តើកូ​លេ​ស្តេ​រ៉ូល​គឺជា​អ្វី​? វាមាន​គ្រោះថ្នាក់​បែបណា​ខ្លះ​?

លោក​វេជ្ជបណ្ឌិត​ជំនាញ​ខាង​អាហារ​ និង​សុខ​ភាព​បាន​រៀបរាប់​ថា​ កូ​លេ​ស្តេ​រ៉ូល​ គឺ​ខ្លាញ់​មួយ​ប្រ​ភេទ​ដែល​ចាំបាច់​ចំពោះ​រាងកាយ​ ដើម្បី​នាំទៅ​ប្រើ​ប្រាស់​ក្នុង​កម្ម​វី​ធី​ផលិត​កោ​សិកា​ផ្សេង​ៗ តែបើ​សិន​មានកម្រិត​កូ​លេ​ស្តេ​រ៉ូល​ច្រើនជ្រុល​ពេក​ នឹង​មាន​ភាព​ប្រថុយប្រថាន​ ធ្វើ​ឱ្យ​កើតជំងឺ​ ព្រោះ​កូ​លេ​ស្តេ​រ៉ូ​លនឹង​ទៅ​តោង​ជាប់​នៅ​តាម​បរិវេណ​ជញ្ជាំង​សរ​សៃ​ឈាម​ ធ្វើ​ឱ្យ​ឈាម​ហូរ​មិនបាន​ស្រួល​ ហុច​ផល​ឱ្យ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​មិន​គ្រប់គ្រាន់​ ប្រថុយ​នឹង​ការ​កើតជំងឺ​បេះដូង​ និង​ជំងឺ​សរសៃឈាម​ខួរក្បាល​។ អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់ ​សម្រាប់​អាហារ​ដែល​មាន​កូ​លេ​ស្តេ​រ៉ូល​ខ្ពស់​ នឹង​ប្រទះឃើញ​នៅក្នុង​សាច់សត្វ​ជាប់​ខ្លាញ់​ របស់​ចៀន​បំពង​ បង្អែម​ដែល​មាន​ចំណែក​ផ្សំ​ពី​ម្សៅ​គ្រី​ម ប៊័រ​ និង​ឈីស​…

តាមពិត! សត្វគោដែលស្លាប់កាលពីថ្ងៃមុន គឺត្រូវគេដាក់ថ្នាំបំពុលនៅក្នុងអាងទឹក

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ដែលជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា បុគ្គលអ្នករំលោភយក អាងទឹក (មេទឹក) សាធារណៈរបស់រដ្ឋទៅធ្វើជារបស់ខ្លួន រួចប្រើថ្នាំគីមី (ថ្នាំពុល) ដាក់ចូលអាងទឹកបំពុលគោរបស់អ្នកស្រុកដែលផឹកទឹកអាងឲ្យស្លាប់ គឺជាជនឧក្រិដ្ឋ។ ការលើកឡើងបែបនេះរបស់លោក សួន សេរីរដ្ឋា គឺបន្ទាប់ពី មានករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ…

សត្វគោងាប់ជាច្រើនក្បាល ដោយសារថ្នាំពុលគីមីនៅខេត្តកំពង់ធំ ខណៈមន្ត្រីជំនាញណែនាំមិនអោយបរិភោគ និងចរាចរលក់ចែកចាយ

កំពង់ធំ៖ លោក ច័ន្ទ បញ្ញាវន្ត ប្រធានការិយាល័យផលិកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំបញ្ជាក់នាថ្ងៃទី៨ ខែតុលានេះថា ករណីគោអ្នកស្រុកជាច្រើនក្បាលនៅភូមិរលួស នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានងាប់ដោយសារពុលថ្នាំគីមី។ លោក ច័ន្ទ បញ្ញាវន្ត និយាយថា« សត្វគោទាំងអស់នេះក្រោយពីជំនាញយើងបានចុះទៅពិនិត្យជាក់ស្តែងគឺងាប់ដោយសារពុលថ្នាំពុលពិតប្រាកដមែន មិនមានករណីជំងឺឆ្លងនោះឡើយ»។ មន្ត្រីជំនាញបានធ្វើការណែនាំដល់ម្ចាស់សត្វទាំងឣស់ គឺមិនអនុញ្ញាតឲ្យយកសត្វដែលងាប់ទាំងអស់នេះយកទៅធ្វើការវះកាត់ដើម្បីយកសាច់មកបរិភោគ និងចរាចរលក់ចែកចាយជាច់ខាត…

ឯកឧត្តម​ ម៉ៅ​ ធនិន អញ្ជើញជាអធិបតីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។…

តើសម្បក​ខ្ទឹមបារាំង មានសារៈប្រយោជន៍អ្វីខ្លះ?

យើង​បកសម្បក​ខ្ទឹមបារាំង​រួច​ក៏​បោះ​វា​ចោល​ទៅក្នុង​ធុងសំរាម ព្រោះតែ​យើង​គិតថា​វា​គ្រាន់តែ​ជា​ផ្នែក​ខាងក្រៅ មិនមាន​ប្រយោជន៍​អី្វ​នឹងត្រូវ​រក្សាទុក​ទៀត​នោះទេ ប៉ុន្តែ​ការពិតទៅ​ការ​បោះចោល​សម្បក​ខ្ទឹមបារាំង​គឺ​ប្រៀបបាន​ទៅនឹង​ការបោះ​ចោល​នូវ​គុណប្រយោជន៍ ដ៏​សំខាន់​មួយ​ដែល​អ្នក​មិនដែល​នឹកស្មាន​ដល់។ សម្បក​ខ្ទឹមបារាំង​លាក់ទុក​នូវ​ជាតិ​សរសៃ និង Phenolic ដែល​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង ហើយ​ក៏មាន​សមត្ថភាព​អាចជួយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ការពារ​កុំឱ្យ​កើតមាន​ការកកស្ទះ​សរសៃឈាម​ផងដែរ។ ដូច្នេះ​ពេល​ក្រោយ នៅពេលដែល​អ្នក​ចម្អិន​អាហារ​ណា​ដែល​យក​ខ្ទឹមបារាំង​ធ្វើជា​បន្លែ​នោះ សូមកុំ​ចោល​សម្បក​របស់​វា​ទៀត ចូរ​ប្រមូល​វា​ទុក​មួយអន្លើ ដើម្បី​ទាញយក​ប្រយោជន៍​ចំពោះ​សុខភាព​របស់​អ្នក។ អត្ថប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​សម្បក​ខ្ទឹមបារាំង​រួមមាន​ដូចជា ៖ – កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយ…

កម្លាំងជំនាញចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ…

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០ គីឡូក្រាម

កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៧:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ.មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត…

គន្លឹះ៥យ៉ាង ជួយដោះស្រាយការឈឺចាប់ទ្វារមាស ក្រោយរួមភេទ

ជាទូទៅ នៅក្រោយពេលដែលមិត្តនារីប្រតិបត្តិការលើគ្រែដ៏ខ្លាំងក្លាជាមួយនឹងដៃគូ គឺអាចជួបប្រទះនឹងបញ្ហាឈឺចាប់ទ្វារមាស ហើយបញ្ហានេះក៏អាចកើតឡើង សម្រាប់អ្នកដែលទើបតែរួមភេទដំបូងផងដែរ។ តែយ៉ាងណា នៅពេលនេះ គេហទំព័រ ដំណឹង សូមណែនាំលោកអ្នកអំពីគន្លឹះទាំង៥យ៉ាង អាចដោះស្រាយការឈឺចាប់ទ្វារមាសរបស់មិត្តនារីបានយ៉ាងមានប្រសិទ្ធភាព ក្រោយពេលរួមភេទរួច។ ១៖ ការស្អំទឹកកក ការស្អំទឹកកកផ្តល់ភាពត្រជាក់ស្រួល និងដោះស្រាយបញ្ហាឈឺចាប់នៅបរិវេណទ្វារមាសបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះយើងមិត្តនារីអាចស្អំទឹកកករយៈពេលពី៥ទៅ១០នាទីក្នុងមួយដង និងមិនត្រូវដាក់ទឹកកកនៅលើទ្វារមាសដោយផ្ទាល់ឡើយ។ ២៖ ផ្អាកប្រើខោទ្រនាប់ជាបណ្តោះអាសន្ន…

ប្រទេសអ៊ីរ៉ង់ចាប់ផ្តើមការនាំចេញប្រេងឥន្ធនៈសារជាថ្មីទៅកាន់ ប្រទេសអាហ្វហ្គានីស្ថាន​​ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលថ្មី

(Reuters)- ប្រទេសអ៊ីរ៉ង់ចាប់ផ្តើមការនាំចេញប្រេងឥន្ធនៈសារជាថ្មីទៅកាន់ ប្រទេសអាហ្វហ្គានីស្ថាននៅប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី ដែលចូលកាន់អំណាចដោយសារការដកទ័ពរបស់អាមេរិក ការស្នើរសុំនោះគឺ ដើម្បីទិញប្រេងពីប្រទេសដែលត្រូវបានដាក់ទណ្ឌកម្មកាន់តែបើកចំហ ។ កាលពីសប្តាហ៍មុន ក្រុមមូស្លីម Sunni បានដណ្តើមអំណាចនៅអាហ្វហ្គានីស្ថាន នៅពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដកកងទ័ពបន្ទាប់ពីសង្គ្រាមរយៈពេល២០ឆ្នាំ។ តម្លៃប្រេងសាំងនៅអាហ្វហ្គានីស្ថានបានឡើងដល់៩០០ដុល្លារសហរដ្ឋអាមេរិកក្នុង ១តោន ខណៈដែលប្រជាជនអាហ្វហ្គានីស្ថានជាច្រើនបានចាកចេញពីទីក្រុងដោយសារខ្លាចការសងសឹក និងការវិលត្រឡប់ទៅរកច្បាប់អ៊ីស្លាមដ៏តឹងរឹងដែលក្រុមតាលីបង់បានបង្ខំឲ្យគោរព ក្នុងកំឡុងពេលកាន់អំណាចកាលពីពីរទសវត្សរ៍មុន។ ដើម្បីទប់ទល់នឹងការឡើងថ្លៃនេះ…

CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជូនដល់ក្រុមហ៊ុនចំនួន ៧ទីតាំង ជាមួយនឹងទុនវិនិយោគជិត ៧០លានដុល្លារអាម៉េរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅថា CDC បាន សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ទីតាំង បន្ថែមជា មួយនឹងទុនវិនិយោគជិត ៧០លានដុល្លារអាម៉េរិក រួមជាមួយនឹងឱកាសការងាររាប់ពាន់កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖ ១. ETHAN METAL MANUFACTURE CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម…