អាល់កុលក្លែងក្លាយនិងពពុះសណ្តែកមានផ្ទុកសារធាតុគីមី ត្រូវបានដកហូតនៅខេត្តស្វាយរៀង

ស្វាយរៀងៈ យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថា​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង កន្លែងលក់ទំនិញ ម៉ាត និងឱសថស្ថាននានា នៅក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។ ជាលទ្ធផលមន្ត្រីជំនាញបាន រកឃើញ…

ហេតុអ្វីបានជាទ្វារមាស មិនមានទឹកលំអិលពេលរួមភេទ?

  ការចេញទឹករម្អិល អំឡុងពេលរួមភេទអាចជួយឲ្យប្រតិបត្តិការលើគ្រែរបស់យើងកាន់តែរលូន និងពោរពេញទៅ ដោយភាពសុខស្រួល។ ផ្ទុយទៅវិញ ប្រសិនបើ រាងកាយមិនផលិតទឹករម្អិលទេនោះ វាអាចធ្វើឲ្យយើងក៏ដូចជាដៃគូ មានការឈឺចាប់នៅពេលរួមភេទ។ តើមូលហេតុអ្វីខ្លះ ដែលធ្វើឲ្យស្រីៗយើងមិនចេញទឹករម្អិល? ១. កង្វះជាតិទឹក កង្វះជាតិទឹកអាចជាមូលហេតុ ដែលធ្វើឲ្យទ្វារមាសស្ងួត។ ដោយសារតែកោសិកា របស់យើងផ្សំឡើងពីទឹកភាគ ច្រើនដូចនេះហើយ នៅពេលដែលយើង…

ពិនិត្យរាងកាយរបស់អ្នក.! ថាតើគួរញ៉ាំវីតាមីននៅពេលណា?

    វីតាមីន គឺជា សារធាតុ Organic ដែលចាំបាច់សម្រាប់រាងកាយ វីតាមីនជួយឱ្យការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗរបស់រាង​កាយធ្វើការបានដោយត្រឹមត្រូវ និងជួយឱ្យជីវិតដំណើរការទៅបាន បើខ្វះវីតាមីន និងសារធាតុរ៉ែ រាងកាយនឹងឈប់ធ្វើការ។ វីតាមីនប្រភេទខ្លះ រាងកាយអាចច្នៃប្រឌិតឡើងដោយខ្លួនឯងបាន តែយ៉ាងណាក៏ដោយ ក៏យើងត្រូវតែទទួលបានពីខាងក្រៅមកដែរ អ្នកវិភាគខាងគីមីបានតាំងចំណុចសង្កេតថា នៅពេលខ្វះវីតាមីន និងសារធាតុរ៉ែ រាងកាយរបស់មនុស្សនឹងបង្ហាញសញ្ញាដាស់តឿនជាមុនតាមរយៈភាពខុសប្រក្រតីដែលយើងអាចសង្កេតឃើញបាននៅលើអវយវៈផ្សេងៗ…

អារម្មណ៍របស់អ្នក អាចបង្ករអន្តរាយដល់ស្បែក ទាំងមិនដឹងខ្លួន

    មានការលើកឡើងថា “ សំណើចគឺជាថ្នាំដ៏ល្អបំផុត” ប៉ុន្តែតើយើងពិតជាធ្វើតាមវាប៉ុន្មានដងហើយ? ពិបាកណាស់មែនទេ? ទោះយ៉ាងណា ការសិក្សាបានបង្ហាញថា កំរិតសើចប្រចាំថ្ងៃរបស់អ្នក អាចជួយអ្នកឱ្យស្បែកស្រស់ថ្លា។ដោយឡែកអារម្មណ៍អវិជ្ជមានច្រើនពេក មិនត្រឹមតែជះឥទ្ធិពលដល់រាងកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរូបរាងនៃស្បែករបស់អ្នកមានសភាមិនល្អផងដែរ។ពិតណាស់ អារម្មណ៍ត្រូវបានកំណត់ថា ជាគុណប្រយោជន៍មួយផងដែរ ពីមួយម៉ោងទៅមួយម៉ោង បើអ្នកប្រកាន់ខ្ជាប់នូវអារម្មណ៍អវិជ្ជមានអស់រយៈពេលជាយូរ ស្បែករបស់នាក់ប្រហែលជាចាស់ជាងអាយុមិនខាន។ សូម្បីតែអ្នកជំនាញខាងគ្រឿងសំអាងនិងអ្នកជំនាញសុខភាពទូទាំងពិភពលោក យល់ថាអារម្មណ៍និងទស្សនវិស័យរបស់អ្នកមានឥទ្ធិពលខ្លាំងបំផុត…

