សមត្ថកិច្ចចុះពិនិត្យទំនិញនៅក្នុងផ្សារផ្សារវាលយន្ត ដើម្បីរកសារធាតុគីមី

ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះប្រចាំការ និងត្រួតពិនិត្យទំនិញចំនួន៨តូប ក្នុងផ្សារវាលយន្ត ខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ ក្នុងសកម្មភាពនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម…

អ្នកចូលចិត្តហូបសូមប្រយ័ត្ន គីមីទៀតហើយ! មន្រ្តី​កាំកុងត្រូល ​រកឃើញបង្អែមបាញ់អ៊ិច ​មានផ្ទុកសារធាតុគីមីហាមឃាត់…​ ​​

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ០៣ រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ…

​អ្នកដែលចូលចិត្តហូបសូមប្រយ័ត្ន! ​សមត្ថកិច្ចរកឃើញ​សាច់ប៉ាតេ ឈាមជ្រូក មានសារធាតុគីមី និងតៅហ៊ូកំប៉ុងខូចគុណភាព នៅតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ…

គីមីទៀតហើយ! ​មន្រ្តី​កាំកុងត្រូល រកឃើញប្រហិតត្រី ​ផ្ទុកសារធាតុគីមីហាមឃាត់​បូរ៉ាក់ នៅតាមបណ្តាផ្សារ​ក្នុងរាជធានីភ្នំពេញ

​ភ្នំពេញៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខា Kerry…

សមត្ថកិច្ចរកឃើញ ផ្លែម្ទេសមានសារធាតុគីមីហាមឃាត់​ដែលមានផ្ទុកសំណល់ថ្នាំកសិកម្ម!

កំពត-កែបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក ដោយទទួលបានកិច្ចសហការជាមួយមន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តត្រួតពិនិត្យផលិតផលម្ហូបអាហារ បន្លែ ផ្លែឈើ ដើម្បីរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ក្នុងនោះរួមមាន៖ បន្លែ ១៣ ប្រភេទ, ផ្លែឈើ ១១ ប្រភេទ និងគ្រឿងសមុទ្រស្រស់ចំនួន…

ប្រយ័ត្នបងប្អូន! សមត្ថកិច្ច រកឃើញសារធាតុគីមីហាមឃាត់នៅក្នុងជ្រក់ស្ពៃ នៅក្នុងផ្សារលើ

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយបានការចូលរួមសហការពី គណៈកម្មការផ្សារលើ បានបន្តត្រួតពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព…

ប្រយ័ត្នផងបងប្អូន! សមត្ថកិច្ចរកឃើញ បង្គាមានចាក់បន្ថែមចាហួយប៉ះពាល់សុខភាព នៅផ្សារដើមគរ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារដើមគរ បានបន្តចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព…

បង្គារនិងបបែលងៀតមានសារធាតុគីមី ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោល ក្រោយរកឃើញតាម​ដេប៉ូ​លក់​អាហារ​សមុទ្រ​​តូច​ធំ​នៅ​​​ផ្សារ​វាល​រេញ

ព្រះ​សីហ​នុៈ កាលពីព្រឹក​​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ មន្រ្តីសាខា​កាំ​កុង​ត្រូលខេត្ត​ព្រះ​សីហ​នុ សហ​ការ​​ជាមួយ​រដ្ឋបាល​ស្រុក ឃុំ និង​សមត្ថកិច្ច​មូលដ្ឋាន ​បាន​​ចុះ​ពិនិត្យ​តាម​ដេប៉ូ​លក់​អាហារ​សមុទ្រ​​តូច​ធំ នៅ​តាម​ទីប្រជុំជន​ផ្សារ​វាល​រេញ និង​ផ្សេង​ៗ​ទៀត​នៅ​តាម​ដងផ្លូវ​នានា ជា​ថ្មី​ទៀត បន្ទាប់​​ពី​បាន​រក​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​​មាន នៅ​ក្នុង​បបែល​ងៀត​និង​បង្គារ​។ ​ បន្ទាប់មក ​បង្គារ​ដែល​មាន​សារធាតុ​គីមី​ទាំង​ប៉ុន្មាន ​ត្រូវ​បាន​​យក​ទៅ​ដុតកម្ទេច​ចោល​ក្នុង​បរិ​វេន​សាលាស្រុក​៕

​​អ្នកចូលចិត្តហូបគុយទាវប្រយ័ត្នផង! ​សមត្ថកិច្ចរកឃើញ​សរសៃគុយទាវ​មានផ្ទុកសារធាតុគីមី​…

ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែងសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារពោធិ៍កន្លែង…

ថ្មីទៀតហើយ! សមត្ថកិច្ចរកឃើញងៀតបបែល និងប្រហិតត្រី មានជាតិគីមីបូរ៉ាក់

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការទាំង ០៦ ផ្សារមាន ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ…