ករណីគ្រោះថ្នាក់ចរាចរណ៍! ជិះម៉ូតូបុករថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៨៣និង៨៤ ស្តិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប លើផ្លូវជាតិលេខ៦៧ ។ លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន…

រថយន្តដឹកដីស្លាកលេខ ខម 02 3. 1653 បុកជាមួយុម៉ូតូសណ្តោងរ៉ឺម៉ករបួសធ្ងន់ម្នាក់

សៀមរាបៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យមានអ្នករងរបួសកើតហេតុកាលពី វេលាម៉ោង១២និង៣០នាទីថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ២០២១ លេីកំណាត់ផ្លូវជាតិលេខ៦៧ នៅចំណុចភូមិ ត្រាច ឃុំ បល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាងរថយន្តដឹកដី ពណ៌ស ស្លាកលេខ ខម 02 3.…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ផ្លោះរបងចូលទៅប្លន់ក្នុងផ្ទះពលរដ្ឋ នៅក្រុងសៀមរាប

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការក្រុងសៀមរាប ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីផ្លោះរបងចូលទៅប្លន់ក្នុងផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ។ ហេតុការណ៍ជនសង្ស័យធ្វើសកម្មភាពនៅវេលាម៉ោង១៥នឹង២០នាទីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងស្រាវជ្រាវឃាត់ខ្លួនបាននៅម៉ោង ២១នឹង០០នាទីថ្ងៃដដែល ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។ កម្លាំងនគរបាលខេត្តសៀមរាប បានឲ្យដឹងថាដោយទទួលបានបណ្តឹងរបស់ជនរងគ្រោះឈ្មោះ…

ក្មេងប្រុស ២នាក់​ ទៅចាប់ក្ដាមខ្យង បណ្ដាលឲ្យលង់ទឹកត្រពាំងស្លាប់

សៀមរាបៈ នៅវេលាម៉ោង ៤និង៤៥នាទី ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ២០២១ ចំណុចត្រពាំងកក់ ខាងលិចភូមិចម្ងាយ១,០០០ម៉ែត្រ ស្ថិតក្នុងភូមិបត់ដង្កោរ ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីក្មេងលង់ទឹកស្លាប់។ +ជនរងគ្រោះ ១/ឈ្មោះធឿន លីឡងសឿ ភេទប្រុស អាយុ ០៩ឆ្នាំ រស់នៅភូមិ.ឃុំ…

Update៖ ផ្ទះមួយខ្នងខ្ទេចចំណែកសាលារៀនឆេះតិចតួចនៅស្រុកសូទ្រនិគម

សៀមរាបៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង៣០ នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅក្នុងភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ដែលម្ចាស់ផ្ទះឈ្មោះ សរ ចំរើន ភេទ ប្រុស អាយុ ៦៩…

ជួយស៊ែរម្នាក់មួយ ដើម្បីឲ្យសាច់ញាតិអ្នកជំងឺបានដឹងផង…

សៀមរាបៈ យោងតាមផេក មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានឲ្យដឹងថា សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបាត់សាច់ញាតិដូចមានភិនភាគក្នុងរូបខាងក្រោមនេះ សូមអញ្ជើញមកទំនាក់ទំនងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ អ្នកជំងឺឈ្មោះ សែប គឹមសាន ភេទប្រុស អាយុ៤៣ឆ្នាំ បានចូលមកសម្រាកពេទ្យថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ដោយមូលហេតុ សសរផ្ទះធ្លាក់សង្កត់ ហេតុការណ៍កើតឡើងនៅសង្កាត់ អញ្ចាញ…

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងខ្មួលខ្មាញ់ នៅខេត្តសៀមរាប

សៀមរាបៈ (ព័ត៌មានបឋម) នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍ករណីគ្រោះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងខ្មួលខ្មាញ់ ស្ថិតនៅឃុំសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះមិនទាន់ដឹងពីមូលហេតុច្បាស់ពិតប្រាកដនូវឡើយ ។ ខណៈនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ ត្រង់ចំណុចកើតហេតុខាងលើនោះផងដែរ ។ សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News…

