ខំតែភ័យ ករណីសង្ស័យ ដាក់បង្កៃគ្រាប់បែក នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប តាមពិតចឹងសោះ!

សៀមរាបៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បានបោះវ៉ាលីរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសង្ស័យថា ក្នុងនោះមាន​ដាក់បង្កៃគ្រាប់បែក។ ភ្លាមៗនោះ មន្ដ្រីនគរបាលជំនាញ និងមន្ដ្រីស៊ីម៉ាក់ ក៏ចុះទៅធ្វើការត្រួតពិនិត្យផងដែរ។ ជាលទ្ធផល៖ នៅក្នុងវ៉ាលី រកឃើញសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមានជាតិផ្ទុះដាក់បង្កប់ឡើយ។ តាមការបញ្ជាក់ពីមន្រ្តីនគរបាលម្នាក់ នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បាននិយាយថា…

អ៊ីរ៉ង់៖ អាមេរិក កំពុងជំរុញឲ្យមានសង្គ្រាមផ្លូវការ ជាមួយប្រទេសខ្លួន

អ៊ីរ៉ង់ៈ មន្ត្រីអ៊ីរ៉ង់ម្នាក់ បានព្រមានថា សកម្មភាពរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងតែជំរុញឱ្យមានសង្រ្គាមរវាងមហាអំណាច ជាមួយអ៊ីរ៉ង់ ដែលវាជាមហន្តរាយមួយ នឹងមានគ្រោះ សម្រាប់តំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ការព្រួយបារម្ភខ្លាំងទ្បើងអំពីជម្លោះ នៅតំបន់ឈូងសមុទ្រ ដែលបានកើនទ្បើងក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះ…

អ៊ីរ៉ង់ប្តេជ្ញា មិនចុះចាញ់ ទោះបីឈានដល់ការទម្លាក់គ្រាប់បែក ពីសំណាស់សត្រូវក៏ដោយ

អ៊ីរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់នឹងមិនចុះចាញ់ ចំពោះការដាក់សម្ពាធរបស់អាមេរិកនោះទេ ហើយក៏មិនបោះបង់ចោល គោលដៅរបស់ខ្លួនដែរ បើទោះបីជាវាត្រូវបានរារាំងក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ ទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា កាលពីព្រឹកថ្ងៃអាទិត្យ មេបញ្ជាការកំពូលអ៊ីរ៉ង់…

អាមេរិក បញ្ជូនប្រព័ន្ធមីស៊ីល និងនាវា ទៅកាន់ប្រទេសមជ្ឈឹមបូព៌ា ចំពេលមានភាពតានតឹងខ្លាំងឡើង ជាមួយអ៊ីរ៉ង់

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត ទៅកាន់មជ្ឈឹមបូព៌ា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ នាវាចម្បាំងមួយគ្រឿង យានយន្តបើកក្នុងទឹក និងលើគោក រួមជាមួយយន្តហោះជាច្រើនគ្រឿង នៅលើនាវា USS Arlington នឹងចូលរួមជាមួយក្រុមវាយប្រហារនាវា USS…

Update៖ អ្នកបកប្រែចិន បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់៣កង់ ស្លាប់ខ្លួនឯង

ភ្នំពេញៈ រថយន្ត Morning មួយគ្រឿងបើកបោះពួយល្បឿនលឿនជ្រុល គេចមិនទាន់ ទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់៣កង់ ខ្ទេចទាំងរថយន្ត ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានថ្មី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក…

ផ្អើល! ពលរដ្ឋប្រទះឃើញគ្រាប់បែក មិនទាន់ផ្ទុះ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: ប្រជាពលរដ្ឋនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ បានរាយការណ៍ ប្រាប់នគរបាលប៉ុស្តិ៍ថា មានគ្រាប់កាំភ្លើងត្បាល់ (ធុន ៨១ml) ០១គ្រាប់ សល់ពីសម័យសង្គ្រាមមិនទាន់ផ្ទុះ និងបានប្រគល់ជូនអង្គភាពស៊ីម៉ាក់ ដើម្បីយកទៅរក្សាទុកគ្រប់គ្រងបន្ត កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩៕

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនជនជាតិចិន បំភន្តយកគ្រាប់បែកដីខ្សាច់ ទៅគំរាមចិនគ្នាឯង ទៅតុលាការ

ភ្នំពេញៈ ជនជាតិចិនដែលបង្កភាពចលាចល ផ្អើលសមត្ថកិច្ចមួយក្រុងភ្នំពេញ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ នាំខ្លួនទៅតុលាការនាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នេះ ។ ជនសង្ស័យឈ្មោះ លីវ ជីន LIU JUN ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខE449081127 ។ តាមនគរបាល បានឲ្យដឹងថា…

Update៖ តាមពិតដីខ្សាច់សោះ ដែលជនជាតិចិន ធ្វើឲ្យសមត្ថកិច្ចចង់ពេញមួយក្រុង ផ្អើល និងចុះអន្តរាគមន៍

ភ្នំពេញៈ ជនសង្ស័យជាជនជាតិចិនម្នាក់ ស្ពាយកាបូប មានដាក់វត្ថុម្យ៉ាង សង្ស័យជាគ្រាប់បែកច្នៃ ចូលទៅដាក់គំរាមម្ចាស់ហាងចិន លក់គុជ ហឺហឺ ដែលមានទីតាំងស្ថិតនៅផ្ទះជួល ផ្លូវបេតុង មុខផ្សារកាណាឌីយ៉ា ផ្លូវទី៣ ក្រុម៣ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ករណីនេះដែរ បង្កឲ្យម្ចាស់ហាង ពលរដ្ឋភ័យខ្លាច ផ្អើលសមត្ថកិច្ច…

ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ទាំងព្រឹក ជនជាតិចិន ឈ្លោះគ្នា ប្រើប្រាស់គ្រាប់បែកច្នៃ នៅផ្ទះយីហោ ហាងលក់គុជ ហឺហឺ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីជនជាតិចិន ឈ្លោះប្រកកែកគ្នា ប្រើប្រាស់គ្រាប់បែកកែច្នៃ បង្កឲ្យមានការភ្ញាក់ផ្អើល នៅផ្ទះយីហោ ហាងលក់គុជ ហឺហឺ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កើតហេតុវេលាម៉ោង ៨ និង៥៥នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩…

ក្រុមចម្រុះដឹកនាំដោយអាមេរិក វាយប្រហារនៅស៊ីរី សម្លាប់ជនស៊ីវិល ១,៦០០ នាក់

ស៊ីរីៈ យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា ការវាយប្រហារ ដែលគាំទ្រដោយអាមេរិក ដើម្បីកម្ចាត់រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន់ (ISIL) ពីរដ្ឋធានី Raqqa នៅឆ្នាំ ២០១៧ បានសម្លាប់ជនស៊ីវិលជាង ១,៦០០ នាក់ ដែលមានតួលេខ ១០ ដង ច្រើនជាងអ្វីដែលក្រុមចម្រុះ បានទទួលស្គាល់។…