កម្មករចែកចាយស្រាបៀរ២នាក់និងកាំបិតខ្វែវ ៣ដើម ត្រូវសមត្ថកិច្ចឃាត់ជាប់

កោះកុងៈ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងវែង នៃ អធិការដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋឈ្មោះ ង៉េង ប៊ុនថៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង មុខរបរកម្មកររោងចក្រ ថាមាន…

ជនសង្ស័យចំនួន ១៤នាក់ ត្រូវអាវុធហត្ថបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ អាវុធហត្ថរាជធានីភ្នំពេញក៏មិនភ្លេចការងារបង្រ្កាបផងដែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន ឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ការបង្ក្រាបបានជនសង្ស័យគ្រឿងញៀនទាំង ១៤នាក់ ៣ករណីផ្សេងគ្នា រួមមាន ៖ ករណីទី១៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជនសង្ស័យចំនួន…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទបិទមុខចូលផ្ទះប្រជាពលរដ្ឋលួចទូរស័ព្ទដៃ

កោះកុងៈ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ៣និង០០នាទីទៀបភ្លឺ កម្លាំងជំនាញអធិការក្រុងខេមរភូមិន្ទ បានសហការជាមួយប្រជាពលរដ្ឋ ចុះធ្វើការស្រាវជ្រាវ មុខសញ្ញាចោរបិទមុខដែលតែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះ ម៉េង សុខុម ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ដងទង់…

ជនជាតិ អ៊ីស្រាអែល បើករថយន្តបុកគូទរថយន្តមន្រ្តីយោធា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

តាកែវៈ នៅថ្ងៃអាទិត្យ ២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២១និង៣០នាទី នៅចំណុចផ្លូវជាតិ លេខ៤១ ចន្លោះគីឡូម៉ែត្រលេខ ៤៦-៤៧ក្នុងភូមិកដំណាក់ខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង…

អុញនោះ! បើកសុខៗ ស្រាប់តែរថយន្ត ផ្លាកលេខ ខេមរភូមិន្ទ 2 3-0083 ក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ នៅវេលាម៉ោងប្រមាណ ៨និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ចំណុចចំការកៅស៊ូ ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍១បង្កឡើង ដោយខ្លួនឯង ដោយរថយន្តម៉ាក នីសាន់ ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2 3-0083…

កម្លាំងនគរបាលចេញល្បាត ឃាត់ខ្លួនជាក់ស្ដែងជនសង្ស័យ០៣នាក់​​ ពាក់ព័ន្ធករណីអាវុធខុសច្បាប់

កំពង់ឆ្នាំៈ នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.​ ២៥៦៤​​ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ ដោយមានការដឹងនាំបញ្ជាផ្ទាល់ពីលោកវ.ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុង បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចេញល្បាតក្នុងមូលដ្ឋានមកដល់ចំណុចសួនស៊ីម៉ាក់ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ…

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចយ៉ាងដំណំ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបុកបន្តកន្ទុយគ្នា៣គ្រឿង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវនោះ ទើបរថយន្តខាងមុខគេ…

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិង…

ភ្នំពេញៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០២និង២០នាទីរំលងអាធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្ដែងពី បទលួច (ប៉ុនប៉ងលួច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ៣៥៥ កែងផ្លូវ៥១៦ ក្រុមទី៣ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ -ជនសង្ស័យ…

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យ ទីតាំងសិប្បកម្មផលិត តៅហ៊ូយ៉ាងលីអ៊ី មិនអនុលោមទៅតាមច្បាប់កំណត់

ភ្នំពេញៈ យោងតាមផេក សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា អាជ្ញាធរខណ្ឌមានជ័យ ចុះសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃ ក្រសួងមហាផ្ទៃត្រួតពិនិត្យទីតាំងសិប្បកម្មផលិត តៅហ៊ូយ៉ាងលីអ៊ី ស្ថិតក្នុងភូមិទ្រា ២ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅរសៀលថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត…

Update៖ បុរស ៣នាក់ ស្រវឹងស្រាបើកម៉ូតូក្នុងល្បឿនលឿន ទៅបុករថយន្តស៊េរីទំនើបម៉ាក Alphard បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួស ២នាក់

ភ្នំពេញៈ កាលពីវេលា ៩និង០០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបឹងកក់ ស្ថិតតាមបណ្តោយផ្លូវលេខR8 កែងនិងផ្លូវR5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរស ៣នាក់ បើកម៉ូតូក្នុងស្ថានភាពស្រវឹងស្រា ជ្រុលទៅបុករថយន្ត Alphard ស៊េរីទំនើប បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗម្នាក់ និង២នាក់ទៀត សន្លប់ស្ដូកស្ដឹង។…