អាជ្ញាធរខេត្តស្ទឹងត្រែង៖ ផ្អាកជាបណ្ដោះអាសន្ន សកម្មភាពអាជីវកម្មលក់ដូរអាហារ-ភេសជ្ជៈ គ្រឿងស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរទំនិញ ក្លឹប-សេវាកម្សាន្ដសប្បាយ ក្លឹប-ទីតាំងលេងកីឡា និងផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ

អាជ្ញាធរខេត្តស្ទឹងត្រែង ចេញសេចក្ដីសម្រេចស្ដីពីការ ផ្អាកជាបណ្ដោះអាសន្ន សកម្មភាពអាជីវកម្មលក់ដូរអាហារ-ភេសជ្ជៈ គ្រឿងស្រវឹង អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរទំនិញ ក្លឹប-សេវាកម្សាន្ដសប្បាយ ក្លឹប-ទីតាំងលេងកីឡា និងផ្អាកការធ្វើចរាចរណ៍ នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្រខេត្តស្ទឹងត្រែង។  

មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី១

(ស្ទឹងត្រែង)៖ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធន: និង ថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ…

រថយន្តដឹកប្រេងក្រុមហ៊ុន L H R ក្រឡាប់ដោយខ្លួនឯងបណ្តាលឲ្យអ្នកបើកបរស្លាប់និងរងរបួសម្នាក់

ព្រះសីហនុៈ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២និង១០នាទីនៅចំនុចអូរថ្មភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តដឹកប្រេងក្រុមហ៊ុន L H R (ក្រឡាប់ដោយខ្លួនឯង)បណ្តាលអោយអ្នកបើកបរស្លាប់និងអ្នករួមដំណើរម្នាក់រងរបួសស្រាល។ -សពឈ្មោះ នី សុខលីម ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅ ភូមិក្រាំងមេម៉ាយ…

ឃាត់រថយន្តគិលានសង្រ្គោះឯកជនដឹកមនុស្ស០២នាក់ពីពេទ្យលោកសង្ឃភ្នំពេញមករតនគិរី

  កាលពីវេលាម៉ោង២៣:៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលបានព័ត៌មានពីអាជ្ញាធរក្រុងបានលុងភ្លាម កម្លាំងក្រុមការងារទប់ស្កាត់ជំងឺកូវីដ-១៩នៅចំណុចស្ពានស្រែពកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង រួមសហការជាមួយអាជ្ញាធរដែនដីស្រុកកូនមុំ បានឃាត់ករណីល្មើសបម្រាមឆ្លងកាត់ខេត្តពី (ភ្នំពេញ-រតនគិរី) សរុប០៤នាក់ តាមរថយន្តសាមុយពាក់ស្លាកលេខភ្នំពេញ2BF-2271 ចេញពីពេទ្យព្រះកុសមៈ ឬពេទ្យលោក សង្ឃនៅភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖ 1- ឈ្មោះ បៀន ពក ភេទប្រុស…

សមត្ថកិច្ចឃាត់​​ខ្លួន​បុរស​ម្នាក់ ​ករណី​លួច​ម៉ូតូ​

រតនគិរីៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​បង្ក្រាប​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ ។​ ​ជនសង្ស័យ​ឈ្មោះ​ សឿ​ន​ ឡាំ​ ភេទ​ប្រុស​ អាយុ​ ៤១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ជាំ​ធំ​ ឃុំ​ថា​ឡាប​រី​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ មុខរបរ​ធ្វើ​ចំការ​ ត្រូវបានកម្លាំងឃាត់ខ្លួន​នៅ​កាល​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១​…

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ស្ទឹងត្រែងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអូតស៊ីវុត្ថាស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពី លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីបង្កអំពើហិង្សាដោយចេតនា។ ជនដៃដល់មានឈ្មោះលី សិទ្ធិ ភេទប្រុសអាយុ១៦ឆ្នាំនិងឈ្មោះភាពណូអែលភេទប្រុសអាយុ១៦ឆ្នាំ។ទាំង២នាក់មានទីលំនៅភូមិព្រែកសង្កាត់-ក្រុង-ខេត្តស្ទឹងត្រែងត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង១៣និង៤០នាទី។ ជនដៃដល់បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០២១នៅចំណុចកែងធនាគារកាណាឌីយ៉ាស្ថិតនៅភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ ជាមួយនឹងការឃាត់ខ្លួនកម្លាំងបានធ្វើការចាប់យកវត្ថុតាងរួមមានម៉ូតូ១គ្រឿងម៉ាកវ៉េវឣាល់ហ្វាពណ៌ខ្មៅដាវសាម៉ូរ៉ៃប្រវែង៧ទឹកដងឈើ,កាត់តាប៊ូម៉ូតូមានជាប់ស្លាកលេខម៉ូតូចំនួន០២មានលេខព្រៃវែង1J-6663នឹងស្ទឹងត្រែង1C-3889។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យទៅឣយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕  

រថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវិដ 19 ពីខេត្តស្ទឹងត្រែងត្រូវភ្លេីងឆេះខូចខាត

មុននេះបន្តិច.ផេក​ផ្លូវការ​ររបស់​ឯកឧត្តម​ ខៀវ​ កញ្ញារិទ្ធ.បានផុស​ពត៌មាន​អំពីរការឆេះខូខខាត នូវឡានដឹកសំណាក វិភាគកូវីដ​១៩​ ​ដែលមានខ្លឹមសារដូចនេះថា៖ ខ្ញុំបាទ អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង សូមគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ស្តីពី ករណីរថយន្តសម្រាប់ដឹកសំណាកវិភាគ ជំងឺកូវិដ 19 ពីខេត្តស្ទឹងត្រែងទៅរាជធានីភ្នំពេញ បានឆេះអស់ពី 70 ទៅ 80…

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ពន្យល់ករណីចំណាត់ការលើស្ត្រីនគរបាលចរាចរណ៍ដែលបំប៉ៅដោះកូន

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ពន្យល់ករណីចំណាត់ការលើស្ត្រីនគរបាលចរាចរណ៍ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូនពេលចុះបំពេញការងារ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានពន្យល់បន្តថា «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ»។ ជាមួយគ្នានេះ…

បុរសម្នាក់ ត្រូវឪពុកក្មេកចាក់ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ

ស្ទឹងត្រែងៈ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៨និង៤០នាទី មានករណីអំពើឃាតកម្ម បុរសម្នាក់ត្រូវឪពុកក្មេកចាក់ បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចអូរឈើទាល ភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង ។ សពជនរងគ្រោះឈ្មោះ ចាន់ឆាយ រ៉ាវណ្ណ ភេទប្រុស…

ជនល្មើសប្រព្រឹត្តអំពើឃាតកម្ម គិតទុកជាមុន បានចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់យីហោ ឡាក់គីស្តារ

ស្ទឹងត្រែងៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២និង២៥នាទី មានករណីមនុស្សធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន នៅផ្ទះសំណាក់យីហោ ឡាក់គីស្តារ បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ សពជនរងគ្រោះឈ្មោះ មៀង សឹម ភេទប្រុស អាយុ២៧ឆ្នាំ ។…