ក្រឡាប់រថយន្តទីប្រឹក្សារដ្ឋបាលសាលាខេត្តស្ទឹងត្រែង បណ្តាលឲ្យមនុស្សជិត១០នាក់រងរបួស!

ស្ទឹងត្រែងៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកមន្ត្រីសាលាខេត្តមួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្តាលឲ្យយ៉ាងហោចណាស់៩នាក់ រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច អូរឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងថា​អ្នកបើកបររថយន្តបង្កខាងលើនេះ មានឈ្មោះ ម៉ម រាម…

យុវជនម្នាក់ជិះម៉ូតូលឿនស្រពពេលផ្លូវងងឹតផង បុកសត្វក្របី ស្លាប់នៅនឹងកន្លែង

ស្ទឹងត្រែងៈ លោកអធិការស្រុកថាឡាបរិវ៉ាត់ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងម៉ូតូជិះបុកក្របី បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខខ្ទមស្រែអ៊ុន យ៉ីង លើផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិអូរត្រែល​​ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ អឿន…

រថយន្តកែច្នៃប្រភេទរថយន្តកិនស្រូវបុកម៉ូតូមួយគ្រឿងពេញទំហឹង មនុស្ស២នាក់របួសធ្ងន់

ស្ទឹងត្រែងៈ លោកអធិការស្រុកថាឡាបរិវ៉ាត់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តកែច្នៃប្រភេទរថយន្តកិនស្រូវមួយគ្រឿង បើកមិនប្រយត្ន័ទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំ ភូមិអន្លង់ស្វាយ ឃុំអូរខែ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងតែ្រង។ លោកអធិការស្រុក បានបន្តថា ករណីនេះ…

ស្ត្រីម្នាក់ជិះម៉ូតូចូលប្រឡាយ ម៉ូតូបះកង់ឡើងលើ ម្ចាស់រងរបួសធ្ងន់

ស្ទឹងត្រែង: លោកអធិការស្រុកសៀមប៉ាងបានប្រាប់ Post News Media ថាកាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ មានករណីគ្រេាះថ្នាក់ចរាចរណ៏មួយបានកេីតឡេីង ដោយជនរងគ្រោះឈ្មោះ រម្យ ភារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង…

ស្ទឹងត្រែង ស្អែកដាច់ភ្លើងទៀតហើយ!

ស្ទឹងត្រែងៈ យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីស្ទឹងត្រែងបានឲ្យដឹងថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ អគ្គិសនីស្ទឹងត្រែងនឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅប៉ុស្តិ៍ភ្លើងលេខ​ P017 , P018 ,P024 , P025, P041 ,P043 ,P044 ,P045 ,P046,P047 ,P049 ,P056…

ស្រវឹងរៀងខ្លួន! ផ្ទុះហិង្សាបងថ្លៃវាយប្អូនថ្លៃ បែកក្បាលឈាមជោគ!

ស្ទឹងត្រែងៈ លោកអធិការស្រុកសៀមប៉ាងបានប្រាប់Post Newsថា មានករណីហិង្សាមួយបានកើតឡើង បន្ទាប់ពីបងប្អូនថ្លៃ បាននាំគ្នាផឹកស៊ី លុះស្រវឹងរៀងខ្លួន ក៏ផ្ទុះហិង្សាវាយប្អូនថ្លៃបែកក្បាលហូរឈាមជោគខ្លួនតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ លោកអធិការស្រុកសៀមប៉ាងបានបន្តទៀតថា ជនបង្កដែលវាយទៅលើប្អូនថ្លៃ បណ្តាលឲ្យបែកក្បាលខាងលើនោះមានឈ្មោះ បេ…

ឥណ្ឌាលក់មុង ត្រូវរថយន្តសាំយ៉ុងបើកស្របទិសគ្នាប៉ះពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់កំភួនជើងឆ្វេង

ស្ទឹងត្រែង: លោកអធិការស្រុកសៀមប៉ាងបានប្រាប់Post Newsថា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុងនិងម៉ូតូ នៅចំណុចភូមិស្រែឬស្សី ឃុំស្រែឬស្សី ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ប្រភពដដែលបន្តថា ជនរងគ្រោះជាជនជាតិឥណ្ឌាលក់ឥវ៉ាន់ មានឈ្មោះ សាតែនរ៉ា…

ប្លន់សម្លាប់យកម៉ូតូបានជាង៣ម៉ោង ត្រូវសមត្ថកិច្ចស្ទឹងត្រែងក្របួចជាប់

ស្ទឹងត្រែងៈ លោកអធិការក្រុងស្ទឹងត្រែងបានប្រាប់ Post News ថា មានករណីប្លន់ដោយអាវុធសម្លាប់យកម៉ូតូ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចចាក់សំរាម ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ជនរងគ្រោះឈ្មោះ ដួង ច្រង់ ភេទប្រុស អាយុ៤៨ឆ្នាំ…

បុណ្យទន្លេ ៣ថ្ងៃ ទទួលភ្ញៀវទេសចរជាង ១០ម៉ឺននាក់

បុណ្យទន្លេនៅខេត្តស្ទឹងត្រែង ដែលបានប្រារព្ធធ្វើឡើងអស់រយៈពេល ៣ថ្ងៃនេះ គឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១០ម៉ឺននាក់។ នេះបើយោងតាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ នៅក្នុងថ្ងៃទី ១ គឺទទួលបានភ្ញៀវជាង ៣ម៉ឺននាក់ ថ្ងៃទី ២ ទទួលបាន ៤ម៉ឺននាក់ នឹងថ្ងៃទី ៣…

រថយន្តវីហ្គូ កំពុងបើកសុខៗ ក៏រេរចង្កូតធ្លាក់ផ្លូវដោយមិនដឹងមូលហេតុ

ស្ទឹងត្រែង: តាមសេចក្តីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តវីហ្គូ កំពុងបើកសុខៗ តាមបណ្តោយផ្លូវជាតិលេខ៧ ក៏រេរចង្កូតធ្លាក់ផ្លូវដោយមិនដឹងមូលហេតុ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ស្ថិតនៅក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