យន្តហោះ​ចម្បាំង​ចិន​ចំនួន​ ២៥​ គ្រឿងក្នុង​នោះ​មាន​ទាំង​យន្តហោះ​ប្រយុទ្ធ​ និង​យន្តហោះ​អាច​ទំលាក់​គ្រាប់បែកនុយក្លេអ៊ែរ​បាន​ចូល​ទៅ​កាន់​តំបន់​ការពារ​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​

(Reuters)​ -​ កាលពី​ថ្ងៃ​ច័ន្ទ​ កោះ​តៃវ៉ាន់​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​ចិន​ចំនួន​ ២៥​ គ្រឿងក្នុង​នោះ​មាន​ទាំង​យន្តហោះ​ប្រយុទ្ធ​ និង​យន្តហោះ​អាច​ទំលាក់​គ្រាប់បែកនុយក្លេអ៊ែរ​បាន​ចូល​ទៅ​កាន់​តំបន់​ការពារ​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​ (ADIZ)​ ។​ ​ខណៈ​ពេល​ដែល​មិន​ទាន់​មាន​សេចក្តី​អត្ថាធិប្បាយ​ភ្លាមៗ​ពី​ទីក្រុង​ប៉េ​កាំ​ង​នៅឡើយ​ ព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ​បន្ទាប់​ពី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តីណែនាំ​ថ្មី​ដែល​បន្ថែម​សេរីភាព​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក​ជួប​ជាមួយនឹង​មន្ត្រី​តៃវ៉ាន់​ដើម្បី​រឹត​បន្តឹង​ចំណងមិត្តភាព​ជាមួយ​តៃប៉ិ​ថែម​ទៀត​កាលពី​ថ្ងៃ​សុក្រ​នេះ​។​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ កោះ​តៃវ៉ាន់​បាន​តវ៉ា​ចំពោះ​ការ​ធ្វើ​បេសកកម្ម​ម្តង​ហើយ​ម្តងទៀត​ដោយ​កងទ័ពអាកាស​របស់​ចិន​នៅ​ក្បែរ​កោះ​មួយ​នេះ​ ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ភាគ​និរតី​នៃ​តំបន់​ការពារ​ដែនអាកាស​របស់​ខ្លួន​នៅ​ជិត​កោះ​ Pratas​ ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់​។​ ​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា​បេសកកម្ម​ចុង​ក្រោយបង្អស់​របស់​ប្រទេស​ចិន​មាន​ពាក់ព័ន្ធ​នឹង​យន្តហោះ​ប្រយុទ្ធ​ប្រភេទ​ J-16​ ចំនួន​…

ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពច្របូកច្របល់កាន់តែខ្លាំង ខណៈជនសុីវិលស្លាប់ កើនឡើងដល់ ៧០១នាក់

ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងភាពច្របូកច្របល់កាន់តែខ្លាំង បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកក្នុងទីក្រុង Mandalay រួមទាំងកងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ ទៅលើក្រុមបាតុករ ស្លាប់អស់ ៨២នាក់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ កាលពីថ្ងៃអាទិត្យ ថ្ងៃទី ១១ ខែមេសា ម្សិលមិញ សន្តិសុខម្នាក់បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែកនៅខាងក្រៅធនាគារមួយ…

ជនស៊ីវិលច្រើនជាង ១២,០០០នាក់ចាកចោលផ្ទះសម្បែង, គេចពីការវាយប្រហារតាមផ្លូវអាកាសពីយោធាមីយ៉ាន់ម៉ា

  (រ៉ង់ហ្គូន)៖ ក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចការ៉ែន នៅថ្ងៃទី០៣ ខែមេសានេះបានចោទប្រកាន់យោធាមីយ៉ាន់ម៉ាថាប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ដោយបន្តបើកការវាយប្រហារតាមផ្លូវអាកាសដែលបង្ខំឱ្យជនស៊ីវិលច្រើនជាង ១២,០០០នាក់ ក្នុងនោះរួមមានទាំងកុមារក្លាយជាជនភៀសខ្លួនចាកចោលភូមិ និងផ្ទះសម្បែងរបស់ពួកគេ។ KNU នៅថ្ងៃសៅរ៍នេះបានថ្កោលទោសយ៉ាងខ្លាំងលើយោធាមីយ៉ាន់ម៉ា សម្រាប់ការប្រើប្រាស់កម្លាំងជ្រុលហួសហេតុតាមរយៈការបន្តទម្លាក់គ្រាប់បែក និងវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ដែលបានបណ្ដាលឱ្យជនស៊ីវិលជាច្រើនក្នុងនោះមានទាំងកុមារ បានបាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ការវាយប្រហារនេះក៏បង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ…

