ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំក្រុមអ្នកតវ៉ាលើការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឱ្យមានការយល់ចំពោះការអនុវត្តច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពីព្រោះក្រសួងគ្មានសិទ្ធិរំលោភច្បាប់ទេ

ឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានស្នើសុំក្រុមអ្នកតវ៉ាលើការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ឱ្យមានការយល់ចំពោះការអនុវត្តច្បាប់ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពីព្រោះក្រសួងសាធារណការ និងដឹកជញ្ជូនគ្មានសិទ្ធិរំលោភច្បាប់ដែលសភាជាតិ និងព្រឹទ្ធសភាជាតិបាន អនុម័ត និងឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រនោះបានទេ។ នេះជាប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន…

ខេត្តសៀមរាបចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារ

លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តនោះ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ យើងបានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារ នៅក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប…

ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយបណ្ណក្លែងក្លាយ

សៀមរាបៈ ថ្ងៃច័ន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីដាក់ឲ្យធ្វើចរាចរណ៍នូវរូបិយវត្ថុ និងរូបិយបណ្ណក្លែងក្លាយ ស្ថិតក្នុងភូមិសាស្រ្ត ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ជនសង្ស័យ៖…

សត្វក្រៀលនិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ កំពុងមានចំនួនធ្លាក់ចុះនៅលើពិភពលោក

«សត្វក្រៀលគឺជាប្រភេទសត្វកម្រ និងជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោក ហើយអាចហើរបាន ត្រូវបានរកឃើញថាមាននិន្នាការធ្លាក់ចុះខ្លាំង ក្នុងនោះសត្វក្រៀលនៅកម្ពុជាក៏មានចំនួនធ្លាក់ចុះដែរ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ ទាំងការថែរក្សាទីជម្រកពងកូន និងតំបន់ដីសើមដែលជាកន្លែងស្វែងរកចំណីរបស់សត្វក្រៀលនិងសត្វស្លាបផ្សេងៗទៀត»។ នេះគឺជាការថ្លែងរបស់រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា យោងតាមជំរឿនសត្វក្រៀលនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ សត្វក្រៀលចំនួន…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់ឱ្យហើយ

នៅព្រឹកថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារនៅលើFacebook អំពីសកម្មភាពចុះត្រួតពិនិត្យ ពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ម្សិលមិញ។…

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់ជនបរទេស អាចចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសាលាក្រុងសៀមរាប ដោយឥតគិតថ្លៃ

ដោយមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនថាជនជាតិខ្មែរ និងបរទេស អាជ្ញាធរខេត្តសៀមរាប នឹងធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅខេត្តសៀមរាប តាមគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៨:០០នាទីព្រឹកតទៅ។

បុរសម្នាក់ជិះម៉ូតូជ្រុលបុករថយន្ត ហាយឡែនឌែរ បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុករថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ត្រង់ចន្លោះបង្គោលគីឡូលេខ ៣០៥-៣០៦ ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប…

David Beckham អំពាវនាវដល់ទេសចរ នៅទូទាំងពិភពលោកទៅទស្សនាប្រាសាទនៅកម្ពុជា

បរទេស៖ David Beckham តារាបាល់ទាត់ល្បាញល្បីរបស់អង់គ្លេស បានអំពាវនាវដល់ទេសចរទាំងអស់នៅក្នុងពិភពលោកមកទស្សនាប្រាសាទតាព្រហ្ម នៅក្នុងខេត្តសៀមរាប នៃទឹកដីកម្ពុជា។ នេះបើតាមសំណេរ របស់ David Beckham ដែលបានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ប្រភពនៅក្នុងហ្វេសប៊ុករបស់ David Beckham ដដែលបន្តថា មានរឿងអស្ចារ្យជាច្រើនដែលលោក បានចួបប្រទះនៅកម្ពុជា ក្នុងនោះមានតាំងពីពលរដ្ឋដែលប្រកបដោយស្នាមញញឹម និងភាពរួស…

បុរសម្នាក់បើកបរម៉ូតូមិនប្រកាន់ស្ដាំបុករថយន្ត បណ្ដាលឲ្យស្លាប់

សៀមរាបៈ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចន្លោះ បង្គោលគីឡូលេខ៣០៥-៣០៦ ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាង ម៉ូតូនិងរថយន្ត។ ម៉ូតូម៉ាក ហុងដា ឌ្រីម ស៊ររីឆ្នាំ 2018…

ទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី បង្ករជាអំពើហិង្សា បណ្តាលអោយស្លាប់ ១នាក់ រងរបួសធ្ងន់ ១នាក់

សៀមរាប៖ ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង…