ផឹកស្រវឹងក្នុងវត្តរាល់ថ្ងៃ ខឹងព្រះសង្ឃប្រៀនប្រដៅ កាប់លោករបួសធ្ងន់!

កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សា(កាប់ព្រះសង្ឃ) នៅវត្តគំរាម ឃុំ ត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ជនដៃដល់ឈ្មោះ កែវ គួន ជាប្រជាពលរដ្ធ នៅឃុំជាមួយគ្នា ត្រូវបានសមត្ថកិច្ចចាប់បញ្ចូនមកអធិការនគបាលស្រុក។ ចំពោះព្រះសង្ឃរងគ្រោះបានដឹកដល់មន្ទីរពេទ្យស្រុកដើម្បីព្យាបាល។មូលហេតុ ជនដៃដល់ផឹកស្រាស្រវឹងក្នុងវត្តរាល់ថ្ងៃ ខឹងលោកប្រៀនប្រដៅ​មានគំនុំ៕

ផ្ទុះគំនុំចាស់ គំរាមសម្លាញ់ទាំងពូជ! បុរសម្នាក់ផ្ទុះហិង្សាវាយទៅលើស្ត្រីម្នាក់ ប៉ោងភ្នែកម្ខាង

កណ្តាលៈ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សារមួយបានកើតឡើង ដោយជនសង្ស័យម្នាក់ បានវាយទៅលើស្ត្រីម្នាក់ បណ្តាលឲ្យរបួសប៉ោងភ្នែកម្ខាង នៅចំណុចក្រោមផ្ទះឈ្មោះ ណៃ ចែ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឆាំ ឈឿន ភេទប្រុស…

Update៖ បុរសម្នាក់ ត្រូវជនសង្ស័យវាយសម្លាប់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ!

​ភ្នំពេញៈ សាកសពបុរសជាកម្មករសំណង់ម្នាក់ ត្រូវបានគេប្រទះឃើញដែលស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអាធ័ម នៅមាត់ប្រឡាយខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ដោយជនមិនស្គាល់មុខបានធ្វើសកម្មភាព វាយសម្លាប់ ដោយចាប់បោកក្បាលទៅផ្ទប់ទៅនឹងថ្មបេតុងនោះ។ ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០១៨ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។…

គំនុំចាស់! ផឹកស៉ីក្លែមសម្តី គប់ក្បាល១កំប៉ុងស្រាបៀរអាន់ឆ័រ ខឹងពេកទាញកាំបិតកាប់ ដេរជិត១០០ថ្នេរ!

កណ្ដាលៈ មនុស្សមួយក្រុមបានផឹកស៉ីសប្បាយក្អាកក្អាយជាមួយគ្នា ក្នុងនោះក៏មានបុរស២នាក់ធ្លាប់មានឈ្លោះប្រកែកគ្នា នាពេលកន្លងមក ខណៈដែលពួកគេកំពុងតែផឹកស៉ីជាមួយគ្នា លុះដល់ស្រវឹងរាងៗខ្លួន ក៏បានទាក់ពាក្យសម្ដីដាក់គ្នា រហូតឈានទៅដល់ការវាយតប់គ្នាទៅវិញទៅមកធ្វើឲ្យរងរបួសតិចតួចរាងៗខ្លួន ខណៈភាគីម្ខា ងទៀតកើតទុកមិនសុខចិត្តបានរត់ទៅយកកាំបិតប៉័ងតោ កាប់លើបុរសជាគូរទំនាស់បណ្តាយឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដេរចំនួន៨២ថ្នេរ។ ចំណែកភាគីម្ខាងទៀតត្រូវនគរបាលចាប់វាយខ្នោះ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចដីវាលកន្លែងចិញ្ចឹមសត្វទា ភូមិត្រពាំងប្រុយ…

កំហឹងទល់កំហល់! ខឹងឆ្កែខាំប្អូន លើកគ្នា​មកកាប់ឪពុក​និងកូនដល់ក្នុងផ្ទះ ​សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់!

