មេឈ្មួញឈើដ៏ធំនៅខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ចប្តូរតុលាការកាត់ទោស

ភ្នំពេញៈ មេឈ្មួញឈើដ៏ល្បីឈ្មោះមួយរូប ឈ្មោះ ហេង សំនាង ហៅ យាយព្រឿង ត្រូវបានសមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនមកកាន់រាជធានីភ្នំពេញ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីសមត្ថកិច្ចស្នើសុំប្តូរសមត្ថកិច្ចតុលាការ ពីតុលាការខេត្តស្ទឹងត្រែង មកសាលាដំបូងរាជធានីភ្នំពេញ ហើយយាយព្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនមកតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃ១៦តុលា២០១៦នេះ។ សមត្ថកិច្ចបានប្រាប់ថា…

ឈើ​ជាច្រើនកំណាត់ ត្រូវឈ្មួញដឹកមកទម្លាក់ទុកនៅមាត់ច្រាំងទន្លេ ជាប់សិប្បកម្មអត់ច្បាប់មួយកន្លែង

ស្ទឹងត្រែងៈ ឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញបានដឹកយកមកទម្លាក់ទុកនៅមាត់ច្រាំងទន្លេរមេគង្គ ជាប់សិប្បកម្មអត់ច្បាប់មួយក្នុងភូមិបាចុង ត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើខេត្តធ្វើការបង្ក្រាប។ ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេមេគង្គ ជាប់សិប្បិកម្ម ដែលគេអះអាងថា អត់ច្បាប់មួយកន្លែង ជិតគល់ស្ពានមេគង្គថ្មី ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មន្រ្តីជំនាញរដ្ឋបាលព្រៃបានឲ្យដឹថា ចំពោះការចុះបង្ក្រាបនេះ…

ប្រកាសផ្ទេរភារកិច្ចមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្រ្តីនគរបាលនៅ​អធិការដ្ឋានស្រុកបរកែវ

រតនគិរីៈ នៅអធិការដ្ឋានស្រុកបរកែវ ខេត្តរតនគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមន្រ្តីនគរបាល ក្រោយអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី លោក ឃុំ សុខន ប្រធានក្រុមប្រឹក្សាស្រុកបរកែវ និងលោក រចំ ទៀន អភិបាលរងស្រុកបរកែវ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ។…

អាជ្ញាធរខេត្តស្ទឹងត្រែង រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ស្ទឹងត្រែងៈ នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប៤ឆ្នាំ នៃការយាងចូលទីវង្គត។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះរាជានុញ្ញាតចូលរួមរំលែកនូវព្រះរាជទុក្ខកង្វល់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីគម្រប់ខួប៤ឆ្នាំ…

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមហ៊ុន China Huaneng Group

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៤ ខែតុលា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យ លោក Zhang Tingke អនុប្រធានក្រុមហ៊ុន China Huaneng Group ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ លោក ហ្ស៊ាង…

យាយព្រឿងអស់លក្ខណ៍ជាប់អន្ទាក់របស់សមត្ថកិច្ច

ស្ទឹងត្រែងៈ ឈ្មួញឈើដ៏ធំប្រចាំខេត្តស្ទឹងត្រែងដែលគេស្គាល់ថា ឈ្មោះ ហេង សំនៀង ហៅយាយព្រឿង ជនជាតិវៀតណាមត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបានកាលពីវេលាម៉ោង៤ និង១៥នាទីទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ក្រោយពីសមត្ថកិច្ចចំរុះបានចុះបង្ក្រាបកន្លែងលាក់ឈើប្រណីតជាច្រើនម៉ែត្រគូបនៅក្នុងចំការមួយកន្លែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ ការឃាត់ខ្លួនមេឈ្មួញខាងលើនេះបានគេដាក់ការសង្ស័យថា មេឈ្មួញម្នាក់នេះអាចនឹងជាប់អន្ទាក់របស់សមត្ថកិច្ច ព្រោះថាក្រោយពីសមត្ថកិច្ចបង្ក្រាបបានឈើជាច្រើនម៉ែត្រគូបក្នុងចំការកាលពីម្សិលម៉ិញនោះរួចមកជំនាញ ក៏បានយកឈើទាំងអស់នោះមករក្សារទុកក្នុងថ្នាលបណ្តុះកូនឈើអូរពងមាន់។ ចប់ម៉ោងការងារ ជំនាញក៏បានចាក់សោររបងបិទទ្វារមិនឲ្យនរណាម្នាក់ដែលគ្មានភារកិច្ចចូលក្នុងនោះបានឡើយ ក៏ប៉ុន្តែដល់ពេលយប់ឡើងស្រាប់តែមានអ្នកបើកសោរឲ្យមេឈ្មួញខាងលើយករថយន្តសាំយ៉ុងមករំដោះឈើ ដែលសមត្ថកិច្ចបង្ក្រាបបាននោះចេញទៅវិញ។…

