ក្រសួងបរិស្ថានបន្តគាំទ្រនិងពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹងសំរាម

ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្រសួងបរិស្ថានបានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះទៅរក ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន។ ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់៖…

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានស្រាវជ្រាវជំងឺកូវីដ១៩លើពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ចំនួន ៤៤៩នាក់ ក្នុងនោះមានវិជ្ជមានកូវីដ-១៩ចំនួន ១៦១នាក់

របាយការណ៍នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២១ របស់មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែលបានចុះពិនិត្យស្រាវជ្រាវជំងឺកូវីដ១៩លើពលករមក ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ និងបញ្ជូនពលករចេញពីមណ្ឌលចត្តាទ្បីស័ក ៖ ១-ពិនិត្យយកសំណាកពលករ សរុបចំនួន ៤៤៩នាក់ ស្រី ១៩៧នាក់ (អ្នកខេត្តឧត្តរមានជ័យ ចំនួនសរុប ១៥ នាក់…

គ្រូដោះគ្រោះ និងព្យាបាលជំងឺម្នាក់ត្រូវបានជាប់ខ្នោះ!បន្ទាប់ពីប៉ុនប៉ងរំលោភសេពសន្ធវៈ

ឧត្ដរមានជ័យៈ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីទទួល ពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានការអនុញ្ញាតពី លោក ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ចំនួន ១នាក់ មានឈ្មោះ មិន សុីថា (ហៅឆា) ភេទប្រុស…

បង្រ្កាបករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និងដោយទទួលបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនកម្លាំងជំនាញប្រឆាំង បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះបង្រ្កាបករណីចែកចាយ…

មន្ត្រីយោធាស័ក្តិ ៣ម្នាក់ កើតជម្ងឺខ្វះជាតិស្ករ ដេកស្លាប់លើអង្រឹងនៅកន្លែងធ្វើការ ដោយគ្មានអ្នកណាដឹង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ដោយមន្ត្រីយោធាម្នាក់បានដេកស្លាប់នៅក្នុងអង្រឹងនៅកន្លែងប៉ុស្តិ៍យាមទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះដែលដេកស្លាប់ឈ្មោះ ជិន ឈុត ឋានន្តរស័ក្តិអនុសេនីយ៍ឯក(ស័ក្តិ៣) ឋានៈជាមេបញ្ជាការរង កងអនុសេនាធំទី២ កងឯកភាពតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដេកស្លាប់លើអង្រឹងនៅកន្លែងប៉ុស្តិ៍យាមត្រួតពិនិត្យទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ នៅព្រំប្រទល់ខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ដែលក្នុងនោះក៏មានកងកម្លាំងនគរបាលវរសេ​នា​តូចការពារព្រំដែនគោកលេខ៨០៧និងកម្លាំងយោធាប្រមាណជា០៥ទៅ០៦នាក់នៅជាមួយផងដែរ…

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ពេលបោះមួយជំហ៊ានទៅមុខ ត្រូវគិតពីរជំហ៊ានបន្ទាប់ឱ្យហើយ

នៅព្រឹកថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហោះសារនៅលើFacebook អំពីសកម្មភាពចុះត្រួតពិនិត្យ ពិនិត្យវឌ្ឍនភាពនៃការរៀបចំទីតាំង សម្រាប់ត្រៀមព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ថ្នាក់តំបន់ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ២០២១ម្សិលមិញ។…

អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន បានទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

រកឃើញ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទី ៥លានហើយ

សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះបងប្រុសឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាននៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។ លោកជំទាវ ឱ វណ្ណឌីន​ នឹងនាំយកថវិកាចំនួន​ ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។ សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។ សូមកោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

ជនសង្ស័យជំនាញកាច់សោរ.ក ម៉ូតូ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ

ឧត្តរមានជ័យៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោហួតសុធីស្នងការនគរបាលខេត្តនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង១៧និង៣០នាទីលោកវរសេនីយ៍ទោអ៊ូចម៉ៅអធិការនគរបាលស្រុកត្រពាំងប្រាសាទបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងយោធាវរសេនាតូចអន្តរាគមន៍លេខ២៦២នៃកងពលតូចអន្តរាគមន៍លេខ៦ចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ពាក់ព័ន្ធករណីលួចកាច់សោរកយកម៉ូតូចំនួន០១គ្រឿងនៅចំណុចក្បែរទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍២៦២ស្ថិតក្នុងភូមិអូររំដេងឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទកាលពីវេលាម៉ោង១៣និង០០នាទី។ ជនសង្ស័យមានឈ្មោះឈុនឆៃវ៉េភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិស្រែក្រសាំងឃុំ-ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនិងឈ្មោះអាងសម្បត្តិភេទប្រុសអាយុ៤០ឆ្នាំស្នាក់នៅភូមិត្រាំប៉ោងឃុំព្រះប្រឡាយស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ជាមួយនឹងការឃាត់ខ្លួនកម្លាំងបានដកហូតម៉ូតូ០១គ្រឿងនិងសម្ភារៈសម្រាប់កាច់សោរកម៉ូតូមួយចំនួនទៀត។ ករណីនេះកម្លាំងការិយាល័យជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីរួចរាល់ហើយក៏ត្រូវបានចៅក្រមស៊ើបសួរចេញដីការបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបទបញ្ញត្តិមាត្រា៣៥៣និង៣៥៦នៃក្រមព្រហ្មទណ្ឌ៕  

អាជ្ញាធរខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹង ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅខេត្តឧត្តរមានជ័យ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោមការយក ចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូន ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមិនទាន់ទទួលបានការ ចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៦…