​ភ្នំពេញៈ គំនុំរឿងឆ្កែខាំប្អូនក្រុមជនដៃដល់នាំគ្នាជិត១០នាក់ ប្រដាប់ដោយដាវ បំពង់ទីប ចូលកាប់ស្រស់តែម្តងបុរស២នាក់ ឪពុក និងកូនដែលយល់ច្រឡំថាជាម្ចាស់ឆ្កែ ដល់ក្នុងផ្ទះបណ្តាលឱ្យរងរបួសធ្ងន់ ក្រោយធ្វើសកម្មភាពរួចហើយនោះក្រុមជនដៃដល់ បានព្យាយាមរត់គេចខ្លួន តែត្រូវនគរបាលខណ្ឌោធិ៍សែនជ័យ តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់។ ករណីហិង្សានេះ បានកើតឡើងនាយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

គំនុំតាំងពី១ឆ្នាំមុន ស្រាប់តែមានទំនាស់ថ្មី ផ្ទុះគំនុំចាស់ទាញកាំបិតចាក់ស្លាប់ម្នាក់

ព្រះសីហនុៈ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចផែរដីខ្សាច់ ក្រុមទី១៧ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្ត ព្រះសីហនុ មានករណីហិង្សា បណ្តាលឲ្យស្លាប់ម្នាក់។ ករណីនេះបង្កឡើងដោយជនសង្ស័យ ឈ្មោះ ឆាយ រ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ…

ខឹងគេឃាត់មិនឲ្យវាយប្រពន្ធ ក៏កើតជាគំនុំសងសឹក មានអីខ្នោះបានសម្រេច

តាកែវៈ ករណីហិង្សាដោយចេតនា បុរសម្នាក់ បានយកយកច្រវាក់ដែកទៅវាយលើបុរសម្នាក់ទៀត ឲ្យរងរបួសយ៉ាងដំណំ ដែលកើតហេតុ កាលពីវេលាម៉ោង ៦ និង៤០នាទីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះរបស់ឈ្មោះយួង អឿង ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់។ ជនសង្ស័យឈ្មោះ អឹង…

យុវជនម្នាក់ ត្រូវក្រុមក្មេងស្ទាវមានគ្នា ៦ នាក់ កាប់ប្រហារឲ្យរបួសយ៉ាងដំណំ

សៀមរាបៈ ករណីហិង្សាដោយចេតនា បណ្ដាលឲ្យយុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវក្រុមស្ទាវមួយក្រុម កាប់ប្រហារ ដោយសមត្ថកិច្ចសង្ស័យថា ជារឿងគំនុំ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិពួកថ្មី ឃុំពួក ស្រុក​​ពួក ខេត្ត​​សៀមរាប​​ ។ តាមសមត្ថកិច្ច…

ម៉ៃ សុគន្ធ ត្រូវគេចោទថា មានគេជួលអោយរិះគន់ ខេមរៈ សិរិមន្ត និងក្មេងខ្មែរ

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង លោក ម៉ៃ សុគន្ធ គេកត់សម្គាល់ថាលោកបានចេញបង្ហោះរូបភាពផង និងវីដេអូផង រិះគន់យ៉ាងចាស់ដៃទៅលើចម្រៀងលោក ខេមរៈ សិរីមន្ត និងតារាចម្រៀងក្រុមខ្មែរ ដែលត្រូវបានគេហៅសកម្មភាពលោកថាជាការរិះគន់របៀបខាំឡើងជាប់មិនអោយរើរួចតែម្ដង បើធៀបនឹងការរិះគន់របស់តារាចម្រៀងរូបនេះ ទៅលើតារានៅក្នុងអាជីពផ្សេងទៀត។ មនុស្សមួយក្រុមបានសង្ស័យថាលោកមានគំនុំជាមួយលោក ខេមរៈ សិរីមន្ត និងក្រុមក្មេងខ្មែរ ឬអាចមានអ្នកនៅពីក្រោយជួលអោយលោករិះគន់ចំពោះតារាចម្រៀងទាំង២ច្រើនជាងគេ ខណៈដែលការចោទប្រកាន់នេះ កាន់តែមានកម្រិតចោទឡើងពីមាត់មួយទៅមួយថាលោកត្រូវបានគូសត្រូវរបស់លោក…

ខ្លាំងខ្លោច! ផ្ទុះគំនុំចាស់ ទាញដាវកាប់សំពងក្នុងរោងការ..

កំពង់ស្ពឺៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីបានប្រើហិង្សាកាប់ទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៧ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ភូមិត្រពាំងថ្ម​ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមាន​ឈ្មោះ គែគ ប៉ាវ ភេទប្រុស អាយុ ២៣ឆ្នាំ​ រស់នៅភូមិត្រពាំងថ្ម​ ឃុំរលាំងចក…