ខេត្តឧត្តរមានជ័យ បើកដំណើរការចាក់វ៉ាក់សាំង កូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញឬដូសទី៣ ជូនថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា

នាព្រឹកថ្ងៃអាទិត្យ ១៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ក្នុងនោះដែរ រដ្ឋបាលខេត្ត…

គ្រូដោះគ្រោះ និងព្យាបាលជំងឺម្នាក់ត្រូវបានជាប់ខ្នោះ!បន្ទាប់ពីប៉ុនប៉ងរំលោភសេពសន្ធវៈ

ឧត្ដរមានជ័យៈ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានការអនុញ្ញាតពី លោក ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ មានឈ្មោះ មិន សុីថា (ហៅឆា) ភេទប្រុស…

រដ្ឋបាលខេត្តឧត្ដរមានជ័យ ជូនដំណឹង ស្ដីពីការបើកដំណើរការការឆ្លងចេញចូលភូមិសាស្រ្តខេត្តពីបណ្ដារាជធានី-ខេត្តផ្សេង និងបើកដំណើរការរមណីយដ្ឋានទេសចរណ៍នានាក្នុងទូទាំងខេត្ត

រដ្ឋបាលខេត្តឧត្ដរមានជ័យ បានដាក់ចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកដំណើរការការឆ្លងចេញចូលភូមិសាស្រ្តខេត្តពីបណ្ដារាជធានី-ខេត្តផ្សេង និងបើកដំណើរការរមណីយដ្ឋានទេសចរណ៍នានាក្នុងទូទាំងខេត្ត។  

អត់ដឹងអីបន្តិច ស្រាប់តែស្ងាត់ៗ មកដល់ល្មម….

ឧត្តរមានជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ វរសេនីយ៍ឯក​ ហម​ ភិ​រម្យ​ អធិការ​នគរបាល​ក្រុង​ កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់​ ចំនួន​០៥​នាក់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ សត្យា​ រ៉ូ​ម៉េ​អ៊ូ​ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​យុត្តិធម៌​ បាន​ចុះ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ (​ខ្លា​ឃ្លោ​)​…

ពលរដ្ឋចំនួន៥នាក់ ត្រូវនគរបាលចុះបង្ក្រាប​ ករណី​លេងល្បែង​ខុសច្បាប់

​ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​រសៀល​ថ្ងៃ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២១​ លោក​វរសេនីយ៍ត្រី​ ស៊ឹ​ម​ វ​ណ្ណះ​ អធិការរង​នគរបាល​ស្រុក​បន្ទាយ​អំពិល​ ដឹកនាំ​កម្លាំង​ចំនួន​០៦​នាក់​ ចុះ​បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់ ​(​ខ្លា​ឃ្លោក​)​ នៅ​ចំណុច​ភូមិ​គោក​ស្វាយ​ ឃុំ​គោក​មន​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្ដរមានជ័យ​ ។​ ​ក្នុង​ប្រតិបត្តិការ​នោះ​…

កម្លាំងនគរបាលចុះអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងចំនួន ០២កន្លែង នៅខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត នៅថ្ងៃទី២៥ និងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានចុះអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសង ចំនួន ០២កន្លែង ៖ ១-នៅថ្ងៃទី​២៥ ខែមីនា​ ឆ្នាំ២០២១ វេលាម៉ោង…

សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ ករណីហិង្សាដោយចេតនាលើអនិតិជន

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានករណីហិង្សាលើក្មេងស្រីចំនួន២នាក់ភ្លាមៗ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំងអធិការនគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការស្រាវជ្រាវ ករណីហិង្សាដោយចេតនាលើអនិតិជន ដែលបានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១៨នឹង០០នាទី នៅចំណុចផ្លូវលេខ៤…

បុរស ២នាក់ ជិះម៉ូតូលឿនចេញពីលេងផ្ទះបងប្អូន គេចរថយន្តបត់ឆ្លងផ្លូវមិនផុតបុកពីក្រោយ ដួលខ្ទាតចូលទៅក្រោមរថយន្ត ១គ្រឿងទៀត កិនអូសជាច្រើនម៉ែត្រស្លាប់ម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ មុខការ៉ាស៊ាំងPTP ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ម៉ុន គួង អាយុ ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ជិតស្ពានព្រែកព្នៅ…

ករណីគ្រោះថ្នាក់រវាងគោយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅខេត្តឧត្ដរមានជ័យ

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៧និង២៥នាទីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងខាងជើងភូមិគោកបត្រប់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្ត បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់។ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងកើតហេតុវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

លួចម៉ូតូបានហើយខំរត់គេចដែរតែមិនផុត

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីលោកវរសេនីយ៍ឯកហមភិរម្យអធិការនគរបាលក្រុងសំរោងបានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោងចុះសហការជាមួយកម្លាំងនគរបាលស្រុកអន្លង់វែងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះខាំរ៉ាវីហៅផ្លែងរ៉ាវីភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិសាមគ្គីឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដែលបានធ្វើសកម្មភាពលួចម៉ូតូកាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០វេលាម៉ោង១៩និង៤០នាទីនៅចំណុចភូមិឈូកសង្កាត់សំរោងក្រុងសំរោងខេត្តឧត្ដរមានជ័យ។ ជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤មានលេខតួ+ម៉ាស៊ីន៩១០៨០៤២ពាក់ស្លាកលេខ:សៀមរាប1R-0955នៅចំណុចផ្លូវគ្រួសក្រហមស្ថិតក្នុងភូមិត្រពាំងតាវចាស់ឃុំត្រពាំងតាវស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។ បច្ចុប្បន្នជនសង្ស័យរួមជានឹងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោងដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់៕