ករណីបុរសម្នាក់រើសបានគ្រាប់បែក ៦០mm យកមកដំធ្វើអេតចាយ បណ្ដាលឲ្យផ្ទុះស្លាប់ នៅស្រុកមេមត់

ត្បូងឃ្មុំៈ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរសៀល មានករណីផ្ទុះគ្រាប់បណ្តាលឲ្យស្លាប់មនុស្យម្នាក់ ឈ្មោះ ទួន វិត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅផ្ទះជាប់និងច្រករបៀងបុស្សតាកុក ស្ថិតក្នុងភូមិសាស្រ្តភូមិបេង ឃុំដារ ស្រុកមេមត់ ។ មូលហេតុ៖ បណ្តាឲ្យផ្ទុះស្លាប់…

ផ្អើលអស់សមត្ថកិច្ច និងមន្ត្រីស៊ីម៉ាក់ ករណីភ័ន្ត រឿងក្មេងៗ រើសគ្រាប់បែកបាននាំគ្នាបោះលេង

កំពង់ឆ្នាំងៈ កាលពីលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២០ នៅចំណុចសូរ៉ាប៉ា ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានករណីក្មេងៗអាយុចន្លោះ ពី៩ទៅ១០ឆ្នាំចំនួន២ទៅ៣នាក់ រើសបានគ្រាប់បែកដៃ មិនស្គាល់អត្តសញ្ញាណមួយគ្រាប់ យកមកបោះលេង បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះ ភ្លាមៗផងដែរ ក៏ត្រូវបានមនុស្សចាស់ឃើញ ក៏មកដណ្ដើមយកគ្រាប់បែកខាងលើ ប្រគល់ឲ្យសមត្ថកិច្ច…

គ្រាប់បែកដៃM67 ១គ្រាប់ ត្រូវប្រគល់ឲ្យស៊ីម៉ាក ដើម្បីកម្ទេចចោល

ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញរបស់លោកស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងប្រតិបត្តិការកំចាត់មីនស៊ីម៉ាក់ បោសសំអាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទគ្រាប់បែកដៃ ម៉ាក M67 ចំនួន០១គ្រាប់ ដែលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារ៕

ករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលឲ្យមន្រ្តីយោធាប៉ុស្ដិ៍ផាតាម និងជាមន្រ្តីយោធាការពារព្រំដែនគោកម្នាក់ រងរបួសធ្ងន់

រតនគីរីៈ កាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់បែកកែច្នៃ បណ្តាលបុរសម្នាក់ រងរបួសពេញដងខ្លួន ហេតុការណ៍នេះកើតឡើងត្រង់ចំណុចប៉ុស្ដិ៍ផាតាម តាមបណ្ដោយដងទន្លេសេសានជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកាតែ ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ជនរងគ្រោះឈ្មោះ រចំ នីន ភេទប្រុស អាយុ ៤៥ឆ្នាំ…

តួកគី ជជែកជាមួយរុស្ស៊ី ខណៈមនុស្សភៀសខ្លួនរាប់ពាន់នាក់ ពីការទម្លាក់គ្រាប់បែកនៅស៊ីរី

រុស្ស៊ីៈ គណៈប្រតិភូតួកគីមួយរូប បានស្ថិតនៅក្នុងរុស្ស៊ី កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីស្ថានភាពប្រទេសស៊ីរី បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការវាយប្រហារដែលគាំទ្រដោយរុស្ស៊ី នៅទីនោះ បានបង្ខំឱ្យប្រជាជនស៊ីរីរាប់ម៉ឺននាក់ បន្ថែមទៀតរត់ភៀសខ្លួន ឆ្ពោះទៅប្រទេសតួកគី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។ ហេតុការណ៍នេះ គឺជាការវិវឌ្ឍន៍មួយ ជាក់ស្ដែងការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅភាគខាងជើងប្រទេសស៊ីរី…

