Update៖ អាណោចអាធ័មណាស់! បុរសវ័យចំណាស់ម្នាក់ ធ្វើសន្តិសុខយាមបាន០៣ខែ ស្លាប់ចោលប្រពន្ធនិងកូន០៣នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០ នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសវ័យចំណាស់ម្នាក់ ជាសន្តិសុខយាមនៅ ក្រុមហ៊ុនមួយកន្លែង បានដេកស្លាប់ ចោលប្រពន្ធនិងកូនចំនួន០៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ សៅ…

អាមេរិក៖ មនុស្ស ៨នាក់ស្លាប់នៅឯព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយ ក្នុងទីក្រុង Houston នៃរដ្ឋ Texas

(តិចសាស់)៖ អាជ្ញាធរអាមេរិកបាន ឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយដែលមានអ្នកចូលរួម យ៉ាងណែនណាន់តាន់តាប់ នៅឯទីក្រុង Houston នៃរដ្ឋ Texas។ បើតាមមន្ត្រីប៉ូលិសអាមេរិកក្នុងតំបន់, ភាពចលាចលបានកើតឡើង បន្ទាប់ពីហ្វូងមនុស្សបានសម្រុកចូលរួមក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីខាងលើ។ មនុស្ស១១នាក់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារខ្វះខ្យល់ដកដង្ហើម ឬគាំងបេះដូង ហើយក្នុងចំណោមអ្នកទាំងនេះមាន ៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។…

ករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំៈ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មានករណីគាំងបេះដូង០១លើក ករណីរន្ទះបាញ់០១លើក និងករណីខ្យល់កន្ត្រាក់០១លើក ។ ១.ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទី ស្ថិតនៅភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីមនុស្សគាំងបេះដូង០១លើក បណ្តាលអោយ ស្លាប់មនុស្សម្នាក់។…

Update៖ អាសូរណាស់ បុរសពោះម៉ាយម្នាក់ ពេលយប់ធ្វើសន្តិសុខ ពេលថ្ងៃរត់កង់បី ដេកស្លាប់ចោលកូនស្រី ៣នាក់ ឲ្យកំព្រាគ្មានឪពុក

ភ្នំពេញៈ បុរសពោះម៉ាយម្នាក់ ដែលមានកូនស្រី ៣នាក់ក្នុងបន្ទុកផងនោះ បានធ្វើជាអ្នករត់កង់បីពេលថ្ងៃ និងសន្តិសុខយាមធនាគារពេលយប់ បានដេកគាំងបេះដូងស្លាប់ក្នុងកង់បីរបស់ខ្លួនចោលកូនស្រី ៣នាក់ឲ្យកំព្រាគ្មានឪពុក។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ…

កងកម្លាំងប្រដាប់អាវុធប្រទេស ម៉ាល់តា បានជួយសង្គ្រោះទូកជនអន្តោប្រវេសន៍ចំនួន ៤១នាក់ ដែលកំពុងជួបការលំបាក

យោងតាមអ្នកនាំពាក្យនគរបាលនិយាយថា កងកម្លាំងប្រដាប់អាវុធប្រទេស ម៉ាល់តា បានជួយសង្គ្រោះទូកជនអន្តោប្រវេសន៍ចំនួន ៤១នាក់ ដែលកំពុងជួបការលំបាក ខណៈកំពុងស្វែងរកការជួយសង្គ្រោះ ។ ទន្ទឹមនេះដែរ កងកម្លាំងប្រដាប់អាវុធប្រទេស ម៉ាល់តា បានជួយសង្គ្រោះជនអន្តោប្រវេសន៍ពីរនាក់ផ្សេងទៀត ដែលត្រូវបានជួយ សង្គ្រោះដោយ នាវាសង្គ្រោះធ្វើប្រតិបត្តិការដោយអង្គការក្រៅរដ្ឋាភិបាល ហើយស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យនិយាយថាម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសង្ស័យថា មានជំងឺគាំងបេះដូង។  

ជំងឺបេះដូង៖ រោគសញ្ញាគ្រោះថ្នាក់ស្ងាត់ៗ ៧យ៉ាង

ជំងឺបេះដូង មូលហេតុនៃការស្លាប់បាត់បង់ជីវិតលំដាប់ទីមួយរបស់មនុស្សជាតិលើពិភពលោក គ្រោះភ័យស្ងាត់ៗដែលអាចវាយលុកសុខភាពបើសឹនជាមិនប្រយ័ត្ន។ តើមិត្តអ្នកអានជឿឬមិនជឿថា អាការត្រឹមតែបន្តិចបន្តួចនោះអាចជាសញ្ញារបស់គ្រោះថ្នាក់ពីអាការនៃជំងឺបេះដូងបាន។ ១- ទន់ល្វើយ អស់កម្លាំងខ្លាំង លោកស្រីវេជ្ជបណ្ឌឹត Stacey E. Rosen អ្នកជំនាញការផ្នែកប្រព័ន្ធសរសៃឈាមបេះដូងរបស់ស្រ្តីមកពី North Shore-LIJ Health System បានបង្ហើបឱ្យដឹងថា អាការជំងឺបេះដូងដែលតែងជួបជាទូទៅច្រើនបំផុត ជាពិសេសនៅលើស្រ្តីដែលមានអាការគាំង​បេះដូងគេប្រទះឃើញថា…

