រុស្ស៊ី ចំអកដល់ការរិះគន់អាមេរិក ចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក នៅវ៉េណេស៊ុយអេឡា

រុស្ស៊ីៈ ក្រុងម៉ូស្គូ បានច្រានចោលការរិះគន់ របស់សហរដ្ឋអាមេរិក ចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រនុយក្លេអ៊ែរពីរគ្រឿង ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ ដោយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានឆ្លើយតបទៅនឹងការមកដល់នៃយន្តហោះទម្លាក់គ្រាប់បែក Tu-160 ពីរគ្រឿងរបស់រុស្ស៊ី នៅវេណេហ្ស៊ុយអេឡា…

ព្រលឹងចុងសក់! រើជង្រុកស្រូវ ស្រាប់តែប្រទះឃើញគ្រាប់បែក…

បាត់ដំបងៈ មានករណីប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ នៅក្នុងជង្រុកស្រូវដាក់ក្នុងថង់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងក្រុម០៩ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សូមបញ្ជាក់ថា គ្រាប់ដែលប្រទះឃើញនេះ ជាប្រភេទគ្រាប់បែកក្រឡាទៀប ផលិតនៅប្រទេសសូវៀត គ្មានគីបបំបែកនោះទេ។ បច្ចុប្បន្នគ្រាប់ខាងលើត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុក ចៀសវាងកើតមានគ្រោះថ្នាក់ជាយហេតុ៕

ខឹងរៀបការជាមួយសង្សារខ្លួន គំរាមយកគ្រាប់បែកទៅគប់សម្លាប់មួយគ្រួសារ

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សា ដោយចេតនា និងគំរាមសម្លាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ជនសង្ស័យឈ្មោះ ឃន់ ពាង ភេទ ប្រុស…

ប្រជាជនរស់នៅស្រុករុក្ខគិរី ប្រទះឃើញគ្រាប់បែកដៃ ១គ្រាប់នៅក្បែរមាត់ស្រះក្នុងចំការដំទ្បូង

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរស់នៅភូមិស្ដុក ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី បានរើសបានគ្រាប់បែកដៃ ១គ្រាប់ នៅក្បែរមាត់ស្រះ ក្នុងចំការដំទ្បូងរបស់ខ្លួន ខាងក្រោយផ្ទះ ដែលមានគុណភាព ៤០% យកមកជូននគរបាលស្រុក។ ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករុក្ខគិរីបានថ្លែងអំណរគុណ ដល់ប្រជាជនដែលបានយកមកប្រគល់ជូនសមត្ថកិច្ចទាន់ពេលវេលា…

អាមេរិក មានបំណងចង់ឲ្យរុស្ស៊ី បើកដៃឲ្យអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើកងកម្លាំងអ៊ីរ៉ង់នៅស៊ីរី

ស៊ីរីៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅស៊ីរី បាននិយាយថា ក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការគ្រាំទ្រ ពីកងកម្លាំងយោធាបរទេសទាំងអស់ នៅក្នុងប្រទេសស៊ីរី ដើម្បីសម្រេចបាននូវក្ដីសង្ឃឹមរបស់ពួកគេ ជាក់ស្ដែងគឺរុស្សីតែម្ដង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដោយលោក James Jeffrey បាននិយាយថា អាមេរិក សង្ឃឹមថា…

ព្រលឹងចុងសក់! ប្រទះឃើញគ្រាប់បែកដ៏ធំមិនទាន់ផ្ទុះ កប់ដីតាមមាត់ច្រាំងទន្លេ ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ

ស្ទឹងត្រែងៈ លោកវរសេនីយ៍ទោ ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង បានប្រាប់ Post News ថា ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមអង្គការដោះមីនកម្ពុជា បានទៅដល់ភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ដើម្បីពិនិត្យមើលគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន១គ្រាប់…

អំទ្បុងសមយុទ្ធសមុទ្រដ៏ធំជាងគេបំផុតនៅអឺរ៉ុប យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ ហោះល្បាត​នៅ​សមុទ្រ​អាក់​ទិ​ក

រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ចំនួន២គ្រឿង របស់កងកម្លាំងអាកាសខ្លួន បានហោះល្បាត​លើ​សមុទ្រ​អាក់​ទិក ខណៈកំពុងធ្វើសមយុទ្ធសមុទ្រ ដ៏ធំជាងគេបំផុតនៅអឺរ៉ុប របស់អង្គការណាតូ។ នេះបើយោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការហោះល្បាតនេះ បានធ្វើឡើងស្របតាមច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាស ដោយពុំមានការរំលោភលើព្រំដែនរបស់រដ្ឋផ្សេងៗទៀត…

កងកម្លាំងការពារអ៊ីស្រាអែល វាយប្រហារដែនអាកាស សម្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ តាមរបាយការណ៍ ដែលអះអាងពីកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា មនុស្ស ៣ នាក់ ត្រូវបានសម្លាប់ នៅតាមរបងព្រំដែន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។ ប្រភពពីក្រសួងសុខាភិបាលតំបន់ហ្គាហ្សា បានឲ្យដឹងថា ជនរងគ្រោះទាំងនោះជាក្មេងជំទង់ បានស្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល…

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារតំបន់ហ្គាហ្សា នៅក្នុងការឆ្លើយតបនឹងការបាញ់ផ្លោងរបស់ប៉ាឡេស្ទីន

អ៊ីស្រាអែលៈ គ្រាប់រ៉ុក្កែតចំនួន ១៦គ្រាប់ ត្រូវបានបាញ់ចេញ កាលពីថ្ងៃសុក្រពីតំបន់កាហ្សាស្ទ្រីប ឆ្ពោះទៅកាន់ទីក្រុង Sderot និងទីតាំងលំនៅផ្សេងៗទៀត នៅភាគខាងត្បូងអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតចំនួន ១០ គ្រាប់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារជាតិ…

យន្តហោះទម្លាក់គ្រាប់បែកចិន នឹងបង្ហាញវត្តមាននៅឆ្នាំ ២០១៩ខាងមុខ

ចិនៈ យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Hong-20 របស់ក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថា នឹងត្រូវដាក់បង្ហាញលើកដំបូងជាសាធារណៈ ក្នុងអំឡុងខួបលើកទី ៧០ នៃកងទ័ពអាកាសរំដោះប្រជាជនចិន នៅឆ្នាំ ២០១៩ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ យោងតាមសារព័ត៌មាន The Diplomat និង…