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើន៕

ថាមែនៗ! ហេតុតែសង្ហារ និងល្បីល្បាញ សឹកមិនបានប៉ុន្មាន អន្ទិតរូបនេះ ទទួលការងារក្នុងកុនខ្មែរភ្លែត

  (ភ្នំពេញ)៖ ព្រះសង្ឃខ្មែរមួយអង្គ ដែលមានភាពល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម ដោយសារមានសាច់ដុំធំៗ ធ្វើឲ្យមហាជនភាគច្រើន ស្ទើរមិនជឿថាជាព្រះសង្ឃខ្មែរនោះ ធ្លាប់បានធ្វើឲ្យ មហាជនខ្មែរជាច្រើន ផ្ទុះការភ្ញាក់ផ្អើល ក្រោយប្រកាសលាចាកសិក្ខាបទចំថ្ងៃកំណើតរបស់ខ្លួន។ យ៉ាងណាមិញ បន្ទាប់ពីសឹកមិនទាន់បានប៉ុន្មានខែផង ស្រាប់តែមានដំណឹងមកថា អន្ទិតរូបនេះកំពុងត្រៀមខ្លួនចូលក្នុងវិស័យកុនខ្មែរភ្លែត។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា Ley Thaichan បានឲ្យដឹងថា…

កម្លាំងនគរបាលខេត្តសៀមរាប បង្ក្រាប​ក្រុមញៀន​ល្បែងស៊ីសងខុសច្បាប់​០៩​នាក់ ធ្វើការអប់រំ

សៀមរាបៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នៃ​អធិការដ្ឋាន​ក្រុង​សៀមរាប​ បាន​សហការ​ជាមួយ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ សង្កាត់​ស្វាយ​ដង្គំ​ កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​១០​នាទី​ ស្ថិត​នៅ​ចំណុច​​ផ្ទះ​ជួល​ក្នុងភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ បាន​ចុះ​បង្ក្រាប​ក្រុម​ញៀន​ល្បែងស៊ីសង​ខុសច្បាប់​ ឃាត់ខ្លួន​មនុស្ស​០៩​នាក់​ ដោយ​ល្មើស​វិធានការ​រដ្ឋបាល​ក្នុង​ពេល​មេរោគ​កូ​វី​ដ​១៩​ផ្ទុះ​ឡើង​ ។​ ​មនុស្ស​ទាំង០​៩​នាក់​រួម​មាន​…

រថយន្តបើកលឿនមិនប្រកាន់ស្តាំ បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់០៣នាក់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហម បំបែកជាបួន ភូមិបឹងរៀន ភូមិតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ រវាងរថយន្តម៉ាក ISUZU ពណ៌ទឹកមាស ពាក់ស្លាកលេខ…

ករណីគ្រោះថ្នាក់ចរាចរណ៍២លើក រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល០៥នាក់

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅស្រុកថ្មគោល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធ្ងន់ និងម៉ូតូ ០២លើក បណ្តាលឲ្យមនុស្សចំនួន០៥នាក់ រងរបួសធ្ងន់ស្រាល កើតឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។ ករណីទី១ នៅវេលាម៉ោង១២ និង៤០នាទី លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា…

រថយន្តបើកលឿនបុកក្របីរត់ឆ្លងផ្លូវ បណ្ដាលឲ្យរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀត បង្កជាអគ្គិភ័យឆាបឆេះ

សៀមរាបៈ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កើតហេតុនៅ វេលាម៉ោង ១២និង៥០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត និងរថយន្ត ដែលស្ថិតនៅភូមិពួក ស្រុកពួក…