សត្វត្មាតត្នោត និងត្មាតផេះបានវិលត្រឡប់មកកាន់ទ្រនំរបស់ពួកវាវិញក្នុងដែនជម្រកសត្វព្រៃស្រែពកក្រោយអវត្តមានអស់រយៈពេលជាងប្រាំឆ្នាំ

ពោរពេញដោយក្តីរីករាយឥតឧបមា ក្រុមការងារស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការWWF បានផ្តល់ដំណឹងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះថា ពួកគេបានកត់ត្រានូវវត្តមាននៃសត្វត្មាតត្នោតចំនួនពីរក្បាល និងត្មាតផេះចំនួនមួយក្បាលនៅសំបុកព្រៃធម្មជាតិរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។ ក្រុមការងារស្រាវជ្រាវបានបញ្ជាក់ថាលទ្ធផលជាច្រើនដែលគេសម្រេចបានក្នុងរយៈពេលកន្លងមកដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិជាកត្តារួមចំណែកយ៉ាងសំខាន់ដល់ការវិលត្រលប់មកកាន់ទ្រនំវិញរបស់សត្វស្លាបទាំងពីរប្រភេទនេះ ដែលសុទ្ធសឹងជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្រោយពីអវត្តមានក្នុងរយៈពេលដ៏យូរ។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវក្នុងតំបន់នេះ សត្វត្មាតត្នោតធ្លាប់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនបួនក្បាល ហើយឃើញវត្តមានរបស់វាចុងក្រោយបង្អស់នៅចុងឆ្នាំ២០១៥ រីឯសត្វត្មាតផេះវិញ ត្រូវបានគេកត់ត្រាចុងក្រោយបំផុតនៅក្នុងឆ្នាំ២០១៧ រហូតមកទល់ពេលបច្ចុប្បន្ន។ យោងតាមការសន្និដ្ឋានមួយរបស់កញ្ញា Milou Groenenberg…

ចំណុចមាសទាំង ៥នេះ! ជួយដោះស្រាយបញ្ហា ឈឺចាប់ទ្វាមាសពេលរួមភេទ

  ពិតណាស់ក្រោយប្រតិបត្តិការលើគ្រែដ៏ខ្លាំងក្លា ជាមួយនឹងដៃគូ ស្រីៗគ្នាយើងអាចជួបប្រទះបញ្ហាឈឺទ្វារមាស ហើយបញ្ហានេះក៏អាចកើត ឡើង សម្រាប់អ្នកដែលទើបតែរួមភេទជាលើកដំបូងដែរ។ ខណៈពេលដែលការរួមភេទដ៏ខ្លាំងក្លា អាចធ្វើឲ្យយើងអស់កម្លាំង ហត់នឿយ និង ឈឺចាប់ យើងចាំបាច់ត្រូវយកចិត្តទុកដាក់ ចំពោះតំបន់ពិសេស ដោយធ្វើការព្យាបាលតាមវិធីខាងក្រោមនេះ ។ ១៖ ស្អំទឹកកក ការស្អំទឹកកកផ្ដល់ភាពត្រជាក់ស្រួល និង…

ដើម្បីអបអរក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគឿងញៀន បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន បន្ទាប់ពីរឹបអូសបានពីក្រុមឧក្រិដ្ឋជន

ដើម្បីអបអរក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគឿងញៀន ថ្ងៃទី២៦មិថុនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៩កក្កដានេះ បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន បន្ទាប់ពីរឹបអូសបានពីក្រុមឧក្រិដ្ឋជន។ ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្រ្តីជាន់ខ្ពស់អង្គភាពផ្សេងៗ និងតំណាងស្ថានទូតប្រចាំកម្ពុជាមួយចំនួនទៀតផងដែរ។   របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា…

តើរាងកាយ​មនុស្ស​យើង​មាន​ផ្ទុកឈាម​ប៉ុន្មាន​លី​ត្រ?

រាងកាយ​របស់​មនុស្ស​យើង​នឹង​រស់​នៅបាន​ក៏ដោយ​សារ​ខ្យល់​សម្រាប់​ដកដង្ហើម អាហារ និង​ទឹក​សម្រាប់​ការរស់នៅ​រប​ស់ជី​វិត តែ​ការពិត​ក្រៅពី​បច្ច័យ​ទាំងអស់នេះ​ដែលជា​ចំណែក​ផ្គុំចម្បងៗហើយ​នោះ រាងកាយ​របស់​យើង​នៅ​ត្រូវមាន​វត្ថុ​មួយទៀត​នៅក្នុង​រាងកាយ​របស់​យើង​ផងដែរ ទើប​ធ្វើឱ្យ​ការរស់នៅ​របស់​ជីវិត​ដំណើរការ​ទៅ​យ៉ាង​ល្អឥតខ្ចោះ​បំផុត នោះ​គឺ​ប្រព័ន្ធ​ឈាម។ រាងកាយ​នឹងត្រូវ​ពឹង​អាស្រ័យ​ប្រព័ន្ធ​ការហូរ​វិល​របស់​ឈាម (ហៅថា ប្រព័ន្ធ​ឈាម​រត់) ធ្វើជា​អ្នក​ចិញ្ចឹម​អវយវៈ​គ្រប់ផ្នែក​របស់​រាងកាយ។   “ឈាម” ជា​វត្ថុ​រាវ ប្រកបដោយ​ទឹក​ឈាម គ្រាប់​ឈាម កោសិកា​គ្រាប់​ឈាមក្រហម កោសិកា​គ្រាប់​ឈាមស។ រាងកាយ​របស់​យើង​នឹងមាន​ឈាម​នៅ​ខាងក្នុង​ប្រមាណ​ជា 5លិ​ត្រ…

សមត្ថកិច្ចចម្រុះបង្ក្រាបគ្រឿងក្នុងជ្រូក១០តោននាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតខុសច្បាប់

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបាលឲ្យដឹងថា សមត្ថកិច្ចចម្រុះបានបង្ក្រាបគ្រឿងក្នុងជ្រូកប្រមាណ១០តោននាំចូលពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតល្មើសច្បាប់ដឹកតាមរថយន្តធុនធំរបស់ថៃនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តង់ត្រីក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលសត្វខេត្តបន្ទាយមានជ័យបានប្រាប់ថា កម្លាំងរបស់លោកសហការគ្នាជាមួយនគរបាលប្រឆាំងសេដ្ឋកិច្ចបទល្មើសខេត្តកម្លាំងជលផលខេត្តបានបង្ក្រាបផលិតផលសត្វដែលលួចនាំចូលពីប្រទេសថៃមានសាច់ជ្រូក៨០កេសនិងមានសាច់មាន់ឆ្អឹងមានច្រើនទៀតសរុបទំងន់ប្រហែលជា១០តោន។ លោក ហ៊ុយ​ ទូច បានបញ្ជាក់ថាផលិតផលសាច់ជ្រូកដែលសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបនេះ៖ទី១-គឺពុំមានច្បាប់អនុញ្ញាតចេញពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងអគ្គនាយកដ្ឋានហើយមួយវិញទៀតទាក់ទងទៅនិងការដឹកជញ្ជូនគឺមិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនៃច្បាប់សុខភាពសត្វនិងផលិតកម្មសត្វនិយាយរួមការដឹកខុសលក្ខណៈបច្ចេកទេសនៃការវិញខ្ចប់ដែលធ្វើឲ្យផលិតផលទាំងនេះខូចគុណភាពប៉ះពាល់សុខភាពប្រជាពលរដ្ឋយកទៅទទួលទាន។ លោកហ៊ុយទូចបញ្ជាក់ទៀតថាផលិតផលគ្រឿងក្នុងជ្រូកឆ្អឹងមាន់ទាំងនេះដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យគឺប្រមូលយកទៅដុតកម្ទេចចោលដោយមិនមានការលើកលែងនោះទេ។ប៉ុន្តែមុនដុតកម្ទេចចោលត្រូវយកសំណាកមកវិភាគរកសារធាតុគីមីដែលបំផ្លាញសុខភាពជាមុនសិនបន្ទាប់មករៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការនីតិវិធីផងដែរ៕  

មន្ត្រីជំនាញបានដកយកគំរូស្រាស មកវិភាគរកសារធាតុមេតាណុល បានចំនួន ០៣គំរូ នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី…