គំនុំទាស់ពាក្យសម្តីគ្នាពីមុន! ឈានដល់ប្រើហិង្សាម្នាក់ដេកពេទ្យ ម្នាក់ដេកគុក!
ភ្នំពេញៈ នគរបាលខណ្ឌជ្រោយចង្វារបានឃាត់ខ្លួនជនសង្ស័យករណីប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះផ្តើមចេញទំនាស់គំនុំពាក្យសម្តីពីមុន។ ហេតុការណ៍សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅបុរីផ្លរ៉ា ផ្លូវជាតិលេខ៦ ភូមិក្ដីចាស់ សង្កាត់បាក់ ខែងខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថាមានករណីប្រើអំពើហិង្សាដោយចេតនា(វាយរបួស) បង្កដោយជនសង្ស័យឈ្មោះ យ៉ូ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅខាងលើ…