អាសូរ! បុរសម្នាក់ ចូលព្រៃកាត់ឈើ ត្រូវឈើដួលរលំសង្កត់ស្លាប់

ស្ទឹងត្រែងៈ នារសៀលថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅម៉ោងប្រហែល១០ មានករណីបុរសម្នាក់បានទៅកាត់ឈើអារក្នុងព្រៃឆ្ងាយពី ភូមិប្រហែលជា៣០គីឡូម៉ែត្រ ត្រូវបានឈើដួលរលំសង្កត់បណ្តាលឲ្យស្លាប់ ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជនរងគ្រោះឈ្មោះ អ៊ំ…

អគ្គិភ័យលេបត្របាក់ផ្ទះលោកយាយម្នាក់ អស់ទាំងស្រុង នៅស្រុកសៀមប៉ាង!

​ស្ទឹងត្រែងៈ ​លោកវរសេនីយ៍ទោ ​ជីម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ Post News ថា នៅវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆាបឆេះផ្ទះលោកយាយ ឈ្មោះ ចាន់ ស៊ីដា អាយុ៦៤ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង…

​មិនដឹង​ប្រញាប់ទៅណា! យុវជនម្នាក់​ជិះម៉ូតូលឿន បុកលោកយាយកំពុងដើរតាមផ្លូវ រងរបួសធ្ងន់!

ស្ទឹងត្រែងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកអ្នកថ្មើរជើង បណ្តាលឲ្យ​លោកយាយម្នាក់រងរបួសធ្ងន់​។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវ៣៧៦ ​ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ម៉ូតូបង្កម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1A-8167 ជិះដោយឈ្មោះ លួយ ឆនី…

បុរសម្នាក់ ជិះម៉ូតូលឿនបុកជាមួយរថយន្តហ្វត ស្លាប់មួយរំពេច!

​ស្ទឹងត្រែងៈ នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៩ ក្នុងភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់។ អ្នកបើកបរម៉ូតូឈ្មោះ ពេជ្រ ក្រឿន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ កសិករ…

ប្រយត្ន័ផង! សមត្ថកិច្ចរកឃើញ មីយ៉ាំយ៉ាំ, រតឌី, ដំឡូងកំប៉ុង ខូចគុណភាព!​

ស្ទឹងត្រែងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣​ ខែមីនា​ ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្ម​ និងគណៈកម្មការផ្សារចុះត្រួតពិនិត្យទំនិញនៅផ្សារថ្មី​ ក្រុងស្ទឹងត្រែង​ និងបានណែនាំអំពីផ្ទាំងរូបផ្សព្វផ្សាយ​ និងបានបិតនៅក្នុងផ្សារមួយចំនួន។​ ដោយឡែកចំពោះការត្រួតពិនិត្យយើងបានដកហូតទំនិញហួសកាលបរិច្ឆេទដូចជា មីយ៉ាំយ៉ាំចំនួន​ ៤៤កញ្ចប់​ រតឌី​៤កញ្ចប់​ ដំឡូងបំពងកំប៉ុង​ ២កំប៉ុង សរុប​…

ពុទ្ធោ!គ្រឿងញៀនចូលក្នុងប្រទេសក្រាលដូចភ្នំ! សមត្ថកិច្ចបង្ក្រាបបានមេខ្លោងលក់គ្រឿងញៀនជនជាតិឡាវម្នាក់នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ ជនសង្ស័យជាជនជាតិឡាវម្នាក់ ដែលជាមេខ្លោងលក់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យ «ក៥» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលខេត្តស្ទឹងត្រែង ចាប់ខ្លួនបាន ដកហូតថ្នាំញៀន៣០គីឡូក្រាម។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ។ ជនសង្ស័យខាងលើនេះមានឈ្មោះ កុប គីរីប៉ាត់ ភេទប្រុស ជនជាតិឡាវ អាយុ៤៣ឆ្នាំ ទីលំនៅភូមិថាំងឃុក…

ស្រ្តី២នាក់បងប្អូន! ប្ដឹងគ្រូចិនសែនិងក្រុមគ្រួសារ បោកលុយអស់ជាង៣ម៉ឺនដុល្លារ

ភ្នំពេញៈ ស្រ្តី២នាក់បងប្អូនបង្កើត ត្រូវបានគ្រូចិនសែរួមជាមួយប្រពន្ធនិងប្អូនស្រីជំពាក់លុយជាង៣ម៉ឺនដុល្លារ អត់សងហើយថែមទាំងបានគេចខ្លួនទៅបាត់ទៀត។ ទើបពួកនាងធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ៣ ដាក់ពាក្យប្ដឹងកាលពីវេលាម៉ោង៤និង៣៥នាទីល្ងាច ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏។ ស្រ្តីជាម្ចាស់បំណុលទាំង២នាក់បងប្អូននោះម្នាក់ឈ្មោះ លី ហុកជាង និងម្នាក់ទៀតឈ្មោះ លី ដាវី ជាអាជីវករលក់ដូរនៅក្នុងផ្សារជម្ពូវ័ន និងមានទីលំនៅក្នុងភូមិប្រសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល…

ប្តីប្រពន្ធ២នាក់ ជិះទូកដាក់មង ស្រាប់តែលិចទូក ហែលឡើងកោះ បាត់ប្តីរកមិនឃើញ!..

ស្ទឹងត្រែងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានប្តីប្រពន្ធ២នាក់ ទៅដាក់មង ស្រាប់តែលិចទូក បណ្តាលឲ្យប្តីលង់បាត់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នៅចំណុច ចន្លោះកោះលូននិងកោះសំបួរ ភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជនរងគ្រោះដែលបាត់ខ្លួនមានឈ្មោះ នូ ឡូ ហៅគឹមឡូ ភេទប្រុស…

បុរសចំណាស់ម្នាក់ កាប់ផ្តួលដើមឈើ រលំសង្កត់លើស្លាប់មួយរំពេច!

ស្ទឹងត្រែងៈ មានករណីបុរសម្នាក់ បានទៅកាប់ផ្តួលដើមឈើនៅចម្ការ ក៏បណ្តាលឲ្យដួលសង្កត់ខ្លួនឯងស្លាប់នៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៤៥នាទីព្រឹក នៅថ្ងៃសុក្រ ១រោច ផល្គុន ឆ្នាំរកា ព.ស២៥៦១ត្រូវនិងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ នៅភូមិដំរីផុង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជនរងគ្រោះឈ្មោះ អូន ណន ភេទប្រុស…

បញ្ជូនជនសង្ស័យដែលវាយទៅលើបងបង្កើត ជានគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្តស្ទឹងត្រែងទៅតុលាការ

ស្ទឹងត្រែងៈ លោកប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់Post Newsថា ជនសង្ស័យដែលប្រើហិង្សាដោយចេតនា ទៅលើបងប្រុសបង្កើតបណ្តាលឲ្យស្លាប់ ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការហើយនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៧ យប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីហិង្សាដោយចេតនា…