ចូលគុកពីរដងពីបទលួចម៉ូតូ ចេញមកវិញមិនរាងចាលលួចទៀតត្រូវប៉ូលិសចាប់ដាក់គុកវិញ

ស្ទឹងត្រែងៈ ជនសង្ស័យ ដែលជាមុខសញ្ញាលួចម៉ូតូម្នាក់ត្រូវបាន នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួនព្រមទាំងរកឃើញគ្រឿងញៀន ៧កញ្ចប់តូច។ ករណីនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងផ្ទះសំណាក់មួយកន្លែង យីហោ(កោះត្រែង)ទល់មុខKTVទឹករាំ ស្ថិតក្នុងភូមិលើ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈដែលជនសង្ស័យមកដេកក្នុងបន្ទប់ជួលដើម្បីជក់ថ្នាំញៀន។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ…

យាយព្រឿង មេឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត ត្រូវបានប៉េអឹមចាប់ខ្លួនហើយ!

ស្ទឹងត្រែងៈ យាយព្រឿង ជនជាតិវៀតណាម ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត និងមានទីតាំងស្តុកឈើជាច្រើនកន្លែងនៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង បន្ទាប់ពីមេឈ្មួញដ៏ធំរូបនេះ បានយករថយន្ត២គ្រឿង និងកម្មករ៧នាក់ មករំដោះឈើ ដែលសមត្ថកិច្ចបង្ក្រាបបាន ហើយនាំយកមករក្សាទុកនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់នោះ ។…

​ម៉ូតូ​​​២​គ្រឿង​​ព្រលះ​គ្នា ពេញទំហឹង​ដាច់​ក​ម៉ូតូ​ជា​ពីរ​កំណាត់​ ​របួសធ្ងន់​២​នាក់

ស្ទឹងត្រែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿងបានព្រលះគ្នាពេញទំហឹង បណ្តាលម៉ូតូម្ខាងដាច់ក ជាពីរកំណាត់ និងមនុស្ស២នាក់ រងរបួសធ្ងន់ កាលពីវេលាម៉ោងប្រម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់-ក្រុង ខេត្តស្ទឹងត្រែង។ ជនរងគ្រោះទី១ ឈ្មោះ ជា តៃហ៊ អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប…

ស្មានថារន្ទះបាញ់មនុស្សកណ្តាលថ្ងៃត្រង់ តាមពិត…

ស្ទឹងត្រែងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលបុកគ្នាពេញទំហឹងលាន់ឭដូចរន្ទះ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចក្បែរស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ ប្រភពពីអ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុ គេបានឃើញម៉ូតូដឹកប្រេង បើកក្នុងល្បឿនលឿនទិសដៅបញ្ច្រាសទិសគ្នាពីត្បូង ទៅ ជើងសង្ស័យប្រញ៉ាប់ទៅការ៉ាស់វិញ ព្រោះទើបតែមកពីយកប្រេងដាក់ឲ្យម៉ូយរួច លុះពេលមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមកពីខាងរង្វង់មូលថ្មីទិសដៅពីជើង ទៅត្បូងក្នុងបំណងបត់ចូលគ្រិះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់…