បុរសមានសតិមិនគ្រប់ម្នាក់ទិញសាំងចាក់ដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះផ្ទះខ្ទេច នៅក្រុងព្រះវិហារ

ព្រះវិហារៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា មានការភ្ញាក់ផ្អើលមួយនៅកណ្តាលទីប្រជុំជនក្រុងព្រះវិហារ ដែលបង្ករឲ្យមានអគ្គីភ័យកើតឡើងដោយសារតែមានបុរសសតិមិនគ្រប់ម្នាក់បានទិញសាំងយកមកដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឲ្យខូចខាតលំនៅឋានរបស់ខ្លួនទាំងស្រុង ។ ហេតុការណ៍ខាងលើកើតឡើងនៅចំណុចភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ នេះបើតាមសាក្សីនៅនឹងកន្លែងកើតហេតុបានរៀបរាប់ថានៅវេលាម៉ោង៦នឹង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ដែលមានសតិមិនគ្រប់ ដែលជាម្ចាស់ផ្ទះ បានមកពីខាងក្រៅផ្ទះ ហើយឃើញមានដបសាំង…

រថយន្តធន់ធំបើករអិលធ្លាក់ផ្លូវក្រឡាប់ទាំងថ្ងៃនៅស្រុកព្រៃនប់

ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតហេតុកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវសម្តេចសង្ឃ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២ បង្កដោយខ្លួនឯង រថ យន្ត០១គ្រឿង ម៉ាកUSA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣D-៦១៣២ ដែលមានទិសដៅពីជើង…

សន្តិសុខម្នាក់បើកម៉ូតូលឿន បុកដើមឈើ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បុកដើមឈើបណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦៖០០នាទីព្រឹក នៅចំណុចភូមិ០៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឱ្យដឹងថាជនរងគ្រោះឈ្មោះ ឈុន លី ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាសន្តិសុខក្រុមហ៊ុន…

សាលាដំបូងខេត្តកំពង់ចាម បានសម្រេចផ្ដន្ទាទោសបុរសម្នាក់ដាក់ពន្ធនាការមួយឆ្នាំ ដោយចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ប្រមាថ» ក្រោយត្រូវបានកម្លាំងនគរបាលចាប់ខ្លួន

សាលាដំបូងខេត្តកំពង់ចាមនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១ នេះក៏បានសម្រេចផ្ដន្ទាទោសឈ្មោះ យន់ ស៊ាងហ៊ី ហៅប្រុស ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ក្នុងបទល្មើសរារាំងវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់សមត្ថកិច្ច ដែលបានចុះអនុវត្ត ក្នុងភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី…

រថយន្តដឹកកម្មកររោងចក្រ១គ្រឿង ខណៈបើកបររេចង្កូតក្រឡាប់ បណ្តាលឲ្យមនុស្ស៦នាក់ ស្លាប់និងរងរបួសធ្ងន់

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល រថយន្តដឹកកម្មកររោងចក្រ រេចង្កូតក្រឡាប់ បណ្តាលឲ្យមនុស្ស៦នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចភូមិខ្នាកណ្ដាល ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត១គ្រឿងម៉ាកហ៊ីយិនដាយ ពាក់ផ្លាកលេខភ្នំពេញ 3D.7054…

ក្រសួងសុខាភិបាល ប្រកាសថា ស្ដ្រីជនជាតិខ្មែរអាយុ៥៧ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនដោយសារកូវីដ

ក្រសួងសុខាភិបាល ប្រកាសថា ស្ដ្រីជនជាតិខ្មែរអាយុ៥៧ឆ្នាំម្នាក់ កើតជំងឺកូវីដ១៩ ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មិនមែនដោយសារកូវីដ  

កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន០៨នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស

ថ្ងៃអាទិត្យ ៧កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានធ្វើការពិន័យអន្តរការណ៍ចំពោះប្រជាពលរដ្ឋចំនួន០៨នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។ យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា១៩ បានកំណត់ថា…

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីសម្រេច ស្ដីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល

សេចក្ដីសម្រេច ស្ដីពីការពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំកម្លាំងចុះឃាត់ខ្លួនមនុស្សចំនួន៣នាក់មិនស្ដាប់តាមការណែនាំ និងមិនមានការពាក់ម៉ាស់

អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះឃាត់ខ្លួនមនុស្សចំនួន៣នាក់ នៅចំណុចរោងកាហ្វេ ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ដកណ្ដាល…

ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បង្ហាញមុខ​​បុគ្គល​ដែល​ មិន​គោរព​តាម​វិធានការ​រដ្ឋបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​កូ​វី​ដ​-១៩

កំពង់ធំ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​ មេ​សា​ ឆ្នាំ​២០២១​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្ត​​កំពង់ធំ​ បាន​បង្ហាញមុខ​បុគ្គល​មួយ​ក្រុម​ដែល​មិន​គោរព​តាម​វិធានការ​រដ្ឋបាល​ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​​នៃ​ជំងឺ​កូ​វី​ដ​-១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ ។​ ​លោក​ឧត្តមសេនីយ៍ទោ​ ម៉ែ​ន​ លី​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​…