រថយន្តមួយគ្រឿងរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យបុកគល់ឈើក្រឡាប់ផ្ទុះឆេះ នៅខេត្តសៀមរាប

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ១៤ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទី មានករណីអគ្គិភ័យ បង្កឡើងដោយរថយន្ត ទំងន់០៣តោន បើកបរពីទិសខាងលិចមកទិសខាងកើត លើផ្លូវជាតិលេខ៦…

បុរសម្នាក់បន្ទាប់ពីផឹកស្រាសជាមួយមិត្តភក្តិ បានអុំកាណូតទៅផ្ទះបណ្តាលឲ្យធ្លាក់ទឹកស្ទឹងស្លាប់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ង្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃ២២ ខែសីហា ឆ្នាំ២០២១ មានករណីមនុស្សធ្លាក់ទឹកស្លាប់ ចំណុចស្ទឹងសង្កែ ស្ថិតក្នុង ភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប…

ស្លាប់ម្នាក់និងរបួស២នាក់ករណីគ្រោះថ្នាក់ចរារណ៍នៅស្រុកជីក្រែង

សៀមរាបៈ​យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨និង០០នាទី មានគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចទល់មុខវត្តខ្សាច់ ស្ថិតនៅក្នុងភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវលេខ៦ ចន្លោះ គីឡូម៉ែត្រលេខ២៦៩និង២៧០ រវាងរថយន្ត និងម៉ូតូ(ឆ្លងកាត់ផ្លូវ)។ សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្តមួយគ្រឿងម៉ាក ssang young istana…

ករណីរន្ទះបាញ់ ប្រពន្ធចេះតែឆ្ងល់ភ្លៀងហើយមិនឃើញប្ដីត្រឡប់មកផ្ទះវិញ លុះឲ្យកូនទៅមើលឃើញដេកស្លាប់

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្រ្តាក់ និងរន្ទះបាញ់មនុស្សស្លាប់ម្នាក់ នៅចំណុចត្រពាំងដំបូកខ្ពស់ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ពង្ស ស៊ីវុទ្ធី ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។…

ព្រំដែន​កម្ពុជា-ថៃ​នឹងបើក​ដំណើរការ​ឡើងវិញ​ នៅថ្ងៃស្អែកនេះ​បន្ទាប់ពី​បិទបណ្ដោះអាសន្ន​រយៈពេល​១៤ថ្ងៃ

ពីព្រំដែនកម្ពុជាថៃខេត្តឧត្តរមានជ័យលោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានឲ្យដឹងថា​នៅចំពោះមុខការត្រៀមបើកច្រកព្រំដែននៅថ្ងៃទី១៣សីហា ការធ្វើចរាចរណ៍ទំនិញអ្នកបើកបររថយន្តដឹកទំនិញត្រូវយកសំណាកដើម្បីបង្ការកូវីដ១៩ដែលតាភ្លាមៗនៅនឹងកន្លែង។ ក្រៅពីបង្កើនការប្រុងប្រយ័ត្នលើមុខទំនិញ អាជ្ញាធរខេត្តក៏ត្រៀមទទួលយកពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃផងដែរជាមួយនឹងការត្រៀមរួចជាស្រេចមណ្ឌលចត្តាឡីស័កពីរកន្លែងបន្ថែម​​ទៀតដែលមណ្ឌលទាំង២ ផ្ទុកពលករបានក្នុងរង្វង់៦ពាន់នាក់ ​ខណៈមណ្ឌលចត្តាឡីស័កមានស្រាប់មានចំនួន៣០កន្លែងរួចទៅហើយ។ សូមជម្រាបជូនថា សម្រាប់ព្រំដែនកម្ពុជាថៃខេត្តឧត្តរមានជ័យមុនការបិទខ្ទប់១៤ថ្ងៃជាមធ្យមមានពលករប្រមាណជា៥០០នាក់បានសម្រុកមកប្រទេសកម្ពុជាក្នុងមួយថ្ងៃៗ។ រាប់ចាប់តាំងពីការផ្ទុះកូវីដ១៩នៅក្នុងខេត្តសាមុតសាខនរបស់ថៃកាលពីចុងខែឆ្នាំ២០២០ ពលករខ្មែរធ្វើដំណើរចូលមកប្រទេសកម្ពុ​ជាតាមច្រកអូរស្មាច់ខេត្តឧត្តរមានជ័យមានចំនួនជាង១០ម៉ឺននាក់ ហើយ១ម៉ឺននាក់ជាពលរដ្ឋរស់នៅក្នុងខេត្តនេះស្រាប់។ លោក ឡឹង សុផុន មន្ត្រីអង្គការសង់ត្រាល់ប្រចាំនៅក្នុងប្រទេសថៃលើកឡើងថា ប្រសិនបើខេត្តជាប់ព្រំដែនកម្ពុជាថៃ…

ឡើងគាស់ស័ង្កសី ចូលក្នុងហាងលក់កុំព្យូទ័រ លួចទ្រព្យសម្បត្តិជាច្រើនត្រូវសមត្ថកិច្ចឃាត់ខ្លួន

សៀមរាបៈ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ លោក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ…

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស ពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជាសម្បត្តិរបស់រដ្ឋវិញ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូតកំពង់ផែទេសចរណ៍ចុងឃ្នៀស ពីក្រុមហ៊ុន ស៊ូ ជីង មកដាក់ជាសម្បត្តិរបស់រដ្ឋវិញ ៕   ១.លុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្លៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ ២.ដកហូតទីតាំងវិនិយោគតំបន់ចុងឃ្លៀស ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ ដើម្បី…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធ​ករណី​លួច​គាស់​ទម្លុះយកទ្រព្យសម្បត្តិ និងប្រើសារធាតុញៀន

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ស្រាវជ្រាវ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​គាស់​ទម្លុះទម្លាយ​យក​ទ្រព្យសម្បត្តិ​ )​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​ ​ជនសង្ស័យ​ឈ្មោះ​ លឹ​ម​ សា​វុ​ធ​ ហៅ​ វុ​ធ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ឃុំ​ប្រ​សូត្រ​ ស្រុក​ស្វាយ​ទៀប​ ខេត្តស្វាយរៀង​…

រថយន្ត TOYOTA រេចង្កូតធ្លាក់ផ្លូវបុកមនុស្ស អង្គុយនៅក្នុងតូបមុខផ្ទះបណ្តាលឲ្យស្លាប់ម្នាក់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចផ្លូវក្រាលក្រួសក្រហម ភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វាងរថយន្តម៉ាក TOYOTA PICK UP ពណ៌ស ពាក់ផ្លាកលេខ…

ម៉ូតូបុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក ឈប់លើចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូបុកត្រាក់ទ័រ សណ្តោងរ៉ឺម៉កកំពុងឈប់ លើចិញ្ចើមផ្លូវពីក្រោយ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ។ ហេតុការណ៍គ្រោះថ្នាក់ បានកើតឡើង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤០នាទី ត្រង់ចំណុចភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ៦…