ទាន់ហេតុការណ៍! ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ

ស្ទឹងត្រែងៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ…

រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីគ្រោះទឹកជំនន់ ការត្រៀមបង្ការ និងការអន្តរាគមន៍!

ស្ទឹងត្រែងៈ យោងតាមលិខិតជូនដំណឹងរបស់ រដ្ឋបាលខេត្តស្ទឹងត្រែងបាន ចេញសេចក្តីជូនដំណឹងស្តីពីគ្រោះទឹកជំនន់ ការត្រៀមបង្ការ និងការអន្តរាគមន៍ ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្រោយបាក់ទំនប់វារីអគ្គិសនីប្រទេសឡាវ អភិបាលខេត្តស្ទឹងត្រែង ដឹកនាំក្រុមការងារជម្លៀសប្រជាពលរដ្ឋចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាព

ស្ទឹងត្រែងៈ យោងតាមផេករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថាលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងករណីបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ហើយត្រូវហូរចូលមកក្នុងទន្លេសេកុង ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង នៅយប់ថ្ងៃអង្គារ ១២កើត…

ព័ត៌មានទាន់ហេតុការណ៍! បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ទឹកនឹងហូរចូលមកក្នុងទន្លេសេកុង ជាពិសេសខេត្តស្ទឹងត្រែង!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះទំនប់វារីអគ្គិសនី Se-Pian Se Nam Noi នៅក្នុងខេត្តAttapeu ប្រទេសឡាវ និងមានចម្ងាយប្រមាណ ៧០គម ពីព្រំដែនកម្ពុជា-ឡាវ បានបាក់។ ទំនប់នេះមានសមត្ថភាពស្តុកទឹកបានប្រមាណ ៥ពាន់លានម៉ែត្រគូប…

បុរសម្នាក់ ត្រូវបានសត្វក្របីជល់ ស្លាប់យ៉ាងអាណោចអាធ័ម

ស្ទឹងត្រែងៈ បុរសម្នាក់ ត្រូវបានសត្វក្របីជល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ សពមានឈ្មោះ ផាន់ ធុយ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិផាបាំង ឃុំថ្មកែវ។ ក្រោយការពិនិត្យលើសពបានឃើញថា សពខាងលើត្រូវបានសត្វក្របីវ៉ាត់ត្រូវចំគល់ថ្គាមខាងឆ្វេង…

យោធាម្នាក់ ជិះម៉ូតូដួលខ្លួនឯង ស្លាប់យ៉ាងរន្ធត់!

ស្ទឹងត្រែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានមន្ត្រីយោធាម្នាក់ បានដួលម៉ូតូដោយខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៤៩៣ ផ្លូវជាតិលេខ៩ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សពជនរងគ្រោះមានឈ្មោះ មុំ សុភុន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាយោធា…

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ!..

ត្បូងឃ្មុំៈ ថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឈូក បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ ជ.សវ អាយុ៤៥ឆ្នាំ នៅខេត្តត្បូងឃ្មុំ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក អំពីករណីរំលោភសេពសន្ថវៈ នៅថ្ងៃទី ២០…

​បុរសម្នាក់ឡើងដើមឈើយកសត្វពង្រូល ធ្លាក់មកដីស្លាប់នៅនឹងកន្លែង!..

ស្ទឹងត្រែងៈ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ធ្លាក់ពីលើដើមឈើ បណ្តាលឲ្យស្លាប់ នៅចន្លោះបង្គោលលេខ០៥៥-០៥៦ ចេញពីផ្លូវក្រវ៉ាត់ព្រំដែន ប្រហែលជា៨០០ម៉ែត្រ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ ស៊ឹម គុជ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិគិឡូ៨…

សមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធ ដកហូតបានគ្រឿងញៀន WY ចំនួន៣៣១គ្រាប់

ស្ទឹងត្រែងៈ កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដឹកនាំបញ្ជាផ្ទាល់ដោយលោក ជឹម អេន តាមបញ្ជាលោកស្នងការនគរបាល និងលោកព្រះអាជ្ញា ច្រឹង ខ្មៅ កម្លាំងមានសមត្ថកិច្ច បង្ក្រាបបានមេខ្លោងគ្រឿងញៀនមួយករណី ចាប់យកវត្ថុតាងថ្នាំ W.Y ចំនួន៣៣១គ្រាប់។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ២នាក់ប្តីប្រពន្ធ ឈ្មោះ ចៃ ភារម្យ អាយុ៣៩ឆ្នាំ…

ជួញបានវាក្រែល តែប៉ូលិសតាមទាន់ មានអីដេកគុក!

ក្រចេះ: កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ រួមទាំងកម្លាំងអធិការស្រុកឆ្លូង បានចុះបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាប់ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់។ ប្រតិបត្តិការនេះ បានធ្វើទ្បើងនៅលើកំណាត់ផ្លូវជាតិលេខ៧៣ ត្រង់ចំណុចភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនសង្ស័យខាងលើមានឈ្មោះ ភីន…