មន្រ្តីយោធាម្នាក់ ច្នៃគ្រាប់បោកត្រី ខុសបច្ចេកទេស បណ្តាលឲ្យរបួសដៃទាំងសងខាង និងផ្ទៃមុខ ធ្ងន់ធ្ងរ

សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ កែច្នៃគ្រាប់បែកយកទៅបោកត្រី ខុសបច្ចេកទេសបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទីល្ងាច ស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកវរសនីយ៍ឯក រៀម រតនា នាយការិយាល័យអាវុធជាតិផ្ទុះ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ…

រថយន្ត២គ្រឿងត្រូវមែកឈើនៅក្នុងបរិវេណស្ថានទូតបារាំងបាក់សង្កត់លើ ពេលមេឃកំពុងភ្លៀង

ភ្នំពេញៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានរថយន្តចំនួន០២គ្រឿងបានរងការខូចខាត ដោយសារតែដើមឈើដ៏ធំមួយដើមបានបាក់មែកសង្កត់លើខណៈកំពុងធ្វើដំណើរពេលមេឃកំពុងតែធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងស្ថានទូតបារាំងទល់មុខអគារបេះដូងកាល់ម៉ែត ផ្លូវលេខ៨០កែងមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុនោះបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តចំនួន០២គ្រឿងដែលរងការខូចខាតដោយសារតែមេឈើដ៏ធំមួយដើមបាក់ចេញពីក្នុងស្ថានទូតបារាំង ធ្លាក់ចំសង្កត់លើនោះ មានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ និងរថយន្តGX470…

កូនប្រសាប្រុសម្នាក់​ យកគ្រាប់បែកកែច្នៃ៣គ្រាប់ បោកចូលផ្ទះឪពុកម្តាយក្មេក បណ្តាលឲ្យផ្ទុះឆេះរងរបួសធ្ងន់កូននិងខ្លួនឯង

​ក្រចេះ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​បោក​គ្រាប់បែក​កែច្នៃ​ចូល​ផ្ទះ​ឪពុក​ម្តាយក្មេក នៅ​ចំណុច​ដីស្រែ​ចម្ការ​ប្រ​វ៉ា មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧ ប្រហែល​១០​គីឡូម៉ែត្រ ស្ថិតក្នុង​ភូ​មិច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ ។​ ​ករណី​ខាងលើ​បង្កដោយ​ជនសង្ស័យ​ឈ្មោះ ធា ធី…

អាមេរិក ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ និងទ័ពអាកាសជាច្រើនរយនាក់ ទៅកាន់កោះហ្គាំ

អាមេរិកៈ ការដាក់ពង្រាយនេះ កើតឡើងបន្ទាប់ពីការដក​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន ៥គ្រឿង ចេញពីកោះហ្គាំ យកទៅកាន់អាមេរិកដីគោកវិញ នៅពាក់កណ្តាលខែមេសា ដែលបានធ្វើឲ្យបេសកកម្ម របស់មន្ទីរបញ្ចកោណ រយៈពេល ១៦ ឆ្នាំ នៅកោះប៉ាស៊ីហ្វិកមួយនេះ ត្រូវបានជាប់គាំងជាបណ្ដោះអាសន្ន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា…

បុរស ម្នាក់ ទៅ បង់សំណាញ់ ក្នុង ស្ទឹង បែរជា ជាប់ គ្រាប់បែក ១ គ្រាប់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្តដឹងថា បុរស ម្នាក់ បាន ទៅ បង់សំណាញ់ យក ត្រី ប៉ុន្តែ បែរជា ជាប់ គ្រាប់បែក ដល់ ពី ជំនាន់ ដើម ១ គ្រាប់ ធ្វើ…

យោធាអាមេរិក ត្រឡប់ទៅកាន់មូលដ្ឋានទ័ពអាកាស Qayyara វិញ ដើម្បីគ្រប់គ្រងអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងអាមេរិក បានចាប់ផ្តើមដកទ័ពរបស់ពួកគេ ចេញពីអាកាសយានដ្ឋានដ៏សំខាន់មួយ នៅភាគខាងជើងអ៊ីរ៉ាក់ ដោយវិលត្រទ្បប់ទៅកាន់មូលដ្ឋានអាកាស Qayyara វិញ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។ ជាមួយនឹងផ្លូវរត់ចំនួនពីរខ្សែ មានចម្ងាយ ១១,០០០ ហ្វីត ដែលអាចគ្រប់គ្រងយន្តហោះទម្លាក់គ្រាប់បែក និងការដឹកជញ្ជូនធំបំផុតរបស់អាមេរិក…