គ្រាប់បែកដបសាំង និងឧស្ម័នបង្ហូរទឹកភ្នែក បង្កការភ្ញាក់ផ្អើលតាមដងផ្លូវ នៅហុងកុង ខណៈប៉ូលិស និងក្រុមបាតុករ ប៉ះទង្គិចគ្នា

ចិនៈ ប៉ូលិសហុងកុង និងក្រុមអ្នកតវ៉ាប់ពាន់នាក់ ម្ខាងមានឧស្ម័នបង្ហូរទឹកភ្នែក និងម្ខាងទៀតមានគ្រាប់បែកដបសាំង បានគប់ដាក់គ្នាទៅវិញទៅមក នៅក្នុងសកម្មភាពតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល ដែលធ្វើឲ្យច្របូកច្របល់ ដោយហាងរាប់រយកន្លែង និងធនាគារចិន រួមទាំងស្ថានីយ៍រថភ្លើងក្រោមដី ត្រូវបានបិទ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។…

ទាហានអាមេរិក ទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធាខ្លួន នៅក្នុងប្រទេសស៊ីរី

ស៊ីរីៈ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការបំផ្លាញមូលដ្ឋាននេះ កើតឡើងចំពេលមានការផ្លាស់ប្តូរទីតាំងកងទ័ពអាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានប្រកាសនៅថ្ងៃជាមួយគ្នា ដោយរដ្ឋមន្ត្រីការពារជាតិ លោក Mark Esper ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។ ទីភ្នាក់ងារសារព័ត៌មាន SANA របស់ស៊ីរី…

ស្មានតែគ្រាប់បែក ខំរត់ទៅប្រាប់សមត្ថកិច្ច តាមពិតចឹងសោះ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង១០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ម្តុំទួលខ្សាច់ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ មានករណីប្រទះឃើញ គ្រាប់បែក២គ្រាប់ ត្រូវគេយកមកដាក់លើធុងសំរាម។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យបញ្ជាក់ថា គ្រាន់តែជាគ្រាប់បែកជ័រប៉ុណ្ណោះ…

តួកគី ចាប់ផ្តើមវាយលុកនៅ​ភាគ​ឦសាន​ប្រទេសស៊ីរី

ស៊ីរីៈ កងកម្លាំងតួកគី បានចាប់ផ្តើមការវាយលុកលើដីមួយ ស្ថិតនៅភាគ​ឦសានប្រទេសស៊ីរីអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីយន្តហោះចម្បាំង បានទម្លាក់គ្រាប់បែកចូលតំបន់ព្រំដែន ខណៈដែលកន្លងមកជាយូរ ក្រុងអង់ការ៉ា ធ្លាប់បានគំរាមវាយប្រហារលើទឹកដី ដែលកាន់កាប់ដោយពួកឃឺដ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃពុធក្រសួងការពារជាតិតួកគី បាននិយាយថា កងទ័ពខ្លួន បានឆ្លងកាត់ព្រំដែនប្រទេសស៊ីរី…

គ្រោះថ្នាក់ណាស់ សូមបងប្អូនប្រុងប្រយ័ត្ន! ទុកកំប៉ុងហ្គាសក្នុងទូរកញ្ចក់ លើសង្គ្រានកម្ដៅនំបុ័ង បណ្ដាលឲ្យផ្ទុះមានមនុស្សរងរបួស

ភ្នំពេញៈ បុរសជាអ្នករុញរទេះលក់នំប៉័ងសាច់ម្នាក់ បានរងរបួសរយះដៃ បន្ទាប់ពីផ្ទុះកំប៉ុងហ្គាសតូចមួយ ដែលដាក់ក្នុងទូរកញ្ចក់លើចង្ក្រានកម្ដៅនំប៉័ង លាន់ដូចគ្រាប់បែកទាំងព្រឹកព្រលឹម ផ្អើលសមត្ថកិច្ច ចុះមកមើល។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង២០នាទីព្រឹក ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខក្រុមហ៊ុនកាពីតូល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករាមករា…