ភេសជ្ជៈផុតកំណត់រយៈពេលប្រើប្រាស់ប្រមាណ ១៩៣ គីឡូក្រាម ត្រូវសមត្ថកិច្ចដុតកម្ទេចចោល

មណ្ឌលគិរីៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ម្ហូបអាហារ ដែលដាក់លក់តាមផ្ទះនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងសកម្មភាពត្រួតពិនិត្យ មន្រ្តីកាំកុងត្រូល បានធ្វើវិភាគបឋម ទៅលើបន្លែ-ផ្លែឈើមួយចំនួន ដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់, រកវត្តមានសារធាតុអ៊ីយ៉ូដ…

អ្នកចូលចិត្តហូបប្រហិតសូមប្រុងប្រយ័ត្ន! ព្រឹកមិញ មន្រ្តីកាំកុងត្រូល ចាប់ដកហូតប្រហិតចំនួន ២៥ គីឡូក្រាម មកកម្ទេចចោល

ការពារសុខុមាលភាព និងផលប្រយោជន៏សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជំរុញឲ្យការចរាចរណ៏ ផលិតផលម្ហូបអាហារលើទីផ្សារ ប្រកបដោយសុវត្ថិភាព លុបបំបាត់ការកេងបន្លំផលប្រយោជន៏ តាមរយៈការលក់ទំនិញក្លែងក្លាយ ឬបន្លំបរិមាណ ។ ល។ គឺជាកាតព្វកិច្ចដែលមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលអនុវត្តប្រចាំថ្ងៃ នៅតាមបណ្តាច្រកទ្វារព្រំដែន និងនៅតាមបណ្តាទីផ្សារ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨នេះ មន្រ្តីកាំកុងត្រូលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី…

សមត្ថកិច្ចចុះពិនិត្យ ខ្ញីហាន់ ប្រហិតសាច់ជ្រូក គុយទាវសរសៃតូច និងត្រីងៀត ដើម្បីរកសារធាតុគីមីហាមឃាត់នៅក្នុងផ្សារលើ

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយទទួលបានការចូលរួមសហការពី អាជ្ញាធរដែនដី បានចុះប្រចាំការ នៅផ្សារលើ ក្រុងព្រះសីហនុ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន…

ប្រយត្ន័បងប្អូន! បង្គាស្រស់ចាក់បញ្ចូលចាហួយ ត្រូវសមត្ថកិច្ចរកឃើញនៅផ្សារវាលយន្ត ខេត្តស្វាយរៀង!!!

ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះប្រចាំការ និងត្រួតពិនិត្យទំនិញចំនួន៧ តូប ក្នុងផ្សារវាលយន្ត ខេត្តស្វាយរៀង គោលដៅសំខាន់នៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។…

​​មន្ត្រីកាំកុងត្រូល រកឃើញសាច់គោងៀតកញ្ចប់ ខូចគុណភាព​ដាក់លក់នៅក្នុង​វិទ្យាល័យសុខអានព្រៃសណ្តែក!

​តាកែវៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ បានចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងអាជីវករលក់ដូរនៅក្នុង វិទ្យាល័យសុខអានព្រៃសណ្តែក…

ទៀតហើយ! សមត្ថកិច្ចរកឃើញ ងៀតបបែល មានសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅផ្សារគគីរ​ស្រុកកៀនស្វាយ

កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ​នៅថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ ដែលមានដាក់តាំងលក់នៅ ផ្សារគគីរ…

មន្រ្តីជំនាញ​រកឃើញ ​​បបែលងៀត​ និងក្បាលត្រីប្រា មានសារធាតុគីមីបូរ៉ាក់ នៅផ្សារតាកែវ!

តាកែវៈ នៅថ្ងៃពុធ ៥កើត ខែ មិគសិរឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តតាកែវ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអធិការដ្ឋានក្រុងដូនកែវ ព្រមជាមួយអាជ្ញាធរដែនដី…

ប្រយ័ត្នបងប្អូន! មន្រ្តីកាំកុងត្រូលរកឃើញ​ ប្រហិតត្រីឆ្កោកមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅផ្សារដើមគរ

ភ្នំពេញៈ នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការណ៍ទាំង​៦​ផ្សារមាន៖ ផ្សារ អូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូងបានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងនោះយើងបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់…

សមត្ថកិច្ចរកឃើញ បបែលក្រៀម និងបង្គារមានដាក់លាយសារធាតុគីមីហាមឃាត់ នៅក្នុងផ្សារវាលរេញ ស្រុកព្រៃនប់!

ព្រះសីហនុៈ ​បបែលក្រៀម ចំនួន ៣០គីឡូក្រាម និង បង្គារ ចំនួន ១៥ គីឡូក្រាមដែលមានដាក់លាយសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដកហូតពីតូបលក់ចំនួន៩តូប ក្នុងផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ យកទៅដុតកម្ទេចចោល។ ការដកហូតនេះ ធ្វើឡើងនៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពេលមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ…

សមត្ថកិច្ចរកឃើញ ​បបែលក្រៀមមានសារធាតុគីមីហាមឃាត់ និងស្ពៃកំប៉ុង នំបាញ់ត្រាងក្រៀម​ខូចគុណភាព នៅផ្សារវាលយន្ត​ខេត្តស្វាយរៀង!

​ស្វាយរៀងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយទទួលបានកិច្ចសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះប្រចាំការ និងត្រួតពិនិត្យទំនិញចំនួន ០៧…