ព័ត៌មានបឋម៖ ប្រទះឃើញសព២នាក់ប្តីប្រពន្ធ ស្លាប់ក្នុងផ្ទះដោយសារការបំផ្ទុះគ្រាប់បែក

មណ្ឌលគិរីៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសាកសព២នាក់ប្តីប្រពន្ធ បានដេកស្លាប់ក្នុងផ្ទះ ដោយសារការបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតសម្លាប់ខ្លួន។ ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិពូទុង ឃុំចុងផ្លាស ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ខណៈនេះសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យសពនៅកន្លែងកើតហេតុ ។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

យន្តហោះចម្បាំងអ៊ីរ៉ាក់ បើកការវាយប្រហារសម្លាប់សមាជិក ISIS ចំនួន ២៨ នាក់នៅស៊ីរី

ស៊ីរីៈ កងកម្លាំងអ៊ីរ៉ាក់ បាននិយាយថា ពួកគេបានសម្លាប់សមាជិកអ៊ីស្លាមអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធ Levant ដែលត្រូវបានគេស្គាល់ថា ISIS ចំនួន ២៨នាក់ បន្ទាប់ពីធ្វើការវាយប្រហារតាមអាកាសពីរលើក នៅភាគខាងកើតប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។ ក្រុមមន្ត្រីសន្តិសុខ បានប្រាប់សារព័ត៌មាន Associated…

យន្តហោះទម្លាក់គ្រាប់បែកចិន ទំនងជាត្រូវហ្វឹកហាត់ សម្រាប់ការវាយប្រហារដែនអាកាស ដើម្បីប្រឆាំងអាមេរិក

អាមេរិកៈ តាមរបាយការណ៍របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកចិន ទំនងជាហ្វឹកហ្វឺន សម្រាប់ការវាយប្រហារដែនអាកាស ដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងគោលដៅសម្ព័ន្ធមិត្ត នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ របាយការណ៍ប្រចាំឆ្នាំទៅកាន់សភា ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីការរីកចម្រើនផ្នែកយោធា…

ផ្ទុះឃ្លាំងអាវុធនៅខេត្ត Idlib របស់ប្រទេសស៊ីរី សម្លាប់មនុស្ស ៣៩ នាក់

ស៊ីរីៈ យ៉ាងហោចណាស់មនុស្ស ៣៩ នាក់ ក្នុងនោះមានកុមារ ១២ នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការបំផ្ទុះគ្រាប់បែក ដែលបានទម្លាក់លើអាគារមួយ ក្នុងខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។ អាគារដែលផ្ទុះនោះ ស្ថិតនៅទីប្រជុំជន…

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 កំពុងបង្កឲ្យមានភាពតានតឹងនៅសមុទ្រចិនខាងកើត

អាមេរិកៈ យន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិក បានហោះហើរឆ្លងកាត់សមុទ្រចិនខាងត្បូង ស្ថិតនៅក្បែរប្រទេសជប៉ុន នាដើមខែសីហានេះ ដោយបញ្ជាការដ្ឋាននៅឥណ្ឌូ-ប៉ាស៊ីហ្វិក បានអះអាងថា វាជាផ្នែកមួយ នៃបេសកកម្មរួមគ្នា ជាមួយកងទ័ពជើងទឹកអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។ យន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួនពីរគ្រឿង…

ផ្ទុះគ្រាប់បែកនៅការិយាល័យបោះឆ្នោត នៃប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ២៥នាក់ និងរបួសជាង ៤០នាក់

ប៉ាគីស្ថានៈ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការផ្ទុះមួយ នៅខាងក្រៅការិយាល័យបោះឆ្នោតមួយ ក្នុងទីក្រុង Quetta របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Skynews ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានប៉ូលិស ៥ នាក់…

រដ្ឋាភិបាលស៊ីរី វាយឆ្មក់ដែនអាកាសទៅលើក្រុមឧទ្ទាម នៅភាគនិរតីនៃប្រទេស ស្លាប់ និងរបួសរាប់សិបនាក់

ស៊ីរីៈ ក្រុមសកម្មជន និងអ្នកជួយសង្គ្រោះ បាននិយាយថា កងកម្លាំងរដ្ឋាភិបាលស៊ីរី បានបង្កើតយុទ្ធនាការ ទម្លាក់គ្រាប់បែកមួយដ៏ខ្លាំងក្លា នៅតំបន់ប្រជុំជន Nawa ភាគនិរតីនៃប្រទេស ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និងរងរបួសជាង ១០០នាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។…

ការវាយប្រហារពីរផ្សេងគ្នា ដោយបំផ្ទុះគ្រាប់បែក នៅឯយុទ្ធនាការជួបជុំនយោបាយនៅប៉ាគីស្ថាន ផ្ដាច់ជីវិតមនុស្សយ៉ាងតិច ១២៣នាក់

ប៉ាគីស្ថានៈ ការផ្ទុះដ៏ខ្លាំងក្លាជាបន្តបន្ទាប់ នៅក្នុងការវាយប្រហារគ្រាប់បែក ពីរដាច់ដោយទ្បែកផ្សេងគ្នា នៅឯយុទ្ធនាការជួបជុំនយោបាយ ក្នុងខេត្ត Balochistan ប្រទេសបាគីស្ថាន បានសម្លាប់មនុស្សជាច្រើននាក់ កាលពីថ្ងៃសុក្រ ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។ ឧបទ្ទវហេតុទាំងពីរនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៣ នាក់…

ចិន បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំងទៅរុស្ស៊ី ដើម្បីធ្វើសមយុទ្ធអន្តរជាតិ

ចិនៈ តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា កងកម្លាំងអាកាសចិន នឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក យន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូន ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីធ្វើសមយុទ្ធអន្តរជាតិ នៅក្នុងខែកក្កដានេះ ដែលវាជាយុទ្ធសាស្ត្ររបស់ប្រទេស ក្នុងការជំរុញឲ្យមានចំណងទាក់ទងលើវិស័យការពារដ៏រឹងមាំមួយ ជាមួយរដ្ឋាភិបាលបរទេសមួយចំនួន ជាក់ស្ដែងគឺទីក្រុងម៉ូស្គូនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។ យោងតាមអ្នកនាំពាក្យរបស់កងរំដោះប្រជាជនចិន…

យោធាស៊ីរី វាយប្រហារមូលដ្ឋានអាកាស T4 ប្រឆាំងនឹងកងកម្លាំងអ៊ីរ៉ង់

ស៊ីរីៈ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កងកម្លាំងការពារអាកាសស៊ីរី បានវាយប្រហារតាមអាកាសមួយ កាលពីយប់ថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើមូលដ្ឋានអាកាស T4 នៅក្នុងខេត្តហូម។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨។ មូលដ្ឋាននេះ ត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ីរ៉ង់ ដោយវាត្រូវបានប្រព័ន្ធការពារអាកាសសស៊ីរី បាញ់ទម្លាក់គ្រាប់បែកចេញពីភាគខាងត្បូងនៃតំបន់ Tanf…