បុរសវ័យចំណាស់ ចំនួន០២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងថ្ងៃតែមួយនៅកន្លែងផ្សេងគ្នា

កំពង់ធំៈ នៅថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ មានករណីគាំងបេះដូង០១លើក និងធ្វើអត្តឃាត (ចងក)០១លើក បណ្តាលឲ្យបុរសវ័យចំណាស់ចំនួន០២នាក់ ស្លាប់បាត់បង់ជីវិត ក្នុងថ្ងៃតែមួយនៅកន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ…

កម្លាំងនគរបាលឃាត់អ្នកបើកបររថយន្ត ៣៥គ្រឿង ដឹកដី ថ្ម ខ្សាច់ ជ្រុះលើដងផ្លូ មកធ្វើការអប់រំ និងធ្វើកិច្ចសន្យា

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយយោងតាមសំណូមពររបស់មហាជន ដែលក្រុមការងារប្រតិកម្មរហ័ស និងព័ត៌មាននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រមូលបានពីបណ្ដាញទំនាក់ទំនងសង្គម ស្នើឲ្យសមត្ថកិច្ចពិនិត្យនៅភូមិសាស្ត្រឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រោះឡានដឹកដីបើកយ៉ាងអាណាធិបតេយ្យ វ៉ាជែងគ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀត ដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឱ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង។ ចាប់តំាងពីផ្សារដើមត្រាំងរហូតដល់ខាងលិចភូមិព្រៃប្រសាទ ឡានដីបើកលឿនៗខ្លាំងណាស់។ ឆ្លើយតបសំណូមពររបស់មហាជន លោកស្នងការនគរបាលខេត្តកណ្ដាល…

ទទួលបានព័ត៌មានពីពលរដ្ឋភា្លម សមត្ថកិច្ចចុះឃាត់ខ្លួនតៃកុងរថយន្តដឹកដីបើកវ៉ាជែងហុយដីប៉ះពាល់ដល់សុខភាពអ្នកដំណើរ ធ្វើការអប់រំ និងកិច្ចសន្យា

កណ្ដាលៈ នៅព្រឹកថ្ងៃទី២១ខែមិថុនា​ ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងក្រុមការងាប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងនោះ។ គណនី ហ្វេសបុក (Facebook) សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សាររបស់ផេក (page) ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស…

បុរសម្នាក់ ជាសន្តិសុខយាមនៅធនាគារហត្ថា ដេកស្លាប់នៅលើអង្រឹង នៅខេត្តសៀមរាប

សៀមរាប: នៅវេលាម៉ោង០៦ និង00នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ មានករណីសន្តិសុខដេកស្លាប់ ត្រង់ចំណុចប៉ុស្តិ៍យាមទីតាំងធនាគារហត្ថា ស្ថិតនៅក្រុមទី២៥ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ សពជនរងគ្រោះឈ្មោះ សេង ខុន ភេទប្រុស អាយុ៥២ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជន រស់នៅភូមិទួលរវៀង…

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ មកលើជនរងគ្រោះឈ្មោះ ផេង ស្រីលីន អាយុ៣៥ឆ្នាំ រស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ…

បុរសមិនស្គាល់អត្តសញ្ញណម្នាក់ ត្រូវពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្បែរគ្រែក្នុងខ្ទម

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់វេលាម៉ោង០៥ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅនឹងដីក្បែរគ្រែមុខខ្ទមគ្មានមនុស្សនៅ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរសំព័រ បានចុះស្រាជ្រាវ បុរសដែលដេកស្លាប់មានឈ្មោះ…

បុរសវ័យចំណាស់ម្នាក់ ដួលផ្កាប់មុខនៅក្នុងបន្ទប់ទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩និង ៣៥នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានករណីមនុស្សស្លាប់ដោយជំងឺគាំងបេះដូង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្ទះឈ្មោះ ឈាន រីន…

Update៖ យុវជនម្នាក់ សង្ស័យប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បណ្តាលឲ្យដេកគាំងបេះដូងស្លាប់

ភ្នំពេញៈ មានករណីយុវជនម្នាក់ សង្ស័យប្រើសារធាតុញៀនលើសកម្រិត ដេកគាំងបេះដូងស្លាប់ ក្នុងបរិវេណរបងផ្ទះម្តាយមីងរបស់ខ្លួន ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ ម៉ាត់ ដារ៉ាមីន…

ប្រធានក្រុមហ៊ុនគ្រឿងសង្ហារឹមម្នាក់ ជាជនជាតិរុស្ស៊ី ដួលស្លាប់ផ្កាប់មុខនៅបន្ទប់ខុនដូរវីស្តារ

ភ្នំពេញៈ ជនជាតិរុស្ស៊ីសញ្ញាតិខ្មែរម្នាក់ និងជាប្រធានក្រុមហ៊ុនគ្រឿងសង្ហារឹមមួយ ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់ នៅបន្ទប់ទឹកនៅក្នុងបន្ទប់ខុនដូរមួយកន្លែង បន្ទាប់ពីមានជំងឺប្រចាំកាយ ផឹកស្រារយៈពេល៥ថ្ងៃជាប់ៗគ្នា អស់ចំនួន៨ដប ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាប្រមាណ១០ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចបន្ទប់លេខ១៨HI ខុនដូរ វីស្តារ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ…

សាកសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលព្រៃត្រែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាកាន កម្លាំងជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងជំនាញកោសល្យវិច្ច័យពេទ្យខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ញ៉ឹង រស់រវើក បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យសពឈ្មោះ លឹម ប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិបត់កណ្តោល ឃុំបឹងបត់កណ្តោល ស្រុកបាកាន…