ចំណុចគួរយល់ដឹង! រួមភេទគ្រប់គ្រាន់ ជួយដល់សុខភាពបេះដូងរបស់អ្នក

ការសិក្សាជាច្រើនបានលើកឡើងថា «ការរួមភេទជួយទប់ស្កាត់ការគាំងបេះដូង»។ ដូចជាការសិក្សារបស់ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្រាវជ្រាវ New England នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានតាមដានសកម្មភាពផ្លូវភេទរបស់បុរសប្រមាណ ១០០០នាក់ ដែលមានអាយុពី ៤០ ទៅ ៧០ឆ្នាំ។ គេបានរកឃើញថា បុរសដែលបានរួមភេទ២ដងក្នុងមួយសប្តាហ៍មានអត្រាគាំងបេះដូងតិចជាងដល់ទៅពាក់កណ្តាល បើធៀបនឹងអ្នកដែលមិនបានរួមភេទញឹកញាប់។ នៅក្នុងការសិក្សាមួយផ្សេងទៀតអ្នកវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ Wilkes ក្នុងរដ្ឋ…

ការញ៉ាំប្រៃ ផ្តល់មហន្តរាយស្ងាត់ៗ បំផ្លាញសុខភាព

  បើសឹនអ្នកជាមនុស្សម្នាក់ដែលមានទម្លាប់ញ៉ាំអ្វីក៏ត្រូវតែមានទឹកត្រីម្ទេសដើម្បីបន្ថែមភាពប្រៃនៅក្នុងអាហារជាប្រចាំដោយអាងហេតុផលថា ទាល់តែប្រៃបន្តិចទើបឆ្ងាញ់នោះ តើមានអ្នកណាដឹងខ្លះទេថា ភាពឆ្ងាញ់ដែលយើងបានទទួលនោះ នឹងក្លាយជា”ក្តីមហន្តរាយស្ងាត់ៗ” ដែលបំផ្លាញសុខភាពរបស់យើងដោយមិនដឹងខ្លួន។ ជាទូទៅរាងកាយមនុស្សយើងត្រូវការសូដ្យូមប្រមាណ 2.400 មិល្លីក្រាមក្នុងមួយថ្ងៃ ឬគិតជាអំបឹលក៏ត្រឹមតែប្រមាណជា 1ស្លាបព្រាកាហ្វេប៉ុណ្ណោះ តែបច្ចុប្បន្នមនុស្សភាគច្រើនញ៉ាំសូដ្យូមលើសពីភាពចាំបាច់ដល់ទៅជាង 3 ដងឯណោះ ដូច្នេះនៅពេលយើងញ៉ាំប្រៃចូលទៅច្រើនលើសពីរាងកាយយកទៅប្រើប្រាស់អស់នោះ យូរថ្ងៃទៅ បើមិនព្រមផ្លាស់ប្តូរទង្វើក្នុងការបរិភោគទេនោះ វានឹឹងនាំឆ្ពោះទៅរកបច្ច័យប្រថុយរបស់ជំងឺផ្សេងៗ ដូចជា…

នគរបាលខេត្តកណ្ដាល ចុះធ្វើកោសល្យវិច្ច័យសាកសព០៣នាក់ ករណីពុលស្រាថ្នាំ

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះពិនិត្យនិងកោសល្យវិច្ច័យសាកសពបុរស៣នាក់ បន្ទាប់ពីនាំគ្នាផឹកស្រាថ្នាំ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី៣ ខែកក្កដា​ ឆ្នាំ២០២១ វេលាម៉ោង២៣និង៣០ នាទី នៅចំណុចភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល…

បុសរ៣នាក់បានស្លាប់ជាបន្តបន្ទាប់ ដោយសារផឹកស្រាច្រើនលើសកំរិត

  ខេត្តកណ្ដាល ៖ នគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានធ្វើការចុះពិនិត្យនិងកោសល្យវិច្ច័យសាកសពបុរស៣នាក់ បន្ទាប់ពីពួកគាត់នាំគ្នាផឹកស្រាថ្នាំ ។ ករណីនេះ បានកើតឡើងតាំងតែពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣និង:៣០ នាទី នៅចំណុចភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនរងគ្រោះ ទី១-ឈ្មោះ ម៉ែន…