ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ
(ភ្នំពេញ)៖ បន្ទាប់ពីអ្នកលេងបណ្តាញសង្គម ដែលជាប្រជាពលរដ្ឋខ្មែរ មានការផ្ទុះប្រតិកម្ម ជុំវិញករណីថៃសាងសង់ប្រាសាទ ដែលស្រដៀងប្រាសាទអង្គរវត្តរបស់កម្ពុជា នៅទឹកដីថៃនោះ នៅពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសេចក្តីប្រកាសព៏ត៌មាន ស្តីពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ នៃប្រទេសថៃ បន្ទាប់ពីបានប្រមូលព័ត៌មាន និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ដូចប្រិយមិត្តអ្នកអានបានជ្រាបស្រាប់ ថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញព័ត៌មាន ក៏ដូចជានៅក្នុងបណ្តាញសង្គមថា…