អគ្គិភ័យឆេះផ្ទះ សមាជិកក្រុមប្រឹក្សាឃុំម្នាក់ និងប្រពន្ធជាគ្រូបង្រៀន បណ្តាលឲ្យសម្ភារៈរងការខូចខាត

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍​ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១៣និង៥៥នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះនៅចំណុចក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលតាសោម ស្ថិតក្នុងភូមិករលំ ឃុំតាសោម…

ឆ្លងចរន្តក្លាយជាអគ្គិភ័យឆេះផ្ទះក្នុងបុរីអចលនទ្រព្យអង្គរនៅស្រុកប្រាសាទបាគងសរុបប្រហែល១២០០០ដុល្លារ

សៀមរាបៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះមួយល្វែងដែលម្ចាស់ផ្ទះចាក់សោរទុកចោលនៅក្នុងបុរីអចលនទ្រព្យអង្គរ ត្រូវបានអគ្គិភ័យឆាបឆេះអស់មួយចំនួនពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ពន្លត់ដោយមិនរាលដល់ផ្ទះល្វែងដទៃទៀតនោះទេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយបានរលត់ទៅវិញនៅម៉ោង១២និង៣៩នាទីថ្ងៃដដែល។ លោកវរសេនីយ៍ឯកលឹមសម្បត្តិអធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាមានករណីភ្លើងឆេះបុរីអចលនទ្រព្យអង្គរលេខ៦០ម្ចាស់ឈ្មោះនូវសុផលអាយុ៣៥នៅចំណុចភូមិគោកត្នោតឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបនៅតាមបណ្តោយផ្លូវជាតិលេខ៦ចម្ងាយពីអធិការដ្ឋាននគរបាលស្រុកប្រមាណ១១គីឡូម៉េត្រ។ លោកបន្តថាការខូចខាតរួមមានផ្ទះខ្នងទំហំ៤×២១ម៉ែត្រកំពស់៥មេត្រប្រក់ស័ង្កសីជញ្ជាំងថ្មឆេះអស់សម្ភារៈនៅក្នុងផ្ទះទាំងស្រុងសរុបជាទឹកប្រាក់ប្រហែលជា១២០០០ដុល្លារ។ លោកបន្តថាករណីឆេះនេះមិនបណ្ដាលឲ្យឆ្លងទៅអគារដែលសង់ជាប់គ្នាទៀតទេប្រជាពលរដ្ឋនិងក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងទាន់ពេល។ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុកប្រាសាទបាគងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តនិងរថយន្តរបស់អាជ្ញាធរអប្សរាបានចេញជួយអន្តរាគន៍។ ក្នុងនោះមានកម្លាំងប៉ុស្ដិ៍និងប្រជាការពារនិងប្រជាពលរដ្ឋជួយអន្តរាគន៍ជាច្រើនផងដែល។ លោកវរសេនីយ៍ឯកលឹមសម្បត្តិបញ្ជាក់ថាករណីនេះបណ្តាលមកពីទុស្សេខ្សែភ្លើងទូរទស្សន៍ចាប់ជញ្ជាំងបង្កជាអគ្គិភ័យឆាបឆេះតែម្ដងខណៈម្ចាស់ផ្ទះចាក់សោរទុកចោល។ សមត្ថកិច្ចបានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គីភ័យផងព្រោះរដូវធ្លាក់ខ្យល់និងរដូវក្តៅបានមកដល់ចឹងហើយវាងាយនឹងឆាបឆេះណាស់៕  

រថយន្ត FORD មួយគ្រឿង ផ្លាកលេខភ្នំពេញ 2AP 56 31 បុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២ បណ្តាលឲ្យមានអ្នករបួស និងរងការខូចខាត

សៀមរាបៈ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកតូបលក់អីវ៉ាន់ចាប់ហួយចំនួន២តូប នៅចំណុចភូមិ ត្រពាំងទឹម ឃុំកណ្ដែក ស្រុកបាសាទបាគង ខេត្តសៀមរាប ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ…