បុរសម្នាក់ យកកំប៉ុងហ្គាស និងផាវគ្រាប់បែករុំស្គុតជាប់គ្នា រួចដុតបោះសំដៅចូលក្នុងផ្ទះគេ ហើយថែមទាំងគំរាមសម្លាប់ទៀត

បាត់ដំបងៈ កាលពីម៉ោងវេលាម៉ោង ១ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមួយ នៅក្រុមទី៦ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។ ដោយជនបង្កឈ្មោះ ចំរើន ឆេងឡា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ បានយកកំប៉ុងហ្គាស និងផាវគ្រាប់បែក…

បាតុកររាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងការវាយលុក នៅភាគពាយ័ព្យស៊ីរី

ស៊ីរីៈ មនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នាដើរហែរជាក្បួន តាមដងផ្លូវឆ្លងកាត់តំបន់កាន់កាប់ដោយពួកឧទ្ទាមដ៏រឹងមាំ ចុងក្រោយរបស់ប្រទេសស៊ីរី ដើម្បីតវ៉ាប្រឆាំងនឹងការវាយលុករបស់កម្លាំងរដ្ឋាភិបាល និងសម្ព័ន្ធមិត្តរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។ ក្រុមសកម្មជន UN បានប្រាប់ភ្នាក់ងារ Aljazeera ថា បាតុកម្មដែលបានធ្វើទ្បើងកាលពីថ្ងៃសុក្រ នៅទីប្រជុំជន និងភូមិនានាចំនួនជាង…

វាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើក្រុមអ្នកតវ៉ានៅអាហ្វហ្គានីស្ថាន ផ្ដាច់ជីវិតមនុស្ស ៣៣នាក់

អាហ្វហ្គានីស្ថានៈ ការវាយប្រហារអត្តឃាតមួយ ទៅលើក្រុមអ្នកតវ៉ា ដោយការបំផ្ទុះគ្រាប់បែក នៅមុខសាលារៀនក្មេងស្រី ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច ៣៣ នាក់ កាលពីថ្ងៃអង្គារ ខណៈចលនានៃការវាយប្រហារនាពេលថ្មីៗ នៅទូទាំងប្រទេស បានកើតទ្បើងជាបន្តបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ អ្នកនាំពាក្យរបស់អភិបាលលោក Ataullah…

តួកគី បញ្ជូនទាហានបន្ថែមទៅកាន់ខេត្ត Idlib ចំពេលការវាយប្រហារកាន់តែខ្លាំងក្លា

ស៊ីរីៈ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានវាយប្រហារតំបន់ ដែលគ្រប់គ្រងដោយពួកឧទ្ទាមនៅភាគពាយ័ព្យនៃប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ នៅថ្ងៃទី២ នៃការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ខណៈតួកគី បានបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ កំពុងមានប្រតិបត្តិការក្ដៅគគុក។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ការវាយប្រហារកាន់តែខ្លាំងក្លា កាលពីថ្ងៃអាទិត្យ ក្នុងនោះមានទាំងការវាយប្រហារតាមអាកាស…

អេស្ប៉ាញ លុបចោលការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត ដោយលើកឡើងពីអំពើឃោរឃៅនៅយេម៉ែន

អេស្ប៉ាញៈ ក្រសួងការពារជាតិអេស្ប៉ាញ បានលុបចោលការប្រគល់អាវុធទៅឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដោយអះអាងថា សង្គ្រាមរបស់ទីក្រុង Riyadh នៅយេម៉ែន បានសម្លាប់មនុស្ស ១០,០០០ នាក់ ហើយប្រមាណ ៥ លាននាក់ទៀត ត្រូវផ្លាស់ទីលំនៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ប្រទេសយេម៉ែន…

អាមេរិក លើកទ្បើងពីភ័ស្តុតាងថា នឹងមានការប្រើអាវុធគីមី វាយប្រហារនៅស៊ីរី

អាមេរិកៈ ប្រេសិតអាមេរិកថ្មីប្រចាំនៅប្រទេសស៊ីរី បាននិយាយថា មានភ័ស្តុតាងជាច្រើន ដែលអាចអះអាងថា កងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងរៀបចំប្រើប្រាស់អាវុធគីមី ដើម្បីវាយលុកនៅខេត្ត Idlib។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។ ដោយលោក Jim Jeffrey បាននិយាយថា ការវាយលុកប្រឆាំងរបស់រដ្ឋាភិបាល នៅតំបន់ដែលកាន់កាប់…

បង្ក្រាបមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ដកហូតបានគ្រាប់បែកដៃចំនួន៣គ្រាប់!

ពោធិ៍សាត់ៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិព្រៃតោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជនសង្ស័យ ទី១ ឈ្មោះ យឿន ពៅ ភេទប្រុស អាយុ២៦ឆ្នាំ និងទី២ ឈ្មោះ…

រុស្ស៊ី និងតាជីគីស្ថាន បដិសេធការវាយប្រហារដែនអាកាស នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ រដ្ឋាភិបាលរុស្ស៊ី និងតាជីគីស្ថាន បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេមិននៅពីក្រោយការវាយឆ្មក់ តាមអាកាសនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាននោះទេ ដោយការលើកទ្បើងនេះ បានកើតទ្បើងបន្ទាប់ពីមន្រ្តីអាហ្វហ្គានីស្ថាន ចោទប្រកាន់យន្តហោះចម្បាំងរុស្ស៊ី និងតាជីគីស្ថាន បានទម្លាក់គ្រាប់បែកលើទីតាំងជាច្រើន ក្នុងប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន ដែលដកស្រង់អ្នកនាំពាក្យខេត្ត Takhar…

កងទ័ពអាកាសអាមេរិក ធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ទើបកែលម្អថ្មី

អាមេរិកៈ កងកម្លាំងអាកាសអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-2 ដើម្បីសាកល្បងគ្រាប់បែកប្រភេទ B61-12 ដែលទើបនឹងកែលម្អនាពេលថ្មីៗនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីត្រួតពិនិត្យនូវដំណើរការត្រឹមត្រូវ និងសមត្ថភាពអាវុធ សម្រាប់ការអនុវត្តន៍ជម្រើសវាយប្រហារផ្សេងៗ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ យោងតាមរបាយការណ៍ Warrior Maven បានឲ្យដឹងថា…

​លម្អិតដឹងមូលហេតុ នៃការស្លាប់២នាក់ប្តីប្រពន្ធ ដោយសារការបំផ្ទុះគ្រាប់បែក នោះហើយ!

មណ្ឌលគិរីៈ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតឱបគ្រាប់បំផ្ទុះដោយខ្លួនឯង បណ្តាលឲ្យស្លាប់​២នាក់​ប្តី​​ប្រពន្ធ​។ ​ប្តីឈ្មោះ ស៊ីម ធីប អាយុ​៣៧ឆ្នាំ មានស្រុកកំណើតភូមិព្រៃពន ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង​។ និងប្រពន្ធឈ្មោះ នឿន ឡែន អាយុ ៣២ឆ្នាំ…