ឥណ្ឌា គ្រោងនឹងផ្តល់ឥណទានជិត ៦០លានដុល្លារ ដល់កម្ពុជា សម្រាប់វិស័យទឹក និងអគ្គិសនី
ប្រទេសឥណ្ឌា គ្រោងនឹងផ្តល់ឥណទានប្រមាណ ៦០លានដុល្លារអាមេរិក លើគម្រោងចំនួន ២ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងសាងសង់ខ្សែបញ្ជូនអគ្គិសនី នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ។ គម្រោងទាំង ២ ដែលគ្រោងនឹងចុះហត្ថលេខានោះ រួមមាន៖ ១.គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់ មានទឹកប្រាក់ឥណទានសម្បទាន ៣៦.៩លានដុល្លារអាមេរិក ២.គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីស្រុកសួង ខេត្តត្បូងឃ្មុំ…