១០០០ដុល្លារ សម្រាប់អាហារដ្ឋានត្មាត
ភ្នំពេញៈ អង្គការជីវិតសត្វស្លាបអន្តរជាតិ និងអង្គការដៃគូមួយចំនួនទៀត ដែលធ្វើការងារអភិរក្សសត្វស្លាបនៅក្នុងប្រទេសកម្ពុជា បានបង្កើតកន្លែងមួយសម្រាប់ផ្តល់ចំណីដល់សត្វស្លាបមួយប្រភេទដែលស្ទើតែផុតពូជគឺ «អាហារដ្ឋានត្មាត»។ អាហារដ្ឋានត្មាត គឺជាទីកន្លែងមួយដែលគេយកសាកសពសត្វគោ ឬក្របីទៅឲ្យសត្វត្មាតស៊ីជាប្រចាំខែ ដែលក្នុង១ខែគេបានកាប់គោ ឬក្របី ចំនួន២ក្បាលយកទៅឲ្យសត្វត្មាតស៊ីជាចំណី ដើម្បីអភិរក្សអម្បូរសត្វកម្រមួយប្រភេទនេះ ឲ្យរស់នៅគង់វង់ និងមានការកើនឡើង។ នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិ លោក ប៊ូ វរៈស័ក្ស មានប្រសាសន៍ថា…